អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចាក់​ដី​លុប​ចូល​ទន្លេ​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ខេត្ត​កំពង់ចាម​ដោយ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ​សកម្មភាព​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​ តែ​នៅពេល​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃទី​២៩​ ខែ​មេសាបែរ​ជា​រដ្ឋបាល​ខេត្ត​អះអាង​ថា ការ​វាយ​តម្លៃ​បឋម​លើការ​ចាក់​ថ្ម​នៅ​ច្រាំង​ទន្លេ​ប្រវែង​១៦៥​ម៉ែត្រ​ក្នុង​ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ​ មិន​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ច្រាំង​ទន្លេ​ ឬ​ប៉ះ​ពាល់​លំហូរ​ទឹក​ឡើយ​។​ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​នេះ​សិន​ដោយ​រង់​ចាំការ​វាយ​តម្លៃ​ពី​ក្រសួង​ធន​ធាន​ទឹក​។​ តែ​អ្នកការ​ពារ​បរិស្ថាន​ចង់​ឃើញ​រដ្ឋាភិបាល​មាន​យន្តការ​ជាក់​លាក់​ក្នុង​រឿង​ចាក់​ដី​ទប់​ច្រាំង​ទន្លេ​ដើម្បី​ជៀស​វាង​ការ​រំលោភ​យក​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ជន​។

ការចាក់ថ្មចូលទន្លេមួយកន្លែងថ្មីទៀតនៅស្រុក​ស្រីសន្ធរ
ការចាក់ថ្មចូលទន្លេមួយកន្លែងថ្មីទៀតនៅស្រុក​ស្រីសន្ធរ © រដ្ឋបាលខេត្តកំពង់ចាម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ