ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បញ្ហាបែងចែកតម្លៃសាំងត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកថាជាការយល់ច្រឡំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០០
ក្រសួងពាណិជ្ជកម្ម តាមរយៈសន្និសីទកាសែត កាលពីម្សិលមិញ បានចាត់ទុកការកំណត់តម្លៃសាំងសម្រាប់អ្នកមាន និងអ្នកក្រ នោះថាជាការយល់ច្រឡំ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ គឺមិនបានបែងចែកថា សាំងស៊ុបពែរ ជាសាំងរបស់អ្នកមាន ហើយសាំងធម្មតាសម្រាប់អ្នកក្រនោះទេ។ ចំណែកអ្នកវិភាគសង្គម បានសាទរចំពោះការចេញមុខឆ្លើយបំភ្លឺរបស់ក្រសួងពាណិជ្ជកម្មបែបនេះ។