អានតួអត្ថបទ
ភេរវនិយម

ការទម្លាក់​សពបិន ឡាដិន​ចោលទៅក្នុង​សមុទ្រ​ក្លាយជា​សង្គ្រាម​ប៉ាកកា​

តាំង​ពី​​​ថ្ងៃ​ចន្ទ​​​​ទី​២​​​ឧសភា​​​ម្សិល​មិញ​​​មក​​ ​សំណួរ​​ជា​ច្រើន​​កំពុង​​ចោទ​ឡើង​​ជុំវិញ​​សព​​របស់​ បិន ឡាដិន ​​ដែល​ត្រូវ​​បាន​​​កងទ័ព​​​អាមេរិក​​​ទម្លាក់​​​ទៅ​ក្នុង​​​ទឹក​​សមុទ្រ។​​ ​ហេតុអ្វីបាន​ជា​​អាមេរិក​សម្រេច​​ធ្វើ​​​​ដូច្នេះ?​​​​ 

Oussama Ben Laden. ប្រមុខ​ដឹក​នាំ​ Al-Qaïda
Oussama Ben Laden. ប្រមុខ​ដឹក​នាំ​ Al-Qaïda Reuters
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​សម្លាប់​បិន ឡាដិន​ហើយ​ កងទ័ព​អាមេរិក​បាន​រៀបចំ​ធ្វើ​ពិធី​ឈាបនកិច្ច ​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​Carl-Vinson​ រួច​ហើយ​បាន​ទម្លាក់​សព​ទៅ​ក្នុង​ទឹក​សមុទ្រ។

 
ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​សព​បាន​ប្រព្រឹត្ត​ទៅ​ជិត​មួយ​ម៉ោង​នៅ​លើ​នាវា ​ដោយ​គោរព​តាម​ប្រពៃណី​នៃ​សាសនា​អ៊ីស្លាម។​ យ៉ាងណា​ក៏​ដោយ ចំពោះ​ប្រមុខ​នៃ​Al-Azhar ដែល​ជា​ឧត្តម​ស្ថាប័ន​សាសនា​អ៊ីស្លាម​និកាយ​Sunnite​នៅ​ទីក្រុង​គែរ​ប្រទេស​អេហ្ស៊ីប​ អ៊ីស្លាម​ប្រឆាំង​មិន​ឲ្យ​ទម្លាក់​សព​ចោល​ក្នុង​សមុទ្រ​ទេ​ តែ​តម្រូវ​ឲ្យ​យក​ខ្មោច​ទៅ​កប់។

ដូច​គ្នា​អ៊ីចឹង​ដែរ ​តំណាង​នៃ​វិហារ​សាសនា​អ៊ីស្លាម​នៅ​ប៉ារីស​ប្រទេស​បារាំង ក៏​បាន​គូស​បញ្ជាក់​ថា​ ការ​ទម្លាក់​សព​បិន ឡាដិន​ទៅ​ក្នុង​សមុទ្រ​គឺ​ជា​ទង្វើ​ដែល​ផ្ទុយ​ពី​ប្រពៃណី​សាសនា​អ៊ីស្លាម។

ផ្ទុយ​ទៅ​វិញ ​ចំពោះ​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​សហរដ្ឋអាមេរិក​ សង្គ្រាម​ប៉ាកកា​ជុំវិញ​សព​របស់​ប្រមុខ​ដឹក​នាំ​ Al-Qaïda ជា​រឿង​កំប៉ិក​កំប៉ុក​ឥត​បាន​ការ ​ហើយ​អ្វី​ដែល​សំខាន់​គឺ បិន ឡាដិន​បាន​ស្លាប់ ​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អ្នក​រងគ្រោះ​រាប់​ពាន់​នាក់​នៅ​អាមេរិក​និង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក។

តាម​មើល​ទៅ អាជ្ញាធរ​អាមេរិក​ប្រហែល​ជា​ចង់​បំបាត់​ចោល​ឲ្យ​បាន​លឿន​និង​ជា​ស្ថាពរ​នូវ​សាកសព​របស់​បិន ឡាដិន។ ​ការ​យក​ខ្មោច​ទៅ​កប់​នៅ​ទី​កន្លែង​ណា​មួយ នឹង​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​អាក្រក់​ត​ទៅ​ថ្ងៃ​មុខ​ ពីព្រោះ​បើ​ធ្វើ​បែប​នេះ​ ផ្នូរ​របស់​បិន ឡាដិន​នឹង​អាច​ក្លាយ​ជា​ទី​សក្ការៈ​សម្រាប់​ពួក​អ៊ីស្លាម​ជ្រុល​និយម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ