អានតួអត្ថបទ
បទសម្ភាស

លោកប៊ូ វីរៈ៖ ការដាក់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​​តវ៉ា​ប្រឆាំង​នៅ​កំពង់ចាម បាន​ទទួល​ឥទ្ធិពល​ពី​ភ្នំពេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃអាទិត្យ ទី២៦​មករា​នេះ គឺ​លោកប៊ូ វីរៈ មន្ដ្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​នៅ​ខេត្ត​កំពង់ចាម។ ក្នុង​កិច្ច​សម្ភាសន៍​​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក​ប៊ូ វីរៈ បាន​រៀប​រាប់​ពី​ទិដ្ឋភាព​ការ​ឡោមព័ទ្ធ​សណ្ឋាគារ​ដែល​លោក​កឹម សុខា ស្នាក់​នៅ ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ ពី​​ការ​រំខាន​នានា របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ដែល​មិន​អាច​ឲ្យ​វេទិកា​ជួបជុំ​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង ប្រព្រឹត្ត​ទៅ​បាន។មន្ដ្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម​រូប​នេះ លើក​ឡើង​ថា ការ​តវ៉ា​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម លើក​នេះ បាន​ទទួល​ឥទ្ធិពល​ពី​ភ្នំពេញ ព្រោះ​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​​ពាសពេញ​ទី​រួម​ខេត្ត ខុស​ពី​ការ​តវ៉ា​មុន​ៗ ដែល​មិន​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច ដើម្បី​ត្រៀម​ទប់ទល់​ឡើយ។ 

អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ
អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ អង្គការ​លីកាដូ
ផ្សាយពាណិជ្ជកម្ម

 

 

 

 
 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ