អានតួអត្ថបទ
ភេរវនិយម​

Ben Laden​​ស្លាប់៖ សហគមន៍​អន្តរជាតិ​អបអរសាទរ​​ដំណឹង​នេះ

បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក អូបាម៉ា បាន​ប្រកាសថា បិន ឡាដិន (Ben Laden) -មេ​បណ្តាញ​ភេរវនិយម អន្តរជាតិ​ al-Qaida ស្លាប់ ​ភ្លាម សហគមន៍​អន្តរជាតិ បាន​បញ្ចេញ​ប្រតិកម្ម​អបអរសាទរ​ចំពោះដំណឹងនេះ ជាហូរហែ។

ទីកន្លែង​​ដ៏​ឆើតឆាយ​​ដែល​មេ​ភេរវនិយម​Al-Qaida  Bin Laden លាក់​ខ្លួន​ដែលស្ថិតនៅចម្ងាយប្រមាណ​៥០គម ពីរដ្ឋធានី​ប៉ាគីស្ថាន។​
ទីកន្លែង​​ដ៏​ឆើតឆាយ​​ដែល​មេ​ភេរវនិយម​Al-Qaida Bin Laden លាក់​ខ្លួន​ដែលស្ថិតនៅចម្ងាយប្រមាណ​៥០គម ពីរដ្ឋធានី​ប៉ាគីស្ថាន។​ © Reuters
ផ្សាយពាណិជ្ជកម្ម

អតីត​ប្រធានាធិបតី​អាមេរិក លោក George W.Bush បាន​​បញ្ចេញ​ប្រតិកម្ម​មុន​គេ ដោយ​លោកចាត់ទុកថា ការស្លាប់​​​​របស់ បិនឡាដិន គឺ​ជាជ័យជំនះ​ដ៏ធំ​ធេង​មួយ​របស់​សហរដ្ឋ​អាមេរិក។

លោក David Camerone នាយករដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ទី​មួយ​​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងទល់នឹងបណ្តាញភេរវនិយម​ al-Qaida បាន​ពោលពាក្យ​ថា “  នេះ ជាការ​ធូរស្បើយចិត្ត​ខ្លាំងណាស់។

លោក Benjamin Netanyahu នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល វិញ បាន​ចាត់​ទុក​ដំណឹង​នេះ ជា​ជោគជ័យ​ដ៏​ប្រសើរ សំរាប់​លទ្ធិប្រជាធិបតេយ្យ។​

“គឺ ជា​ព្រឹត្តិការណ៍​ធំចំបង​មួយ​របស់​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ភេរវនិយម”​​ ​នេះ​ជាប្រសាសន៍ លោក​​នីកូឡាសាកូហ្ស៊ី ប្រមុខរដ្ឋបារាំង ។

បុរីវ៉ាទីកង់​របស់​សម្តេច​ប៉ាប​ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដែរ​ថា “ Oussama ben laden មាន​ការ​ទទួល​ខុសត្រូវ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ញុះញង់​ឲ្យ​មាន​អំពើ ទោសៈ និង​ការ​បំបែក​បំបាក់​គ្នា រវាង​ប្រជាជន​ក្នុង​ពិភពលោក។

រីឯ​លោក ហាមិតកាហ្សៃ ប្រធានាធិបតី អាហ្វហ្កានិស្ថាន​វិញ យល់ឃើញថា បិនឡាដិន ​បាន​ទទួលរង​នូវ​បាបកម្ម​​​ដែល​ខ្លួន បាន​កសាង​ជាយូរឆ្នាំ​មកហើយ និង បាន​​អំពាវនាវ​ឲ្យ​ពួក​ឧទ្ទាម​តាលី​បាន ធ្វើការ​ទម្លាក់​អាវុធ​។

សំរាប់ប្រទេស​កេនយ៉ា​”នេះ គឺ​ជា​យុត្តិធម៌​មួយ​ ចំពោះ​ជនរងគ្រោះ​ទាំង​អស់​ដែល​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ភេរវកម្ម​កាលពី​ឆ្នាំ​១៩៩៨​នៅ​ទីក្រុង Nairobi រដ្ឋធានី​នៃ​ប្រទេស កេនយ៉ា និង​នៅ​ទីក្រុង​ដារ៉េស-សាឡ៉ាម ​​ប្រទេស​តង់ហ្សានី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ