អានតួអត្ថបទ
បទសម្ភាស

លោកអ៊ូ អេង ៖ “គ្មាន​ការបែកធ្លាយ​វិញ្ញាសា នៅក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ២០១១”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំ​សប្តាហ៍​របស់​គួច គន្ធារ៉ា នៅថ្ងៃ​សៅរ៍​ទី ៣០​កក្កដា​នេះ គឺ​លោក​អ៊ូ អេង អគ្គនាយក អគ្គ​នាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា។ លោកអ៊ូ អេង បាន​ឆ្លើយ​បដិសេធ​ថា គ្មាន​ការបែកធ្លាយ​វិញ្ញាសា នៅមុន និង​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅថា ប្រឡង​បាក់ឌុប​ដែល​បាន​រៀបចំ​រយៈពេល ២​ថ្ងៃ កាលពី​ថ្ងៃ ទី ២៥ និង​ទី ២៦ កក្កដា ឆ្នាំ ២០១១នេះទេ។ ប៉ុន្តែ លោក​អ៊ូ អេង​បាន​ទទួលស្គាល់​ថា ពិតជាមាន​ករណី​ដែល​មេប្រយោគ​បាន​ទទួល​លុយ​ពី បេក្ខជន​ដើម្បី​អាច​បើក​ចម្លង​ដោយ​សេរី និង​រលូន នៅក្នុង​បន្ទប់​ប្រឡង។ សម្រាប់​លោក​អ៊ូ អេង គឺ​កូនសិស្ស​ទេ ដែល​បាន​ផ្តើមគំនិត​រៃ​អង្គាស​ប្រាក់​យក​ទៅ​ឲ្យ​មេប្រយោគ ឬ​អនុរក្ស។

ក្រសួង​អប់រំ​កម្ពុជា
ក្រសួង​អប់រំ​កម្ពុជា ©RFI/siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ