អានតួអត្ថបទ
ព្រំដែនភូមា-ចិន

សម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច​ភូមាប្រកាស​វាយដណ្តើម​យក​បាន​ទីក្រុង​គន្លឹះពីកងទ័ពភូមា

ដូចការដៅទុករបស់ខ្លួន។ សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិភាគតិច​បីក្រុម​នៅប្រទេស​ភូមា​បាន​អះអាង​កាលពី​យប់ថ្ងៃសុក្រម្សិលមិញ ថា ពួកគេ​វាយដណ្តើម​យកបាន​ទីក្រុង​ឡូកី (Laukkai) ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ចិន និង​ដែលល្បីខាង​មាន​កាស៊ីណូ និង​មជ្ឈមណ្ឌលរកស៊ី​ឆបោក​អនឡាញ។ គិត​ចាប់តាំង​ពីខែ​តុលាឆ្នាំមុន សម្ព័ន្ធ​ប្រដាប់អាវុធជនជាតិ​ភាគតិច​ វាយដណ្តើមយក​បាន​ជាបន្តបន្ទាប់ ទីក្រុង​ជាច្រើន​ពី​ដៃ​កងទ័ពភូមា នៅក្នុង​រដ្ឋ​ស្ហាន ដែល​ជា​ច្រកដង្ហើម​ពាណិជ្ជកម្ម​នាំចេញ​ដ៏សំខាន់​របស់​ភូមា​ជាមួយចិន។

ក្រុមប្រដាប់អាវុធរបស់​សម្ព័ន្ធប្រជាធិបតេយ្យជាតិភូមា​ចូល​កាន់កាប់​មូលដ្ឋានរបស់កងទ័ពភូមា​នៅ​ខែតុលា​២០២៣
ក្រុមប្រដាប់អាវុធរបស់​សម្ព័ន្ធប្រជាធិបតេយ្យជាតិភូមា​ចូល​កាន់កាប់​មូលដ្ឋានរបស់កងទ័ពភូមា​នៅ​ខែតុលា​២០២៣ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការប្រយុទ្ធ​ដ៏ហិង្សាអស់​ជាច្រើនខែ ទីក្រុង​ឡូកី (Laukkai) ក្នុង​រដ្ឋស្ហាន ដែលស្ថិតនៅ​ជាប់ព្រំដែនចិន បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិភាគតិច​៣ក្រុម។ នៅក្នុងសេចក្តីថ្លែងការណ៍​កាលពីយប់​ថ្ងៃសុក្រ​ទី​៥​មករា សម្ព័ន្ធ ប្រដាប់អាវុធ​ជនជាតិភាគតិច​ដែល​មាន​ក្រុមយោធា អារ៉ាកា កងកម្លាំង​សម្ព័ន្ធប្រជាធិបតេយ្យ​ជាតិភូមា MNDAA​និង​យោធា​រំដោះជាតិ​តាអាង TNLA បាន​អះអាងថា ពួកគេ​វាយដណ្តើម​យក​បាន​ទីក្រុង​ ឡូកី និង​ចាប់ខ្លួន ដកហូតអាវុធពី​មន្រ្តីយោធា ចំណែក​កងទ័ពភូមា​ដែលនៅសេសសល់​បាន​យល់ព្រម​ទម្លាក់អាវុធ។

អ្នកនាំពាក្យ​របស់​របបសឹក លោក ច មីនទុន​បាននិយាយ​ប្រាប់កាសែតរដ្ឋភូមា នៅថ្ងៃ​សៅរ៍នេះ​ថា បន្ទាប់ពី​ពិចារណាយ៉ាង​ល្អិតល្អន់ កងទ័ព​សម្រេចចិត្តចុះចាញ់​នៅ​ទីក្រុង​ឡូកី។

របូតបាត់​ទីក្រុង​ឡូកី គឺជា​ការបាត់បង់​ដ៏ធំមួយ​សម្រាប់​របបសឹក​ភូមា ដែល​កំពុង​បរាជ័យ​ស្ទើរ​គ្រប់​សមរភូមិ នៅ​ក្នុង​រដ្ឋ​ស្ហាន​ដែល​ជា​ច្រកសំខាន់​មួយ សម្រាប់​ពាណិជ្ជកម្ម​នាំចេញ​របស់​ភូមា​ទៅ​កាន់​ប្រទេស​ចិន។ តាំង​ពី​ខែ​តុលា​ឆ្នាំមុន កងទ័ពភូមា​នៅក្នុង​រដ្ឋស្ហាន ត្រូវ​ជាប់ដៃ​ប្រយុទ្ធតទល់​ជាមួយ សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិភាគតិច ដែល​នៅក្នុង​នោះ​មាន​ការចូលរួម​ផងដែរ ពី​កងកម្លាំង​ការពារ​ប្រជាជន ដែលកើតចេញពី​ចលនា​ប្រឆាំង​នឹង​ការធ្វើរដ្ឋប្រហារ​នៅភូមា។

នៅថ្ងៃ​សៅរ៍ កងកម្លាំង​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​ភូមា​សំដែងការត្រេកអរ​ដែល​អាច​ត្រលប់​ចូល​កាន់កាប់ ទីក្រុង​ឡូកី បន្ទាប់ពី​ត្រូវ​កងទ័ពភូមាវាយបណ្តេញ​ចេញពី​ទីក្រុង​ឡូកី កាលពី ១៥ឆ្នាំមុន។ នៅក្រោម​ការកាន់កាប់​របស់​ក្រុមយុទ្ធជន​ស្និទ្ធនឹង​យោធាភូមា ទីក្រុង​ឡូកី​ដែលស្ថិតនៅ​ជាប់ព្រំដែនជាមួយចិន ល្បីល្បាញ​ខ្លាំង​ខាង​មាន​កាស៊ីណូ បនពេស្យា និង​មជ្ឈមណ្ឌល​រកស៊ីឆបោកអនឡាញ។

ជាសម្ព័ន្ធមិត្ត​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​របបសឹក​ភូមា ប៉េកាំង​ធ្លាប់​បង្ហាញ​ការថ្នាំងថ្នាក់ មិន​សប្បាយចិត្ត​នឹងមេដឹកនាំយោធាភូមា ដែល​បរាជ័យ​មិន​អាច​បង្រ្កាប​ទប់ស្កាត់ បទឧក្រិដ្ឋ នៅមណ្ឌល​រកស៊ីឆបោកអនឡាញ​ក្នុងទឹកដី​ភូមា ដែលមានគោលដៅ ឆបោក​ប្រជាជនចិន។

អ្នកជំនាញមួយចំនួន​និយាយថា ចិនក៏កំពុងមានទំនាក់ទំនងជាមួយ​ក្រុមប្រដាប់អាវុធជនជាតិភាគតិច​នៅភាគខាងជើង​ភូមា ម្យ៉ាងដោយសារ​ក្រុមនេះ​និយាយភាសា និង​ចាយលុយចិន។ និងម្យ៉ាងទផត 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ