អានតួអត្ថបទ
រុស្ស៊ី-ចិន

ទស្សនកិច្ច​ លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen​ Jiabao​ នៅ​រុស្ស៊ី ​

លោក Wen Jiabao ដែល​យប់មិញ​អញ្ជើញមកដល់​ ក្រុង​ម៉ូស្គូ គឺ​ដើម្បី​ចូលរួម ថ្ងៃនេះ ក្នុងជំនួប​លើកទី១៧​ នៃ​ប្រមុខ​រដ្ឋាភិបាលចិន​ និង​រុស្ស៊ី និងបំពេញ​ទស្សនកិច្ច​ផ្លូវការ ហើយ​តាមប្រសាសន៍​គាត់​ផ្ទាល់ ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ គាត់​នឹង​ជួប​ចរចា ជាមួយ លោក​ប្រធានាធិបតី​ពូទីន និង លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ។

លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao និង​​លោក​​ពូទីន
លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao និង​​លោក​​ពូទីន
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយល័ក្ខ​អក្សរ ចែក​ផ្សព្វផ្សាយ​ទៅ​ពួក​អ្នកកាសែត នៅ អាកាសយានដ្ឋាន​ក្រុងម៉ូស្គូ​ ពេល​គាត់​អញ្ជើញ​មកដល់​យប់មិញ លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ជាច្រើន​ឆ្នាំ​ជាប់​ ដោយសារ​ការចូលរួម និង​ការ​ជួយ​ជ្រោមជ្រែង ផ្ទាល់ របស់​ប្រមុខរដ្ឋ​ទាំងពីរ​ ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​សហប្រតិបត្តិការ និង ភាព ជាដៃគូ រវាងចិន​និង​រុស្ស៊ី ចេះ​តែ​បន្ត​រីកលូតលាស់ ដោយនាំមក​នូវ​ផ្លែផ្កា​ថ្មីៗ​ជានិច្ច។ ហើយ យន្តការ​នៃ​ជំនួប​ជារឿយៗ នៃ​ប្រមុខ​រដ្ឋាភិបាល​ចិន​និង​រុស្ស៊ី តែង​ដើរ​តួ​សំខាន់ ក្នុង​ការ​ច្រាន ទំនាក់ទំនង​នេះ​នៃ​សហ​ប្រតិបត្តិការ​អនុវត្តន៍ បាន​ទៅមុខ​ជា​ដរាប លើ​គ្រប់វិស័យ។  

ឧទ្ទិសដល់​ទស្សនកិច្ចនេះ ទាំង​ក្រុងម៉ូស្គូ ក៏​បញ្ជាក់ថា រុស្ស៊ី​និង​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ ខាង​ផ្នែក នយោបាយ​ក្រៅប្រទេស និង​សេដ្ឋកិច្ច។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេសចិន បាន​ឲ្យ​ដឹង​ថា ប្រធានបទ​សំខាន់ៗ​នៃ​កិច្ចចរចា​របស់​លោក Wen Jiabao នៅ​ក្នុង​រដ្ឋធានី​រុស្ស៊ី គឺ​ការពង្រីក តទៅទៀត ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី លើ​វិស័យ​នយោបាយ, ពាណិជ្ជកម្ម-សេដ្ឋកិច្ច, ថាមពល, មនុស្សធម៌ និង​វិស័យឯទៀត។

តាម​តួលេខ​ តំណាង​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ចិន​ លោក Serguei Tsyplakov ក្នុង​១០ខែ​កន្លងទៅ​នៃ​ឆ្នាំ​នេះ​ ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាង​ចិន និង​រុស្ស៊ី បាន​មាន​ទឹកប្រាក់​ ដល់​៩០.០០០លាន​ដុល្លារ​ទៅហើយ ដោយ​គូភាគី​រំពឹង​ថា ទៅទល់ ដំណាច់ឆ្នាំ​២០១២​នេះ វា​នឹង​ស្ទុះ​ដល់ ១០០.០០០លាន​ដុល្លារ​ តែម្តង។ ជា​ការ​រំលឹក ថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ រមែង ដាក់​ទិស​ដូចគ្នា​ថា លើក​ទំហំផ្តោះប្តូរនេះ ឲ្យទៅ​ទល់​ឆ្នាំ​២០២០ ឡើង​ដល់ ២០០.០០០លាន ដុល្លារ​តែម្តង​ ដ្បិត ប្រទេស​ទាំងពីរ​ប្រើ​នៅ​ស្ទើរ​នៅឡើយ​ សក្តានុពល​ដែលខ្លួន​មាន។ 

ចំណុច​មួយ​សម្គាល់​ពាណិជ្ជកម្ម​ចិន-រុស្ស៊ី គឺ​ថា តាំងពី​មាន​ប្រព្រឹត្ត​ទៅ​”វេទិកាសេដ្ឋកិច្ច ចិន-រុស្ស៊ី” ឆ្នាំ​២០០៨ គូ​ភាគី​អនុវត្ត​ជាប់​ជា​ណ្តើរៗ​ទៅហើយ ការទូទាត់់គ្នា ដោយ​ប្រើ​លុយ Rouble រុស្ស៊ី និង លុយ Yuan ចិន តែម្តង។ មិនតែ​ប៉ុណ្ណោះ ប៉ុន្មានថ្ងៃ​មុន លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ថែមទាំង​បញ្ចេញ​យោបល់​ថា ក្នុង​១០ឆ្នាំ​ចំពោះមុខ ប្រាក់ Yuan ចិន នឹង​ក្លាយ ទៅ​ជា “រូបិយវត្ថុ​អន្តរជាតិ​បម្រុង​ទុក”។

ភាគី​ចិន បាន​ប្រកាសថា​ នា​កិច្ច​ចរចា​ ជាមួយ​លោក លោកប្រធានាធិបតី​រុស្ស៊ី ពូទីន និង លោក នាយករដ្ឋមន្ត្រី មេដវេដេវ ប្រមុខរដ្ឋាភិបាល​ចិន លោក Wen Jiabao នឹង​ពិភាក្សា​អំពី​វិធានការ ឆ្ពោះ​ទៅ​ពង្រឹង​តទៅ​ទៀត ទំនាក់ទំនង​លើ​គ្រប់​វិស័យ ក៍​ដូចជា​ផ្លាស់ប្តូរ​មតិ ជុំវិញ​បញ្ហា​អន្តជាតិ និង បញ្ហា​តំបន់ណា ដែល​សំខាន់​ សម្រាប់​ប្រទេស​ទាំងពីរ ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ