អានតួអត្ថបទ
អាមេរិក-បៃដិន

លោកចូ បៃដិនជ្រើសរើសឧត្តមសេនីយ៍ស្បែកខ្មៅជារដ្ឋមន្រ្តីការពារជាតិ

លោកចូ បៃដិន បាន​ជ្រើសរើស​អតីត​ឧត្តមសេនីយ៍​ស្បែក​ខ្មៅ​មួយរូប ឲ្យ​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​លោក។ នេះ​បើ​យោងតាម​​ការផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​សំខាន់ៗ​ជាច្រើន​នៅ​អាមេរិក កាល​ពី​យប់ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) ឧត្តមសេនីយ៍​ចូលនិវត្តន៍ ដែល​ត្រូវ​បាន​លោក​ចូ បៃដិន ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ
លោក ឡយដ៍ អូស្ទីន (Lloyd Austin) ឧត្តមសេនីយ៍​ចូលនិវត្តន៍ ដែល​ត្រូវ​បាន​លោក​ចូ បៃដិន ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ Brendan Smialowski AFP
ផ្សាយពាណិជ្ជកម្ម

អតីត​ឧត្តមសេនីយ៍​រូបនេះ​មានឈ្មោះ​ថា ឡយដ៍ អូស្ទីន (Lloyd Austin) ធ្លាប់​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា មុននឹង​ចូល​និវត្តន៍ កាល​ពីឆ្នាំ២០១៦​កន្លងទៅ។

រហូត​មកទល់​នឹង​ពេលនេះ លោក​ចូ បៃដិន នៅមិនទាន់​ប្រកាស​ជាផ្លូវការ​នៅឡើយទេ អំពី​ការតែងតាំង​នេះ ក៏ប៉ុន្តែ ប្រសិន​បើ​លោក អូស្ទីន​ ពិត​ជា​ត្រូវ​បានតែងតាំង ហើយ​ទទួលបាន​ការ​បោះឆ្នោត​ផ្តល់​ទំនុកចិត្ត​ពី​សំណាក់​សភា​អាមេរិក​ លោក​នឹង​ក្លាយ​ទៅជា​ជនជាតិ​ស្បែក​ខ្មៅ​ទី១ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដែល​បាន​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ។

ក៏ប៉ុន្តែ ការ​ឆ្លងកាត់​ការបោះឆ្នោត​នៅ​សភា​ទំនងជា​នឹង​ត្រូវ​ជួប​បញ្ហា​ស្មុគស្មាញ ពីព្រោះ​ថា ឧត្តមសេនីយ៍ ឡយដ៍ អូស្ទីន ទើបនឹង​ចូល​និវត្តន៍​បាន ៤ឆ្នាំ ចំណែក​ច្បាប់​អាមេរិក​តម្រូវ​ថា អ្នក​ដែល​អាច​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​បាន ចាំបាច់​ត្រូវតែ​ជា​ជនស៊ីវិល ឬ​ជា​អតីត​មន្រ្តី​កងទ័ព ដែល​ចូល​និវត្តន៍​យ៉ាងតិច ៧ឆ្នាំ មុនចូល​កាន់តំណែង។ មន្រ្តីកងទ័ព​ដែល​ចូល​និវត្តន៍​តិចជាង ៧ឆ្នាំ អាច​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បាន ចាំបាច់​ត្រូវតែ​មាន​ការ​អនុញ្ញាត​ពី​សភា​ទាំងពីរ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ