អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អុំទូក​ឆ្នាំ​នេះ៖ រដ្ឋាភិបាល​និង​ពលរដ្ឋ​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ព្រះរាជ​ពិធី​បុណ្យ​អុំទូក​អក​អំបុក​ និង​សំពះ​ព្រះខែ​នឹង​ឈាន​ចូល​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ​នេះ​ហើយ។ តាម​ការ​ព្យាករណ៍​របស់​អាជ្ញាធរ​ និង​សង្គម​ស៊ីវិល​ ពួកគេ​មើល​ឃើញ​ថា ពលរដ្ឋ​នៅ​តាម​បណ្ដាល​ខេត្ត​នឹង​សម្រុក​ឡើង​មក​រាជធានី​ភ្នំពេញ​យ៉ាង​ច្រើន​កុះករ​ ដើម្បី​ចូលរួម​ព្រឹត្តការណ៍​បុណ្យ​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ។ ហើយ​អាជ្ញាធរ​បាន​ត្រៀម​ប្រើ​ប្រាស់ កម្លាំង​ការពារ​ជាង​ ១​ម៉ឺន​នាក់។​ ទោះ​ជា​ត្រៀម​កម្លាំង​ការពារ​រួច​ជា​ស្រេច​យ៉ាង​ណា​ក៏​ដោយ​តែ​ចំពោះ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​បញ្ហា​សង្គម​ និង​នយោបាយ​បាន​រម្លឹក​ទៅ​រដ្ឋាភិបាល​ និង​ពលរដ្ឋ​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ​ដោយ​ត្រូវ​ចង់​ចាំ​ព្រឹត្តការណ៍​ជាន់​គ្នា​ស្លាប់​ជាង​ ៣០០នាក់ នៅ​កោះពេជ្រ​ ដែល​បាន​កើត​ឡើង​កាល​ពី​ ៥​ឆ្នាំ​មុន​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ទូក​ក្នុង​ឆ្នាំ ២០១០។  

ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចូលរួម​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នាឆ្នាំៗទៅ។
ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចូលរួម​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នាឆ្នាំៗទៅ។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ