អានតួអត្ថបទ
បទយកការណ៍

ទូក​ល្បី​នៅ​ភ្នំពេញ​ដែល​តែង​តែ​ទទួល​ជ័យ​ជំនះ ​ប៉ុន្តែ​ចំណុះ​ទូក​សុទ្ធ​តែ​អ្នក​មក​ពី​ខេត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក នឹង​ចាប់​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ហើយ ក្រោយ​ផ្អាក​អស់​រយៈ​ពេល​ ៥ ឆ្នាំ។ ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​បំផុត​មួយ​នេះ​នឹង​មាន​ទូក​ងរ ទូក​អុំ និង​ទូក​ខ្នាត​អន្តរជាតិ​ជា​ច្រើន។ ទូក​ល្បី​ៗ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចូល​រួម​ពិធី​ដ៏ធំ​មួយ​នេះ។ ក្នុង​នោះ ទូក​មហានាគ ទូក​ល្បី​របស់​វត្តនាគ​វ័ន​ ដែល​មាន​កិត្តិនាម និង​ជា​ជ័យ​លាភី​រាល់​ឆ្នាំ​នោះ ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ ដែល​ខានប្រារព្ធ​អស់​រយៈ​ពេល​ ៥​ឆ្នាំ​មក​ហើយ​នោះ។ ដោយ​ឡែក​ចំណុះ​ទូក​មហានាគ​នេះ គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​បណ្តា​ខេត្ត​កំពង់ធំ។ គណៈកម្មការ​ទូក​បាន​បញ្ជាក់​ថា ចំណុះ​ទូក​មក​ពី​ណា​ក៏​ដោយ ក៏​មិន​សំខាន់​ដែរ ប៉ុ​ន្តែអ្វី​ដែល​សំខាន់ គឺ​ជ័យ​ជំនះ និង​ការ​ថែរក្សា​ប្រពៃណី។

លោក មាស ម៉េង ថុង សមាជិកគណកម្មការទូកវត្ត
លោក មាស ម៉េង ថុង សមាជិកគណកម្មការទូកវត្ត
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ