អានតួអត្ថបទ

សភា​ម៉ាឡេស៊ី​ បោះឆ្នោតផ្តល់​ទំនុក​ចិត្ត​ដល់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី

ទីបំផុត​ទៅ នៅ​ថ្ងៃ​ច័ន្ទ​ ទី ១៩ធ្នូ រដ្ឋ​សភាម៉ាឡេស៊ី បាន​សម្រេច​បោះឆ្នោត ដោយ​ផ្ទាល់​មាត់ ផ្តល់ទំនុកចិត្តដល់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើ​ជានាយករដ្ឋមន្ត្រី​​។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ គឺជា​អតីត​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ។ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ នៅថ្ងៃទី​១៩វិច្ឆិកា  ​ទើប​តែ​១៩ធ្នូ ទើបរដ្ឋ​​សភា​សម្រេច​ផ្តល់​ទំនុក​ចិត្ត។​ នេះ​ក៏ព្រោះតែ​​​ការ​ប្រទាញ​ប្រទង់​នយោបាយ​ខ្លាំង​។​  

សភា​ម៉ាឡេស៊ី​ បោះឆ្នោតផ្តល់​ទំនុក​ចិត្ត​ដល់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី​។
សភា​ម៉ាឡេស៊ី​ បោះឆ្នោតផ្តល់​ទំនុក​ចិត្ត​ដល់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី​។ AP
ផ្សាយពាណិជ្ជកម្ម

​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា លោក​ទទួល​សំឡេង​គាំទ្រ​ ១៤៨ លើ​២២២ សំឡេង នៃ​សមាជិក​រដ្ឋ​សភា​ជាតិ​ម៉ាឡេ​ស៊ី​។ ការ​សម្រេច​ផ្តល់​ទំនុក​ចិត្ត​ពី​សភា​នេះ គឺក្រោយ​ពេល​ដែល​ពី​ប្រទាញ​ប្រទង់​នយោបាយ ជាង​មួយ​ខែ​មកហើយ។ ក្នុងការ​បោះឆ្នោត​មួយ​ខែ​មុន លោក អាន់វ៉ា អ៊ីប្រាហ៊ីម សន្យា​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ចំណុច​សម្រាប់​ជាតិ ហើយពេល​នេះ លោក​ថ្លែង​ក្តីសង្ឃឹម​ថា​ការ​សម្រេច​ផ្តល់​ទំនុក​ចិត្ត​របស់​សភា ឲ្យ​លោក​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ គឺ​អាច​នឹងឲ្យ​រូប​លោក​​សម្រេច​កែទម្រង់​ជាតិ​ដូច​សន្យា។

ម្យ៉ាងទៀត លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រមុខ​បក្សប្រឆាំង​ដ៏​លេច​ធ្លោ ក៏​សង្ឃឹមថាវត្តមាន​របស់​លោក​ដឹកនាំរាជរដ្ឋាភិបាល​ គឺ​បញ្ចប់​សម័យ​កាល​មិន​ច្បាស់​លាស់។ មិន​ច្បាស់​លាស់​ព្រោះថា ម៉ាឡេស៊ី ជា​រដ្ឋ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជួប​ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ដល់​ទៅ​៤លើក​ ក្នុងរយៈ​ពេល​៤ឆ្នាំ។​

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​ម៉ាឡេស៊ី គឺ​មើល​ឃើញ​ផ្ទុយ​ពី​នេះ។​ អ្នក​វិភាគ​នយោបាយ​លោក Oh Ei Sun បញ្ជាក់ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មានបារាំង​ APF ​ថា រដ្ឋាភិបាល​ចម្រុះ​របស់លោក​ អាន់វ៉ា អ៊ីប្រាហ៊ី គឺ​មិន​អាច​មាន​ស្ថិរភាព​បាន​ទេ និង​ច្បាស់​ជា​ជួបឧបសគ្គ​​ផ្សេងៗ​ជា​មិន​ខាន​ ក្នុង​រយៈ​ពេល ​៥ ឆ្នាំ​ទៅមុខ។

សូម​ជ្រាបថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម គឺជា​អតីត​មេដឹកនាំ​ក្រុម​និស្សិត​ម៉ាឡេស៊ី​ដ៏​លេច​ធ្លោ។ នា​ទសវត្សរ៍​១៩៩០​ លោក​ធ្លាប់​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ជាឧបនាយករដ្ឋមន្ត្រី​ ក្រោម​រដ្ឋកាល​របស់​ មហាធៀរ មហាម៉ាត់ ប៉ុន្តែ​ អ្នក​នយោបាយ​ទាំង​ពីរ​បាន​ឈ្លោះ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ចំពោះ​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​១៩៩៧-៩៨។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ត្រូវ​បណ្តេញ​ចេញ​ពីតំណែង ហើយ​ត្រូវ​គេ​ចាប់​ដាក់​មន្ទីរឃុំឃាំង ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​រួម​ភេទ​តាម​រន្ធ​គូទ​។ បទ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទាត់​ចោល​និង​ចាត់ទុក​ថា «មាន​ចរិត​នយោបាយ»។​

នៅឆ្នាំ​២០១៥ រូប​លោកត្រូវ​ជាប់​ពន្ធនាគារ​ជាថ្មី តាមរយៈ​បទ​ចោទប្រកាន់​ដដែល គឺ​ រួមភេទតាមរន្ធគូទ។ ព្រះ​មហាក្សត្រម៉ាឡេ​ស៊ី បាន​ធ្វើ​អន្តរាគមន៍ ចេញ​ក្រឹត្យព្រះរាជទាន​លើកលែង​ទោស។

នៅឆ្នាំ២០១៨ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ផ្សះផ្សាគ្នា​ឡើងវិញ ជាមួយ​លោក មហាធៀរ មហាម៉ាត់ ដើម្បីផ្តួល​គូប្រជែង​។ ​សម្ព័ន្ធភាព នេះ បា​នជាង​២២ខែ ក៏​រលាយ​ទៅវិញ ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ