អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អាមេរិក

ដើម្បី​ការពារ​សត្វព្រៃ អាមេរិក​លុប​ចោល​បំណុល​មួយផ្នែក​ជាមួយ​ឥណ្ឌូណេស៊ី

រដ្ឋាភិបាល​អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​សំដៅ​កាត់បន្ថយ​បំណុល​ប្រមាណ ១២​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជំពាក់​អាមេរិក។ ជាថ្នូរមកវិញ ទីក្រុង​ហ្សាកាតា​ត្រូវ​បង្វែរ​ទឹកប្រាក់​ដែល​ត្រូវ​សង សម្រាប់​ការពារ និង​អភិរក្ស​សត្វព្រៃ ដែល​ជិត​ផុតពូជ នៅ​កោះ​ស៊ូម៉ាត្រា។ នេះ​បើតាមដំណឹង​ផ្តល់​ដោយ​អង្គការ​ការពារ​​បរិស្ថាន​ កាលពីថ្ងៃ​សុក្រ ទី ៣ តុលា។  

សត្វរមាស​នៅ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី
សត្វរមាស​នៅ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការ​ការពារ​បរិស្ថាន ការបង្វែរ​ប្រាក់​បំណុល​ឲ្យ​ក្លាយ​ជា​ជំនួយ​ នឹង​ជួយ​​កោះ​ស៊ូម៉ាត្រា​ក្នុង​ការរក្សា​ ការពារ​ជីវិត​សត្វព្រៃ និង​ប្រព័ន្ធជីវចម្រុះ​ដែល​មាន​នៅលើ​កោះ​មួយនេះ។ យោង​តាម​កិច្ច​ព្រមព្រៀង​ដែល​ចុះ​រវាង​តំណាង​រដ្ឋាភិបាល​របស់​ប្រទេស​ទំាងពីរ​នៅ​សប្តាហ៍​នេះ ជាជាង​សង​បំណុល​១២​លាន​ដុល្លារ​ ដែល​ខ្លួន​ជំពាក់​​រដ្ឋាភិបាល​អាមេរិក ឥណ្ឌូណេស៊ី​ត្រូវ​ប្រើ​ទឹកប្រាក់​នេះ ដើម្បី​ឧបត្ថម្ភ​ដល់​សកម្មភាព​របស់​អង្គការ សមាគម​ដែល​ធ្វើការ​ខាង​អភិរក្ស​ជីវិត​សត្វព្រៃ នៅ​លើ​កោះ​ស៊ូម៉ាត្រា។

 
កោះស៊ូម៉ាត្រា ដែល​មាន​ផ្ទៃដី ទំហំ​ស្មើ​៧០​ភាគរយ​នៃ​ប្រទេសបារាំង​ ជា​ដែនដី​កោះ​ដែល​សំបូរ​ដោយ​ព្រៃធម្មជាតិ សត្វរមាស​ និង​ខ្លា ដែល​ជិត​ផុតពូជ​ពី​ផែនដី។

សូមបញ្ជាក់ថា អាមេរិក​ធ្លាប់​បាន​ចុះកិច្ចព្រមព្រៀង​ដូចគ្នា​ជាមួយ​ឥណ្ឌូណេស៊ី កាលពី​ឆ្នាំ ២០០៩។ កាលណោះ ជាថ្នូរ​នឹង​ការកាត់បន្ថយ​ប្រាក់បំណុល​៣០​លាន​ដុល្លារពី​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​សន្យា​ចូលរួម​ការពារ និង​បង្កើន​ស្រទាប់​ព្រៃ​នៅ​កោះ​ស៊ូម៉ាត្រា។ 
 ​​
តាម​លោក​Kristen Beaer មន្រ្តីទទួល​បន្ទុកកិច្ចការ​នៅស្ថានទូត​អាមេរិក​ប្រចាំ​ឥណ្ឌូណេស៊ី អាមេរិក​មាន​មោទនភាព​ នឹង​ធ្វើជា​ដៃគូ​ជាមួយរដ្ឋាភិបាល​ និង​អង្គការ​ឥណ្ឌូណេស៊ី ដើម្បី​ការពារ អភិរក្ស​សត្វព្រៃ និង​រុក្ខជាតិ​នៅលើ​កោះ​ស៊ូម៉ាត្រា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ