អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ នឹង​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​ហ៊្វុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ នឹង​យាង​ចូល​រួម​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិចសម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ ការ​ថ្លែង​របស់​ព្រះ​អង្គម្ចាស់​ ធម្មិកោ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​​​អង្គ​សមាជវិសាមញ្ញ​របស់​គណបក្ស​ហ៊្វុន​​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ក្នុង​សមាជ​វិសមញ្ញ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច
ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ក្នុង​សមាជ​វិសមញ្ញ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈពេល​ដែល​សម្តេច​ក្រុមព្រះ នរោត្តម​ រណឫទ្ធិ ​បាន​ប្រកាស​លា​ចេញ​ពី​ឆាក​នយោបាយ​ខ្មែរ​សា​ជាថ្មី​ម្តង​ទៀត ​​កាល​ពី​សប្តាហ៍​កន្លងមក​នេះ ស្រាប់​តែ​ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះបន្ទូល​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះអង្គ​នឹង​យាង​ចូល​រួម​ធ្វើ​នយោបាយ​ឡើង​វិញ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​កំពុង​រួបរួម​គ្នា​ឡើងវិញ។ កាល​ពី​ព្រឹកមិញ​នេះ ព្រះអង្គ​ក្នុង​នាម​ខ្លួន​ឯង​ផ្ទាល់​​បាន​ចូល​រួម​​អង្គ​សមាជវិសាមញ្ញ​របស់​គណបក្ស​​ហ្វ៊ុនស៊ិន​ប៉ិច។

សមាជ​កាល​ពី​ព្រឹកមិញ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ធ្វើ​ឡើង​ដើម្បី​បើកផ្លូវ​អោយ​មាន​ការ​បង្រួប​បង្រួម​ជា​មួយ​គណបក្ស​ជាតិ​និយម​ដែល​ជា​អតីត​គណបក្ស​នរោត្ត​រណ​ឫទ្ធិ។

ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​បញ្ជាក់​ប្រាប់​ទៀត​ថា ព្រះអង្គ​នឹង​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​សុំ​ការ​អនុញ្ញត​ព្យួរ​ការងារ​​រយៈ​ពេល​មួយ​ឆ្នាំ​​ ពី​សម្តេច​ឪ នរោត្ត​ម សីហនុ ​ក្នុង​នាម​ជាលេខា​ធិការ​​ផ្ទាល់​របស់​អតី​តព្រះ​មហាក្សត្រ។ ព្រះអង្គម្ចាស់ ធម្មិកោ រំពឹង​គិត​ទុក​ជា​មុន​ថា សម្តេចឪ នរោត្តម​ សីហនុ នឹង​មិន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​របស់​ព្រះអង្គ​ឡើយ។

ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​បន្ត​ទៀត​ថា កា​រួបរួម​គ្នា​ឡើង​វិញ​ក្នុង​រង្វង់​គ្រួសារ​គណបក្ស​​រាជា​និយម​​ហ៊្វុនស៊ិនប៉ិច​នៅពេល​នេះ​នឹង​ធ្វើ​អោយ​សំឡេង​រាជា​និយម​ខ្លាំង​ឡើង​វិញ។ ព្រះអង្គ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «អ្នក​រាជានិយម​នៅ​មាន​។ ខ្ញុំ​នឹង​ធ្វើ​អោយ​សំឡេង​រាជានិយម​កើន​ឡើង»។ ព្រះអង្គ​បាន​ទាត់​ចោល​ទស្សនៈរបស់​គណបក្ស​ប្រឆាំង​​ដែល​ថា នៅ​កម្ពុជា​មាន​ប៉ូល​នយោបាយ​តែ​ពីរ​ គឺ​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច ​ប៉ុន្តែ​តាមពិត​ គណបក្ស​រាជានិយម​នៅ​មាន​សំឡេង​ និង​នៅ​មាន​ប្រជាប្រិយភាព។

គេ​នៅ​មិន​ដឹង​ទេ​ថា តើ​ព្រះអង្គ​ម្ចាស់​ ធម្មិកោ ​នឹង​ទទួល​បាន​តួ​នាទី​អ្វី​​នៅ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ ប៉ុន្តែ​ព្រះអង្គ​បាន​ជម្រាប​ប្រាប់​ទៅ​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ និង​ លោក​ កែវ ពុទ្ធរស្មី មគ្គុទ្ទេស​ក៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា លោក​ចង់​ទទួល​បាន​តួនាទី​មួយ​ដែល​អាច​ផ្សព្វផ្សាយ​លទ្ធិ​សីហនុនិយម​ និង​រាជា​និយម​បាន។ ជា​ការ​ឆ្លើយតប ពួកគេ​ទាំងពីរ​នាក់​ទទួល​ស្វាគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ