អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប៦ភាគី​និង​បញ្ហានុយក្លេអ៊ែរ​អៀរ៉ង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ អ្នក​តំណាង​នៃ​ប្រទេស​រុស្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹងថា​ ជំនួប​នៃ​ប្រទេស​មហា​អំណាច​ទាំង​៦​ដែល​មាន​បន្ទុក​ត្រួត​មើល​ បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​បាន​បញ្ចេញ​បង្ហាញ​ឲ្យ​ឃើញនូវ​”​សំណើ​ស្ថាបនា​មួយ ​”​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត។

ប្រទេសមហាអំណាច​ទាំង ៦ កំពុង​ពិចារណា​រឿង​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់
ប្រទេសមហាអំណាច​ទាំង ៦ កំពុង​ពិចារណា​រឿង​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់ ©AFP
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​Li Baodong ​ឯណោះ​វិញ​បាន​ថ្លែង​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រទេស​មហា​អំណាច​ទាំង៦​ដែល​ក្នុង​នោះ​មាន​ ប្រទេស​អាល្លឺម៉ង់​ ប្រទេសចិន​ សហរដ្ឋ​អាមេរិក​ ប្រទេស​បារាំង​ អង់គ្លេស​និង​ប្រទេស​រុស្ស៊ី​ ត្រូវតែ​មាន​ជំនួប​ជា​ថ្មី​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បន្ត​ កិច្ចចរចា។

ហើយ​កិច្ចចរចា​ទៀតសោត​ត្រូវ​សង្កត់​ធ្ងន់​ទៅលើ​ការ​ដោះ​ ស្រាយ​ដោយ​ប្រើ​វិធី​ការទូត។​ គួរកត់​សម្គាល់ថា​ ប្រទេសចិន​គឺជា​ប្រទេស​ដែល​មាន​ការរួញរា​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​មហា​ អំណាច​ទាំង៦​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់។

សូម​គូស​ បញ្ជាក់ថា​ ជំនួប​៦ភាគី​នេះ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជិត​៣ម៉ោង​ ក្រោយ​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី​Dmitri Medvedev​ហើយនិង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​សម្ដែង​ឲ្យ​ ឃើញ​នូវ​ឯកភាព​ទស្សនៈ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់។

ពាក់ព័ន្ធ ​នឹង​បញ្ហា​នុយក្លេអ៊ែរ​នេះ​ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​ធ្លាប់​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​៣លើក​រួចមក​ហើយ​ទៅលើ​ ទីក្រុង​តេហេរ៉ង់។​ ក៏​ប៉ុន្តែ​ប្រទេស​អៀរ៉ង់​នៅតែ​ធ្វើ​គរ​ធ្វើ​ថ្លង់​នឹង​ការ​ចោទ​ប្រកាន់​ របស់​ប្រទេស​លោក​ខាងលិច​ដែល​ចោទ​ថា​ អៀរ៉ង់​ប៉ុន​ប៉ង​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ។​ ប៉ុន្តែ​ ទីក្រុង​ប៉េកាំង​ដែល​ជា​សម្ពន្ធមិត្ត​ចាស់​របស់​ប្រទេស​អៀរ៉ង់​តែង​ធ្វើការ​ ប្រឆាំង​ជានិច្ច​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​ទីក្រុង​តេហេរ៉ង់។​ ទើបតែ​នៅ​ពេលថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ​ដែល​ប្រទេសចិន​យល់ព្រម​ចូល​ពិភាក្សា​ពី​ ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​តេហេរ៉ង់។

សហរដ្ឋ​អាមេរិក​និង​ប្រទេស ​មហា​អំណាច​ឯទៀត​គ្រោង​រៀបចំ​ឲ្យ​មាន​សេចក្តី​សម្រេច​ចិត្ត​មួយ​ដើម្បី​ដាក់ ​ទណ្ឌកម្ម​ទៅលើ​ពួក​ឆ្មាំ​បដិវត្តន៍​អៀរ៉ង់​ មកពី​ពួកគេ​យល់ថា​ ពួក​ឆ្មាំ​បដិវត្តន៍​អៀរ៉ង់​ជាអ្នក​បង្ក​ឲ្យ​មាន​សកម្មភាព​ក្នុង​ការ​ផលិត​ អាវុធ​នុយក្លេងអ៊ែរ។​ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ទៀត​ថា​ បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​គឺជា​ប្រធានបទ​ដ៏​សំខាន់​ដែល​គេ​ត្រូវ​លើកយក​មក​ ពិភាក្សា​នាឱកាស​ជំនួប​កំពូល​ស្ដីពី​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ទីក្រុង​ វ៉ាស៊ីនតោន​នៅ​ថ្ងៃចន្ទ​និង​ថ្ងៃ​អង្គារ​ខាងមុខ​នេះ​ដោយ​មាន​ការ​ចូលរួម​ពី​ សំណាក់​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​៤៧​ប្រទេស។

កាលពី​ថ្ងៃ​ ព្រហស្បតិ៍​កន្លរ​ទៅ​នៅ​ទីក្រុង​Prague លោក​ប្រធានាធិបតី​រុស្ស៊ី​Dmitri Medvedev​ហើយនិង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​សម្ដែង​ឲ្យ​ ឃើញ​នូវ​ឯកភាព​ទស្សនៈ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ម៉ឹង​ម៉ាត់​ទៅលើ​ប្រទេស ​អៀរ៉ង់។​ ទាំងនេះ​ ក៏​ពីព្រោះតែ​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ម៉ូស្គូ​មាន​ លក្ខណៈ​ល្អ​ប្រសើ​ច្រើន​តាំងពី​លោក​បារ៉ាក់​អូបាម៉ា​បាន​ឡើង​មក​កាន់កាប់​ តំណែង​ជា​ប្រធានាធិបតី​អាមេរិក​មក។​ លក្ខណៈ​មួយទៀត​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ការ​ប្តូរប្រែ​ឥរិយាបថ​របស់​ ទីក្រុង​ប៉េកាំង​ដែល​យល់​ព្រម​ចូល​ពិភាក្សា​​ពី​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ ទីក្រុង​តេហេរ៉ង់។

ហើយ​ម៉្យាង​ទៀត​យើង​គួរ​ដឹង​ថា​ នៅ​តំបន់​ប៉ែកខាង​ត្បូង​នៃ​ប្រទេស​រុស្ស៊ី​ ដូចជា​តំបន់​Tchetchènie មាន​ប្រជាជន​ជា​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ហើយ​ពួក​ប្រជាជន​អ៊ីស្លាម​ទាំងនោះ​កំពុង​តែ​នាំគ្នា​បះបោរ​ទាមទារ​ឯករាជ្យ។​ ដូច្នេះ​ សាមគ្គីភាព​រវាង​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ក៏​ជា​មូលហេតុ​មួយ​ដែរ​មក​ ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី​ងាក​មក​មាន​ឯកភាព​ទស្សនៈ​ជាមួយ​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ