អានតួអត្ថបទ
ស៊ីរី

អ.ស.ប៖« ទង្វើ​របស់​ក្រុមឧទ្ទាម​ស៊ីរី​ដែល​សម្លាប់​ទាហាន​រដ្ឋាភិបាល ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម »

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ វិច្ឆិកា​ម្សិលមិញ ក្រុមអ្នកបះបោរ​ប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​បាន​បើក​ឆាក​សម្លាប់​ទាហាន​រដ្ឋាភិបាល​ដែល​ខ្លួន​ចាប់​បាន។ ឆាក​សម្លាប់​ទាហាន​រដ្ឋាភិបាល​ស៊ីរី​នេះ​ត្រូវ​បាន​ក្រុមសកម្មជន​បង្ហាញ​ឡើង​តាម​រយៈ​ខ្សែអាត់​វីដេអូ​មួយ​ឈត់។ នៅ​ថ្ងៃ​សុក្រ ទី២ វិច្ឆិកា​នេះ ឧត្តមស្នងការដ្ឋាន​​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុមអ្នកបះបោរ​ថា ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ទាហាន​នៃ​កងទ័ព​ស៊ីរី​សេរី (កងឧទ្ទាម) សម្រាក​ពី​ការ​វាយប្រយុទ្ធគ្នា​ជាមួយ​ទាហាន​រដ្ឋាភិបាល នៅ​ក្រុង Alep ថ្ងៃទី១ សីហា ២០១២
ទាហាន​នៃ​កងទ័ព​ស៊ីរី​សេរី (កងឧទ្ទាម) សម្រាក​ពី​ការ​វាយប្រយុទ្ធគ្នា​ជាមួយ​ទាហាន​រដ្ឋាភិបាល នៅ​ក្រុង Alep ថ្ងៃទី១ សីហា ២០១២ REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខ្សែអាត់វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​សកម្មជនអ្នកប្រឆំាង គេ​ឃើញ​ក្រុម​ឧទ្ទាម​កំពុង​វាយប្រហារ​ទាហាន​រដ្ឋាភិបាល​រងរបួស​ប្រមាណ​ជា ១០នាក់ មុន​នឹង​ដាក់​តម្រៀប​ទាហាន​ទំាង​នោះ​នឹង​ដី រួច​ស្រែក​ជេរប្រមាជ​ថា ជា​ឆ្កែ​របស់​លោក​ប្រធានាធិបតី​ស៊ីរី Assad។ នៅ​មុន​សម្លាប់​ទាហាន​ម្នាក់ៗ ពួកឧទ្ទាម​បាន​ប្រើ​ឃ្លា​ថា « ឯង​មិន​ដឹង​ទេ​ឬ ថា​យើង​ជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​ស៊ីរី ? »។ ទាហាន​រូប​នោះ​បាន​ឆ្លើយ​តប​វិញ​ថា « ខ្ញុំ​សូម​ស្បថ​មុខព្រះ ខ្ញុំ​មិន​មែន​ជា​អ្នក​បាញ់​សម្លាប់​ជនស៊ីវិល​ទេ »។

អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​បរិហារ​លើ​រូបភាព​គួរ​ឲ្យ​រន្ធត់ និង​ថា ឧក្រិដ្ឋកម្ម​សង្រ្គាម​បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ចំណែក​ឧត្តមស្នងការដ្ឋាន​​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុមអ្នកបះបោរ​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គោរព​នូវ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ ឧត្តមស្នងការដ្ឋាន​​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា គេ​ពិបាក​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​វែក​រក​មុខ​ជន​ដៃ​ដល់។

សូម​រំលឹក​ជូន​ថា តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​នា​ដើម​ខែ​មីនា ឆ្នំា ២០១១ មាន​មនុស្ស​ស្លាប់​ជាង ៣៦ ០០០នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ