អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ផែន​ការ​កែទម្រង់​ការ​បោះឆ្នោត​​អាច​កើត​​ឆ្នាំ​២០១៤​ តែ​ការ​​បោះឆ្នោត​​​មុនអាណត្តិ​​ឆ្នាំ២០១៥​ មិនទាន់​ច្បាស់​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​ចម្រុះ​ដើម្បី​កែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ដែលមាន​សមាជិក១២នាក់ ក្នុងនោះ ៦នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ៦នាក់​ទៀត​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រជុំ​ថ្ងៃនេះ នៅ​ព្រឹទ្ធសភា។ ពីរ​ថ្ងៃមុន បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ២០១៣ បាន​ជម្រុញ​ឱ្យ​គណៈកម្មការ​ចម្រុះ​នេះ​ រកឱ្យឃើញ​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​កែទម្រង់​ការបោះ​ឆ្នោត​ត្រឹម​ឆ្នាំ២០១៤ និង​បាន​ស្នើឱ្យ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​នៅ​ឆ្នាំ២០១៥​។ ប្រតិកម្ម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ទាំងពីរ​បង្ហាញថា ផែន​ការកែទម្រង់ការ​បោះឆ្នោត​​ទំនងជា​អាច​កើត​នៅ​ឆ្នាំ២០១៤ ប៉ុន្តែ ​ការបោះឆ្នោត​មុន​អាណត្តិ​នៅ​ឆ្នាំ២០១៥​មិនអាច​​ទៅរួច​ច្រើនជាង។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ