ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
២០២៤៖ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន នឹងហុចផលវិជ្ជមានទេដល់ទេសចរណ៍កម្ពុជា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៣៨
ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជារំពឹងថានឹងអាចស្រូបទាញទេសចរចិន កាន់តែច្រើនបន្ថែមទៀត ខណៈទេសចរចិនបច្ចុប្បន្នបានឈរនៅលំដាប់ទី៣នៅឡើយ។ អ្នកជំនាញខាងវិស័យទេសចរណ៍នានាមើលឃើញថាទេសចរចិនមានការកើនឡើងពិតមែន តែនៅមិនទាន់បង្ហាញថាជាលទ្ធផលនៃព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងចិននោះទេ។