អានតួអត្ថបទ
បទសម្ភាស

លោក សួន សេរីរដ្ឋា​៖​គណបក្ស​អំណាច​ខ្មែរ​មិន​មែន​ជា​គណបក្ស​អាយ៉ង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​រាត្រី​នេះ ​គឺ​លោក ​សួន ​សេរីរដ្ឋា ​ប្រធាន​គណ​បក្ស​​អំណាច​​ខ្មែរ​​ (KPP)​។ ​លោក ​សួន ​សេរីរដ្ឋា ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​​អ្នក​​នយោបាយ ​នៅ​ថ្ងៃ​ទី​១​ខែ​តុលា​នេះ​ ដើម្បី​ចូល​មក​ដឹក​នាំ​គណបក្ស​អំណាច​ខ្មែរ​ ដែល​ទើប​​នឹង​​បង្កើត​ឡើង​និង​ទើប​តែ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កក្កដា​​ឆ្នាំ​២០១៥​។​ តែ​គណបក្ស​ថ្មី​របស់​លោក​សួន​ សេរីរដ្ឋា​នេះ ​មិន​ទាន់​ធ្វើ​សមាជ​នៅ​ឡើយ​ទេ។​ឆ្លើយ​​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​លោក ​សួន ​សេរីរដ្ឋា ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​គណបក្ស​របស់​លោក ​គឺ​ជា​គណបក្ស​អាយ៉ង៕ 

លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ក្រោយ​វិល​ត្រលប់​ពី​អាមេរិក​មក​កាន់​កម្ពុជា​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០១៥​​៕
លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ក្រោយ​វិល​ត្រលប់​ពី​អាមេរិក​មក​កាន់​កម្ពុជា​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០១៥​​៕ @RFI/Somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ