អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ានយល់ព្រម​ឲ្យភូមា​ធ្វើប្រធាន​នៅឆ្នំា ២០១៤​និងអំពាវនាវ​ឲ្យបន្ត​កិច្ចចរចា​រឿងជម្លោះ​នៅសមុទ្រចិន​ខាងត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​​អាស៊ាន​លើក​ទី ១៩ ​បាន​បើក​ធ្វើ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ វិច្ចិកា ឆ្នំា ២០១១ នៅ​កោះ​បាលី ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។​ ចំណែក​ឯ​ជំនួប​កំពូល​អាស៊ាន ជាមួយ​ប្រទេស​ដៃគូ​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​សុក្រ ទី១៨ និង​ថ្ងៃ​សៅរ៍ ទី ១៩ វិច្ឆិកា ឆ្នំា ២០១១។ សម្រាប់​ជំនួប​កំពូល​អាស៊ាន​ថ្ងៃ​នេះ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទំាង ១០ប្រទេស​បាន​យល់​ព្រម​ឲ្យ​ភូមា​ធ្វើ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នំា ២០១៤ ដូច​ដែល​ភូមា​បាន​ទាមទារ។ ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​វិញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អាស៊ាន​មួយ​ចំនួន​វិញ អាស៊ាន​បាន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ភាព​តានតឹង​ និង​សុំ​ឲ្យ​បន្ត​ដោះស្រាយ​តាម​ផ្លូវ​ចរចា។

លោកប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Yudhoyono និង​លោក​នាយករដ្ឋមន្ត្រី​ភូមា​Thein Sein នៅជំនួបកំពូល​អាស៊ាន
លោកប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Yudhoyono និង​លោក​នាយករដ្ឋមន្ត្រី​ភូមា​Thein Sein នៅជំនួបកំពូល​អាស៊ាន REUTERS/Stephen Morrison/Pool
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ