អានតួអត្ថបទ

លោកហ្សេឡេនស្គី៖ការរារែករបស់អឺរ៉ុប និងអូតង់ក្នុងការទទួលអ៊ុយក្រែនជាការទុកឲ្យរុស្ស៊ីបន្តសង្រ្គាមនៅអឺរ៉ុប

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ មិថុនា ម៉ុល​ដាវី​បាន​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​នៃ​សហគមន៍​នយោបាយ​អឺរ៉ុប។ មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​ជិត ៥០នាក់​បាន​ចូលរួម​នៅ​កិច្ចប្រជុំកំពូល​សហគមន៍នយោបាយ​អឺរ៉ុប។ តែ​វត្តមាន​ដែល​មិន​អាច​កំបាំង​ភ្នែក​អ្នក​ផ្សេង​នា​​ឱកាស​នោះ គឺ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី។ នៅ​លើ​វេទិកា​នៃ​កិច្ចប្រជុំកំពូលសហគមន៍នយោបាយ​អឺរ៉ុប​ដែល​ជា​កិច្ចប្រជុំកំពូល​លើកទី២ លោក​ហ្សេឡេនស្គី​បាន​ទាមទារ​ឲ្យ​សហភាពអឺរ៉ុប និង​អង្គការ​អូតង់​រួសរាន់​ទទួល​យក​សមាជិកភាព​របស់​អ៊ុយក្រែន។ តាម​លោក​ហ្សេឡេនស្គី គ្រប់​ការ​រារែក​របស់​អឺរ៉ុប និង​អូតង់​ក្នុង​ការ​បញ្ចូល​អ៊ុយក្រែន​ជា​សមាជិក​ជា​ការ​ទុក​ឲ្យ​រុស្ស៊ី​បន្ត​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គីនៅ​លើ​វេទិកា​នៃ​កិច្ចប្រជុំកំពូលសហគមន៍នយោបាយ​អឺរ៉ុប​ក្នុង​ប្រទេសម៉ុលដាវី ថ្ងៃទី០១ មិថុនា ២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គីនៅ​លើ​វេទិកា​នៃ​កិច្ចប្រជុំកំពូលសហគមន៍នយោបាយ​អឺរ៉ុប​ក្នុង​ប្រទេសម៉ុលដាវី ថ្ងៃទី០១ មិថុនា ២០២៣។ © ap
ផ្សាយពាណិជ្ជកម្ម

« យើង​ត្រូវ​ចង​ចាំ​ថា រាល់​ភាព​អល់អែក​ដែល​យើង​បង្ហាញ​ទីនេះ​នៅ​អឺរ៉ុប គឺ​ជា​លេណដ្ឋាន​ដែល​រុស្ស៊ី​នឹង​ព្យាយាម​កាន់កាប់។ រាល់​ការ​រារែក​នាំ​មក​នូវ​អសន្តិសុខ​កាន់​តែ​ច្រើន។ នៅ​ពេល​ដែល​គ្មាន​ការ​ធានា​សន្តិសុខ គឺ​មាន​តែ​ការ​ធានា​ឲ្យ​មាន​សង្គ្រាម។ យើង​ត្រូវ​ការ​ត្រឹម​តែ​សន្តិភាព​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បណ្តា​ប្រទេស​អឺរ៉ុប​ទាំង​អស់​ដែលមាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី និង​ដែល​មិន​ចង់​ឃើញ​រុស្ស៊ី​លេប​ត្របាក់​យក​ទឹកដី​របស់​ខ្លួន​ត្រូវ​តែ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​​របស់​សហភាព​អឺរ៉ុប និង​របស់​អង្គការ​អូតង់។

អនាគត​របស់​យើង​គឺ​នៅ​ក្នុង​សហភាពអឺរ៉ុប នេះ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់។ អ៊ុយក្រែន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ ហើយ​យើង​កំពុង​រង់ចាំ​ការ​ត្រៀមខ្លួន​របស់​អូតង់។ ការ​ធានា​សន្តិសុខ​គឺ​សំខាន់​ខ្លាំង​ណាស់។ មិនមែន​តែ​សម្រាប់​អ៊ុយក្រែន​ដោយសារ​តែ​មាន​ការ​ឈ្លានពាន​ពី​រុស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ដែរ។ មាន​ជម្រើស​តែ ២គត់​ដែល​ត្រូវ​ជ្រើសរើស​នៅ​ក្នុង​បញ្ហា​នេះ ឬ​មួយ​សង្រ្គាម​បើក​ចំហរ ឬ​មួយ​ក៏​ការ​កាន់កាប់​របស់​រុស្ស៊ី។

ពេល​វេលា​បាន​ឈាន​មក​ដល់​ហើយ។ ចំណែក​រាល់​ភាព​អល់អែក រារែក​ត្រូវ​តែ​រលាយ​បាត់។ ការ​សម្រេចចិត្ត​វិជ្ជមាន​ចំពោះ​អ៊ុយក្រែន​នឹងក្លាយ​ជា​ការ​សម្រេចចិត្ត​វិជ្ជមាន​សម្រាប់​ទាំង​អស់​គ្នា »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ