អានតួអត្ថបទ
រុស្ស៊ី-អូតង់

បក្ស​ប្រឆាំង​ធំ​បំផុត​ចោទ​ពូទីន​ថា​ក្បត់​ផល​ប្រយោជន៍​ជាតិ​រុស្ស៊ី​

បក្ស​​ប្រឆាំង​​នេះ ​គឺ​​បក្ស​​កុម្មុយនិស្ត​ដែល​​ស្ថិត​​នៅ​​ក្នុង​”ប្រព័ន្ធ​​អំណាច”​ដោយ​​មាន​អាសនៈ​​ដល់​​ទៅ​​​ចំនួន​​១/៥​ ឬ​ ​៩២​​លើ​​៤៥០​អាសនៈ​ប្រចាំ​​ក្នុង​​សភា​​ឌូម៉ា។​ បក្ស​​ពួក​​គេ​ បាន​​ធ្វើ​មេទ្ទិញ​​ ក្នុង​​ថ្ងៃ​​ឈប់​​កន្លង​​ទៅ​​នៅ​​ទូទាំង​​ប្រទេស​​ប្រឆាំង​​នឹង​​គម្រោង​​រដ្ឋាភិបាល​ប្រែ​អាកាសយានដ្ឋាន​ ក្រុង​​រុស្ស៊ី​​ Oulianovsk​ ឲ្យ​ទៅ​​ជា​​ឃ្លាំង​​ស្តុក​​របស់​​អូតង់។​

លោក​នាយករដ្ឋមន្ត្រីរុស្ស៊ី ពូទីន
លោក​នាយករដ្ឋមន្ត្រីរុស្ស៊ី ពូទីន REUTERS/Yana Lapikova/RIA Novosti
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយថា ក្រុង Oulianovsk ស្ថិតនៅចម្ងាយ៨៨៥គ.ម. ខាងត្បូងពីរដ្ឋធានី ម៉ូស្គូ។ រុស្ស៊ី និងអូតង់ កំពុងធ្វើកិច្ចចរចា ដើម្បី ប្រែភាគខាងកើតនៃ អាកាសយានដ្ឋានក្រុងនេះឲ្យ ទៅ​​ជា “ចំណុចសម្រាប់ដឹកឆ្លងកាត់” នូវសម្ភារៈរបស់អូតង់ចេញពី អាហ្វហ្កានីស្ថាន​ឆ្ពោះ​ទៅ​កាន់​ អឺរ៉ុបខាងលិច។ នៅនឹងចំណុចនេះ នឹងមាន បង្កើតឡើងជា ឃ្លាំងស្តុកវា មួយរយៈ​ពេល​សិន។

ថ្លែងពីលើវេទិកាអង្គមេទ្ទិញនៅចំកណ្តាលក្រុងម៉ូស្គូមេទ្ទិញដែលបានទទួលសេចក្តីអនុញ្ញាតពី​សាលាក្រុង និងដោយមានមនុស្សចូលរួមប្រមាណ១.៥០០នាក់លោក Guennady Ziouganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានហៅគម្រោងផែនការនោះ ថាជា “ការបន្ថោកបន្ទាប” ប្រទេស​រុស្ស៊ី។ គាត់បានប្រៀបប្រដូចបក្ស អូតង់ទៅនឹង “ម៉ាស៊ីនកិនថ្នល់ បើកកិនទឹកដីរុស្ស៊ី” និង​បានចោទលោកនាយករដ្ឋមន្ត្រី ពូទីនដែលក្នុង១ខែទៀត ត្រូវទទួលសច្ចាប្រណិធានឡើង កាន់​តំណែងជាប្រធានាធិបតីថ្មី ថាចុះញ៉ម “ប្រគល់ផលប្រយោជន៍ជាតិរុស្ស៊ី ទៅក្នុងដៃអូតង់” ហេតុ ដែលមានន័យថា “ក្បត់ផលប្រយោជន៍ជាតិរុស្ស៊ី”តែម្តង។

មេទ្ទិញនេះ បានប្រព្រឹត្តទៅក្រោមពាក្យស្លោកថា ៖
-“ ហាមដាច់ខាត មិនឲ្យមានស្បែកជើងកវែង របស់ អូតង់ មកជាន់លើដីរុស្ស៊ីឡើយ”។

ចំណែក ក្រសួងការបរទេស និងក្រសួងការពារជាតិរុស្ស៊ី តែងដោះសាដោយពន្យល់បំភ្លឺថា ៖ សាច់រឿង​គឺមិនមែន អំពីមូលដ្ឋានយោធា ឫ វត្តមានពួកយោធាអូតង់ អ្វីណាឡើយ។ សាច់រឿង គឺ គ្រាន់តែ អំពីគម្រោងបង្កើតជា ឃ្លាំងស្តុកសម្ភារៈដែលដឹកតាមយន្តហោះ ពីអាហ្វហ្កានីស្ថាន រួច បន្ទាប់មក វាត្រូវបន្តដំណើរតាមផ្លូវដែកឆ្ពោះទៅកាន់កំពង់ផែ នៃ៣​ប្រទេស​នៅមាត់​សមុទ្រ​ បាល់ទិក ពោលគឺ ឡេតូនី អេស្តូនី លីទុយអានី ហើយពីទីនោះ គឺដឹកតាមកប៉ាល់សមុទ្រ ទៅកាន់ អឺរ៉ុបខាងលិចតែម្តង។
រដ្ឋាភិបាលរុស្ស៊ី ក៏ គូសបញ្ជាក់ថា សម្ភារៈនោះសោត មិនមែនជា សម្ភារៈយោធាសោះឡើយ ហើយវាទទួលរ៉ាប់រងដឹក គឺដោយយន្តហោះរុស្ស៊ី បើកបរដោយពួក Pilote រុស្ស៊ី។​ មិនតែ​ប៉ុណ្ណោះ​​សម្ភារៈទាំងនោះ នឹងស្ថិតនៅក្រោមការត្រួតពិនិត្យពេញទីដោយពួក មន្ត្រី​គយ​រុស្ស៊ី​តែ​ម្តង។​

ពួកកុម្មុយនិស្តរុស្ស៊ី ដែលបានធ្វើមិទ្ទិញប្រឆាំង នៅតាមក្រុងជាច្រើនពីខាងចុងបូព៌ា រហូត​ដល់ ប៉ែកបស្ចិមបង្អស់នៃប្រទេសគឺគេក្នក់ក្នាញ់​ដោយរដ្ឋាភិបាលស្រាប់តែ​ជ្រើស​យក​ក្រុង​Oulianovsk ​ជា​ក្រុងកំណើតរបស់ លោក Lenine ដែលជាស្ថាបនិក បក្ស​កុម្មុយនិស្ត​សូវៀត​និង​រដ្ឋ​សូវៀត​ផ្ទាល់​ធ្វើជាឃ្លាំងស្តុក របស់អូតង់ ដែលជាសត្រូវស្លាប់រស់ របស់សូវៀតសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ