អានតួអត្ថបទ
ហុងកុង

ប៉ូលីស​​ចាប់ខ្លួន​ជន​៦​នាក់​ពី​បទ​គំរាម​សម្លាប់​សមាជិក​សភា​ថ្មី​ដែល​គាំទ្រ​ស្វ័យភាព​នៅ​ហុងកុង​

នៅ​ហុងកុង ជន​ចំនួន​៦​នាក់ ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​នៅ​ថ្ងៃ​ពុធ​២១​កញ្ញា​នេះ​ ពីបទ​ធ្វើការ​គំរាម​សម្លាប់​​សមាជិក​សភា​ហុងកុង​ថ្មី​មួយ​រូប​ដែល​ទើប​​​ជាប់​​ឆ្នោត​​កាលពី​​ដើម​​ខែ​​កញ្ញា​​​​។ លោក Eddie CHUE គឺ​​ជា​ក្រុម​អ្នក​តំណាងរាស្រ្ត​ថ្មី​ ដែល​​ជាអ្នកគាំទ្រការ​​​ទាម​ទារ​​ស្វ័យភាព​នៅ​​​ហុងកុង។ ប្រព័ន្ធផ្សព្វផ្សាយ​ហុងកុង បាន​អះអាង​​ថា ក្នុង​ចំណោម​​ជន​សង្ស័យ​ចំនួន​​៦​​នាក់​​ខ្លះ​ ជា​​សមាជិក​​នៃ​​អង្គការ​ Mafia ​ចិន។​ 

លោក Eddie CHUE អ្នកតំណាង​រាស្រ្ត​ថ្មី​នៃសភាហុងកុង​​ គាំទ្រ​ស្វ័យភាពទាំងស្រុង​នៅហុងកុង​​
លោក Eddie CHUE អ្នកតំណាង​រាស្រ្ត​ថ្មី​នៃសភាហុងកុង​​ គាំទ្រ​ស្វ័យភាពទាំងស្រុង​នៅហុងកុង​​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

លោក Eddie CHUE  ​ជា​អ្នក​តំណាងរាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​ក្រុម​អ្នក​តំណាងរាស្រ្ត​ថ្មី​​មួយ​ក្តាប់​តូច​​ដែល​មាន​ជំហរ​រឹងរូស​ទាមទារ​ស្វ័យភាព​ឲ្យ​ហុងកុង​និង​​ដែល​ទើប​នឹង​ជាប់​ឆ្នោត​កាលពី​ដើម​ខែ​កញ្ញា។ ក្រុម​អ្នក​តំណាងរាស្ត្រ​ហុងកុង​នេះ ជាពួក​អ្នក​​ទាមទារ​ចង់​ឲ្យ​​ហុងកុង​ដក​ខ្លួន​​ឆ្ងាយ​ពី​ទីក្រុង​ប៉េកាំង និយាយ​ម្យ៉ាង​ទៀត គឺ​ចង់​​ទាមទារ​​ឯករាជ្យ​ទាំង​ស្រុង​នៅ​ហុងកុង​តែ​ម្តង។

 
ដោយ​ហេតុ​មាន​ការ​គំរាម​សម្លាប់​ពី​អង្គការ​Mafia ចិន ទើប​ប៉ូលីស​ហុងកុង​ ចាត់​វិធានការ​សន្តិសុខ​យ៉ាង​ម័តធ្យ័ត​បំផុត​ដើម្បី​ការពារ​​រូប​ លោក ​Eddie CHUE និង​ក្គ្រួសារ​របស់​គាត់។ ទន្ទឹមនេះ ​ប៉ូលីស​ហុងកុង បាន​ប្រកាស​ប្រាប់​ពី​ការ​ចាប់​ខ្លួន​​ជន​សង្ស័យ ៦​នាក់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ ពីបទ​គំរាម​សម្លាប់​អ្នកតំណាងរាស្រ្ត​តែ​ដោយ​ពុំ​បាន​បញ្ជាក់​អ្វី​ទៀត​ឡើយ។​
ក៏​ប៉ុន្តែ​បើ​យោង​តាម​សាព័ត៌មាន South China Post  ដែល​បាន​ពី​ប្រភព​ប៉ូលីស ​បាន​ឲ្យ​ដឹង​ថា” ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៦​នាក់​នោះ មាន​ខ្លះ​ជា​សមាជិក​អង្គការ Mafia ​ចិន។
 

គួរបញ្ចាក់ថា លោក Eddie CHUE គឺ ជា​អ្នក​តំណាងរាស្ត្រ​ខាង​ការពារ​បរិស្ថាន​ដ៏​ស្វិតស្វាញ​មួយ​រូប​ដែល បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ផុសផុល​​ប្រឆាំង​ទល់​នឹង​ការ​បំផ្លិច​បំផ្លាញ​កេរ្ត៍​ដំណែល​នៅ​ហុងកុង ដើម្បី​ជា​ផល​ប្រយោជន៍​ឲ្យ​ដល់​ក្រុមហ៊ុន​សាង់សង់​លំនៅស្ថាន។ គាត់​ក៏​មិន​រេរា​ឡើយ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ទល់​នឹង​ក្រុមហ៊ុន​សាងសង់​លំនៅ ដើម្បី​​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ ដោយ​សន្យា​ថា លោក​នឹង​ប្រយុទ្ធ​កំចាត់​​ទល់​​នឹង​​ពួក​អ្នក​មាន​អំណាច​នៅ​តាម​តំបន់​ជនបទ​ដែល​ជាប់​ចោទ​ពី​​បទ​ប្រព្រឹត្ត​អំពើ​ឧក្រឹដ្ឋកម្ម។​

 

តាំងពី​ជា​យូរ​អង្វែង​មក អង្គការ Mafia ចិន​តែង​តែ​​រក​ស៊ី​​ខាង​រត់ពន្ធ​គ្រឿងញាន ខាង​ពេស្យាចារ ឬ​ក៏​បើក​ទីតាំង​លេងល្បែង​ស៊ីសង​នឹង​​ធ្វើការ​​ជំរិត​ទារលុយ​ជាដើម ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេ ពួក​បន​ទុច្ចរិត​ចិន បាន​លាក់​មុខ​យ៉ាង​រំភើយ​ក្រោម​មុខ​របរផ្សេងៗ​ទៀត ដូចជា​នៅ​លើ​​វិនិយោគទុន​​នៅ​ហុងកុង​ដែល​កាន់​តែ​កើន​ច្រើន​ឡើង​ៗ​ជាអាទិ៍​នៅ​ក្នុង​សកម្មភាព​ស្របច្បាប់​​ដូច​ជា​នៅ​លើ​វិស័យ​អចលនវត្ថុ​ឬ​ក៏​នៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​ជា​ដើម៕​

 

 

 

 

 

 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ