អានតួអត្ថបទ
កម្ពុជា

លោក ការ ស៊ុនបូណាត៖ " គ្រូពេទ្យ​មាន​សិទ្ធិ​ត្រឹម​ធ្វើ​របាយការណ៌​ស្តីពី​ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ"

ចាប់​ពី​ថ្ងៃច័ន្ទ ទី២៩ ដល់​ថ្ងៃពុធ ទី៣១ សីហា អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម​បាន​ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​លើ​កាយសម្បទា​ជន​ជាប់ចោទ​ក្នុង​របប​ខ្មែរក្រហម​ចំនួន​ពីរ​នាក់ គឺ​លោក នួន ជា និង​លោកស្រី អៀង ធីរិទ្ធ។ សវនាការ​រយៈពេល ៣ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ដើម្បី​វាយតម្លៃ​លើ​សមត្ថភាព​​ខាង​កាយសម្បទា និង​បញ្ញាស្មារតី​របស់​ជន​ជាប់​ចោទ​ក្នុង​ការ​ចូលរួម​ដំណើរការ​សវនាការអង្គសេចក្តី​​នៅ​ថ្ងៃ​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​ច័ន្ទ ទី២៩ សីហា​ម្សិលមិញ លោក​ស្រី អៀង ធីរិទ្ធ ត្រូវ​បាន​លោក Jonh Cambell អ្នកជំនាញ​ខាង​ជំងឺមនុស្សចាស់​មក​ពី​ប្រទេស​ហូឡង់ដ៍​សន្និដ្ឋាន​ថា កំពុង​មាន​បញ្ហា​ខាង​ស្មារតី និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ តើ​គេ​ត្រូវ​ពិនិត្យ​លើ​ចំណុច​អ្វី​ខ្លះ ទើប​អាច​បញ្ជាក់​ថា មនុស្ស​ម្នាក់​កំពុង​មាន​បញ្ហា​ខាង​ស្មារតី និង​ប្រព័ន្ធ​សរសៃ​ប្រសាទ ?គួច គន្ធារ៉ា​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ការ ស៊ុនបូណាត ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត និង​ជា​ប្រធាន​កម្មវិធីជាតិ​សុខភាព​ផ្លូវចិត្ត​នៅ​កម្ពុជា។

លោក ការ ស៊ុនបូណាត ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត និង​ជា​ប្រធាន​កម្មវិធីជាតិ​សុខភាព​ផ្លូវចិត្ត​នៅ​កម្ពុជា
លោក ការ ស៊ុនបូណាត ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត និង​ជា​ប្រធាន​កម្មវិធីជាតិ​សុខភាព​ផ្លូវចិត្ត​នៅ​កម្ពុជា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ