អានតួអត្ថបទ

លទ្ធផលស្ទង់​មតិ​​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​៖ លោក បាយដិន នាំមុខ​លោក ត្រាំ​

ថ្ងៃអង្គារ ទី​៣វិច្ឆិកា ជា​ថ្ងៃ​​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋអាមេរិក។ លទ្ធផល​ស្ទង់​មតិ​ គិតត្រឹមថ្ងៃអាទិត្យ គឺបង្ហាញថា លោក ចូ បាយដិន បេក្ខជនបក្ស​ប្រជាធិបតេយ្យ​ មាន​ពិន្ទុ​ល្អជាង​ នាំមុខលោក ដូណាល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ។ ទោះបី​យ៉ាងនេះក្តី លោក​ប្រធានាធិបតីជិត​ផុត​អាណត្តិ​ ដូណាល់ ត្រាំ បាន​ស្តីបន្ទោសលទ្ធផល​នៃការ​ស្ទង់មតិ​នេះ ថា ​កុហកបោកប្រាស់  ​និងថា លោក​នឹង​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រមុខ​រដ្ឋ​អាមេរិក​ ៤ឆ្នាំទៀត​។​

លោក ដូណាល់ ត្រាំ បាន​ស្តីបន្ទោសលទ្ធផល​នៃការ​ស្ទង់មតិ​នេះ ថា ​កុហកបោកប្រាស់  ​និងថា លោក​នឹង​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រមុខ​រដ្ឋ​អាមេរិក​ ៤ឆ្នាំទៀត​។​
លោក ដូណាល់ ត្រាំ បាន​ស្តីបន្ទោសលទ្ធផល​នៃការ​ស្ទង់មតិ​នេះ ថា ​កុហកបោកប្រាស់  ​និងថា លោក​នឹង​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រមុខ​រដ្ឋ​អាមេរិក​ ៤ឆ្នាំទៀត​។​ REUTERS - MIKE SEGAR
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ស្ទង់​មតិ​ចុងក្រោយ​ ជាច្រើន​ បង្ហាញ​ថា បេក្ខជន ចូ បាយដិន នាំមុខ​ លោក ត្រាំ។ គេមិនត្រូវ​ភ្លេចទេថា​ កាលពី ៤ ​ឆ្នាំមុន នៅ​ពេល​ដែល​លោក ដូណាល់ ត្រាំ ផ្តួ​ល​លោកស្រី គ្លិនតុន ឆ្នាំ២០១៦ ក៏​គ្រានោះ​ លទ្ធផល​ស្ទង់​មតិ​ បញ្ជាក់​ថា ​លោកស្រី គ្លិនតុន​ នាំមុខ លោក ត្រាំ ដែរ។ ដូច្នេះហើយ ទើប​មាន​មនុស្ស​ច្រើននាក់​  បញ្ជាក់ការយល់ឃើញ​ថា ការ​ស្ទង់មតិ​ គឺ​មិនប្រាកដ​ថា​អាច​កំណត់បាន​​ជាក់​ច្បាស់​ថា ​នរណា​ជាអនាគត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិ​ក​ នោះឡើយ។  ​

ចំពោះ​មហាសេដ្ឋកិច្ច​អចលនទ្រព្យ​ ដូណាល់ ត្រាំ គឺលោក​បដិសេធ​ទាត់​ចោល​លទ្ធផល​ស្ទង់​មតិ​ថ្នាក់ជាតិ​ទាំងឡាយណា ដែល​ថា​លោក​មាន​ពិន្ទុ​អន់​។ លោក​ថែមទាំង​​វាយបកថា នោះ​ជា​ការស្ទង់មតិ​បោកប្រាស់ ហើយ​ព្រោះតែ​ដូច្នេះហើយ ​ទើប​ធ្វើ​ឱ្យ​ប្រវត្តិសាស្ត្រ​វិល​ជាន់​ដាន​ចាស់ ពោល​គឺនឹង​ធ្វើ​ឱ្យ​លោក​ឈ្នះ​ឆ្នោត ដូច​៤ឆ្នាំមុន​។

បុរសវ័យ​៧៤ឆ្នាំ​រូបនេះ ប្រឹង​ធ្វើ​មេទ្ទីញ​ឃោសនា​សម្បើម​ណាស់​រយៈ​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ។ ​គ្រាន់តែ​ថ្ងៃ​អាទិត្យ​ លោក ត្រាំ​ ​ធ្វើ​មេទ្ទីញ​ ដល់​ទៅ​៥កន្លែង  និង​ធ្វើ​ដំណើរ​រាប់​ពាន់​​គីឡូម៉ែ​ត្រ ប្រមាណ​៣ ៥០០គីឡូម៉ែត្រ ក្នុង​រដ្ឋ​គន្លឹះ​ៗ​ ៥ ឯណោះ ដូចជា Michigan, Iowa, ការ៉ូលីនខាងជើង, Georgie, ហ្ល័រីដា។ ​អ្នក​កាសែត​ក្នុង​ស្រុកសម្គាល់​មើលឃើញថា លោក ​ត្រាំ ​ហាក់​គ្មាន​ហត់​នឿយ​សោះ។ នៅថ្ងៃចន្ទទៀត លោក ត្រាំ នឹង​ធ្វើ​មេទ្ទីញ​ឃោសនា ៥ មេទ្ទីញ ថែមទៀត។​ ប្រពន្ធ​ និង​កូន​ៗ​របស់លោក ក៏បាន​ជួយ​ប្តី​និងឪពុក ដោយ​រៀបចំ​ឃោសនា​តែ​រៀងៗខ្លួន​ដែរ។ លោកជំទាវ​ទី១ ​ Melania Trump ឃោសនា​ពីថ្ងៃសៅរ៍ នៅរដ្ឋ​​ Wisconsin ហើយ​ ​អនុប្រធានធិបតី​លោក Mike Pence បាន​ជួយ​ឃោសនា​ឱ្យ​លោកត្រាំ នៅ​រដ្ឋ​ ការ៉ូលីនខាងជើង។

​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ ចូ បាយដិន អាយុ​៧៧ឆ្នាំវិញ គឺ​បាន​លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីស្បែកខ្មៅ ជួយ​ដើរ​ឃោសនា​​ ជា​មួយ​ ជាប់​តែម្តង នៅចុង​សប្តាហ៍​នេះ។

​នៅសហរដ្ឋ​​អាមេរិក ប្រជា​ពលរដ្ឋ​​មាន​ឈ្មោះ​បោះឆ្នោត មាន​ចំនួន ២៣០ លាន​នាក់។ ក្នុងនោះ​ ​៩០លាននាក់ បាន​បោះឆ្នោតទុកជាមុន ​រួចហើយ  គិត​ត្រឹមថ្ងៃ​អាទិត្យ​។​

តាមការ​ស្ទង់មតិ​​ប្រមើលមើល​របស់​កាសែតបារាំង Le Journal សហការ​ជាមួយ Léger គឺគេ​អាច​បែង​ចែក​ក្រុម​អ្នក​បោះឆ្នោតនោះ ​បាន​ជាពីរក្រុម​។ អ្នក​ដែល​បោះឆ្នោត​ឱ្យ​លោក បាយដិន គឺជាទូទៅ ​ច្រើន​ជា មនុស្ស​ស្រី​ ជា​អ្នក​រៀនសូត្រ និងអ្នក​នៅ​តំបន់​ឆ្នេរ។  ​ចំណែក​អ្នក​បោះ​ឆ្នោតឱ្យលោកត្រាំ គឺ​ច្រើន​តែ​ប្រុសៗ មិន​សូវ​បាន​ទទួល​ការ​រៀន​សូត្រ​ ហើយ​នៅ​ទី​ជន​បទ​។​

មាន​ការប្រទាញ​ប្រទង់​គ្នាសម្បើម​ណាស់ ​រវាង​អ្នក​គាំទ្រ​ខាង​ក្រុម​សាធារណរដ្ឋ និង​ខាងប្រជាធិបតេយ្យ។ ការ​បោះឆ្នោត​លើ​កនេះ ត្រូវ​ក្រុម​អ្នក​នយោបាយ​និងកាសែត​បច្ចិមលោក ពិពណ៌នា​យ៉ាងញឹកញយថា ក្នុងអាណត្តិ​លោកត្រាំ សង្គម​អាមេរិក ត្រូវ​​បែកបាក់ ហាក់​ដូច​ត្រូវហែក​ជាពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ