អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ចំនួន​២៣ រី​ឯ​សង្គម​ស៊ី​វិល​ស្វាគមន៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​សន្និសីទ​កាសែត ប្រចាំខែ នា​ព្រឹក​ថ្ងៃ​ទី​៦​មករាម្សិលមិញ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រកាស​ថា មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ចំនួន​២៣ ដែល​ត្រូវ​បាន​អន្តរ​ក្រសួង ​ទុក​ជា​និរាករណ៍ ឬ​ដក​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​។ ក្នុង​នោះ ផ្ទៃ​ដី​ ដែល​ត្រូវ​ដក​ហូត​មក​វិញ មាន ៩​០.៦​៨​២ ហិកតា ហើយ​ក្រុមហ៊ុន ​ដែល​បាន​ស្ម័គ្រ​ចិត្ត ប្រគល់​ដី​ឲ្យ​រដ្ឋ​វិញ មាន​ចំនួន ២​៥.៨​៥​៥ ហិកតា​។​ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៥​នេះ មាន​ក្រុមហ៊ុន​ចំនួន ១១៣ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ទំហំ​ប្រមាណ ៥០ ម៉ឺន​ហិកតា។ សង្គមស៊ីវិល បាន​ស្វាគមន៍​ការ​សម្រេច​នេះ ហើយជំរុញ​ឲ្យរដ្ឋាភិបាល តាមរយៈ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម បន្ត​តាម​ដាន ត្រួតពិនិត្យ និងដកហូត​ដី​សម្បទាន​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ទាំង​ឡាយ​ណា ដែល​មិន​អនុវត្ត​តាម​កិច្ច​សន្យា ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដី​ធ្លី​​ជាមួយ​នឹង​ប្រជាពលរដ្ឋ​។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ