អានតួអត្ថបទ
បារំាង-ស៊ីរី

រដ្ឋមន្រ្តី​ការបរទេស​បារំាង​ចេញ​មុខ​រិះគន់ ទិតៀន​របប​ស៊ីរី

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​បារំាង Lauent Fabius ទើប​បាន​បិទ​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ប្រទេស​ស៊ីរី។ គឺ​ជា​ទស្សនកិច្ច​ការទូត​មួយ​ដែល​បាន​ធ្វើ​ឡើង ចំពេល​ដែល​វិបត្តិ​នៅ​ស៊ីរី​កាន់​តែ​ធ្លាក់​ដុន​ដាប និង​ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង Ankara ប្រទេស​តួកគី លោក Larent Fabius មិន​ញញើត​នឹង​ទិតៀន​របប​ស៊ីរី​របស់​លោក Bachar el-Assad។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​បារំាង Lauent Fabius
លោក​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​បារំាង Lauent Fabius REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

« លោក Bachar el-Assad មិន​សក្តិសម​នឹង​ស្ថិត​នៅ​លើ​ទឹកដី​ស៊ីរី​ទៀត​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​បារំាង Laurent Fabius នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ស៊ីរី​ក្នុង​ទឹកដី​តួកគី​កាល​ពី​ថ្ងៃ​សុក្រ ទី១៧ សីហា​ម្សិលមិញ។ ការ​ថ្លែង​របៀប​នេះ​ពិត​ជា​រឿង​មួយ​ដែល​គេ​មិន​ធ្លាប់​លឺ​ចេញ​ពី​មាត់​របស់​ប្រមុខ​ការទូត​បារំាង​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជិតខាង​ប្រទេស​ស៊ីរី លោក Laurent Fabius ត្រូវ​បាន​ប្រជាជន​ស៊ីរី​ដែល​រត់​ភាសខ្លួន​ចេញ​ពី​ប្រទេស​ស្រែក​ហៅ​ឲ្យ​ជួយ។ « យើង​មិន​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ទេ តែ​យើង​ត្រូវ​ការ​គញរឿង​សព្វាវុធ​ដើម្បី​បញ្ចប់​របប​ដឹកនំា​ដោយ Assad »។ នៅ​ត្រង់​ចំណុច​នេះ លោក​ប្រមុខ​ការទូត​បារំាង​បាន​បញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ថា ពាក់ព័ន្ធ​នឹង​យោធា គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​ប្រជាជន​ស៊ីរី។ ប្រទេស​បារំាង​នឹង​ធ្វើ​អន្តរាគមន៍​យោធា​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

ថ្លែង​កាល​ពី​ថ្ងៃ​ពុធ ទី១៥ សីហា នៅ​ក្នុង​ប្រទេស Jordanie លោក Laurent Fabius បាន​ប្រមើលមើល​ទុក​ជា​មុន​ថា អាច​មាន​ឥស្សរជន​ថ្មីៗ​ទៀត​​នៅ​ក្នុង​របប​ស៊ីរី​បច្ចុប្បន្ន​នឹង​ធ្វើ​ការ​ផ្តាច់ខ្លួន​ចេញ​ពី​លោក Assad។ ក្រៅ​ពី​ការ​ចេញ​មុខ​ទិតៀន​លោក​ប្រធានាធិបតី​ស៊ីរី Assad លោក Laurent Fabius ក៏​បាន​អំពាវនាវ​ក្រុម​អ្នកប្រឆំាង​ឲ្យ​បង្កើត​នូវ​រដ្ឋាភិបាល​អន្តរកាល​មួយ​ឆាប់​រហ័ស​នា​ពេល​ខាង​មុខ។ លោក​ប្រមុខ​ការទូត​បារំាង​បាន​សន្យា​ថា នៅ​ពេល​បង្កើត​បាន​ហើយ ក្រុម​ប្រទេស​លោកខាងលិច​នឹង​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​អន្តរកាល​នោះ​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ