អានតួអត្ថបទ
កម្ពុជា

លោក កឹម​សុខា ត្រូវ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ឡោម​ព័ទ្ធ​

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រយ​នាក់​ បាន​ឡោមព័ទ្ធ​សណ្ឋាគារ​ស្នាក់នៅ​អនុប្រធាន​​គណបក្ស​​ស​ង្គ្រោះ​ជាតិ​ លោក​ កឹម សុខា​ ​​ក្នុង​ខេត្តកំពង់ចាម។ អ្នក​ឡោមព័ទ្ធ​ទាំងនោះ បាន​ស្រែក​គាំទ្រ​រដ្ឋាភិបាល​របស់លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ថា កម្ពុជា​មិន​ត្រូវការ​សមរង្ស៊ី និង​កឹម សុខា​នោះទេ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា​ការ​តាម​រំខាន​ដល់​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ខុសច្បាប់។

អ្នកគាំទ្រគណបក្សប្រជាជន​ បានប្រមូលផ្តុំគ្នាស្រែក​ប្រឆាំង​លោក​ កឹម សុខា នៅក្នុងខេត្តកំពង់ចាម។
អ្នកគាំទ្រគណបក្សប្រជាជន​ បានប្រមូលផ្តុំគ្នាស្រែក​ប្រឆាំង​លោក​ កឹម សុខា នៅក្នុងខេត្តកំពង់ចាម។ @facebook
ផ្សាយពាណិជ្ជកម្ម

តាំងពីព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​ទី២៦ មករា​នេះ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​កាន់​ទង់ជាតិ ​បាន​ស្រែក​ជ័យ​ឃោស​ប្រឆាំងនឹង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ជាការ​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​សណ្ឋាគារ​លាភ វីរៈ​សា ក្នុង​ក្រុង​កំពង់ចាម ជាទី​ដែល​លោក កឹម សុខា ស្នាក់នៅ។

អ្នកគាំទ្រ​ដែល​គាំទ្រ​ដោយ​ប្រដាប់​បំពង​សម្លេង​ បាន​ស្រែកថា កម្ពុជា​មិនត្រូវ​ការ​វត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា​ទេ ហើយ ពួកគេ​គាំទ្រ​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី៥។ ជា​កូនស្រី​របស់​លោ កឹម សុខា កញ្ញា កឹម មនោ​វិទ្យា ដែល​កំពុង​មាន​វត្តមាន​ជាមួយ​លោក កឹម សុខា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា “រហូតមកដល់​ពេលនេះ លោក កឹម សុខា នៅ​មិនទាន់​អាចធ្វើ​ដំណើរ​ទៅដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់​ចាម​នៅឡើយ​នោះទេ ព្រោះតែ​មានការ​តាម​រំខាន និង​ការបិទផ្លូវ​ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​​កម្ពុជា។  

បើតាម​កញ្ញា​ដដែល លោក កឹម សុខា បានធ្វើ​ដំណើរ​ចាក​ចេញពី​សណ្ឋាគារ​លាភ វីរៈ​សា តាំងពី​ម៉ោង ប្រមាណ១១ព្រឹក ក្នុង​គោលបំណង​ទៅកាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ទីតាំង​ធ្វើ​វេទិកា​​សាធារណៈ ក្រោម​សម្រែក​ប្រឆាំងនឹង​លោក​កឹម​សុខា។

សូមបញ្ជាក់​ឱ្យដឹង​ដែរ​ថា ដោយសារ​ភាព​តាម​តឹង​រវាង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ដាក់​ក្បាល​មេក្រូ​ស្រែក​ដាក់គ្នា​ជិត​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ក្រុង​កំពង់ចាម​នោះ លោក ស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​រំសាយ​វេទិកា​​សាធារណៈ ​ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព។

យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​អះអាងថា សកម្មភាព​ដាក់​ឧបករណ៍​បំពង​សម្លេង​ស្រែ​ក នៅ​ជិត​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ទង្វើ​បំពាន​ច្បាប់។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ហាមឃាត់​ទេ​ ការសម្តែង​មតិ​ ប៉ុន្តែ​មិនគួរ​ធ្វើ​នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះទេ។

ទោះបីជា​បែបណាក៏ដោយ មិន​មាន​អំពើហិង្សា​ណាមួយ​បានកើត​ឡើង ​រវាង​អ្នកគាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ