អានតួអត្ថបទ
ចិន-អារ៉ាប៊ីសាអូឌីត

ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតយល់ព្រមទិញភាគហ៊ុនចំនួន១០% របស់​ក្រុមហ៊ុន​ប្រេងចិន

ជំនួញប្រេង​រវាង​អារ៉ាប៊ី សាអូឌីត​និងប្រទេស​ចិន កាន់តែរីកធំ ជាលំដាប់។ នៅថ្ងៃ​ចន្ទ Aramco ក្រុមហ៊ុនប្រេង​អារ៉ាប៊ី សាអូឌីត ដែលជា​ក្រុមហ៊ុន​នាំចេញ​ប្រេង​ធំជាងគេ​នៅក្នុង​ពិភពលោក បាន​ប្រកាសថា ក្រុមហ៊ុន​យល់ព្រមទិញភាគហ៊ុន​​១០%​របស់​ក្រុមហ៊ុន​ប្រេងចិន RongSheng។ កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ចិន ស​បញ្ជាក់​ពី​ជំនឿទុកចិត្ត​របស់​អារ៉ាប៊ី សាអូឌីត ប្រទេស​មហាសេដ្ឋីប្រេង ទៅលើ​ភាពរឹងមាំ​នៃ​វិស័យ​នាំចូលប្រេង​របស់​ចិន។

FILE - Saudi stock market officials watch the stock market screen displaying Saudi Arabia's state-owned oil company Aramco after the debut of Aramco's initial public offering on the Riyadh's stock market in Riyadh, Saudi Arabia, Dec. 11, 2019. Saudi Arabia said Sunday, Feb. 13, 2022, it will transfer 4% of its stock in the state-run oil giant Aramco to its state investment fund, a nearly $80 billion infusion of cash as it tries to overhaul its energy-dependent economy. (AP Photo/Amr Nabil, File)
FILE - Saudi stock market officials watch the stock market screen displaying Saudi Arabia's state-owned oil company Aramco after the debut of Aramco's initial public offering on the Riyadh's stock market in Riyadh, Saudi Arabia, Dec. 11, 2019. Saudi Arabia said Sunday, Feb. 13, 2022, it will transfer 4% of its stock in the state-run oil giant Aramco to its state investment fund, a nearly $80 billion infusion of cash as it tries to overhaul its energy-dependent economy. (AP Photo/Amr Nabil, File) AP - Amr Nabil
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ប្រេង​ដ៏ធំជាងគេ​របស់​អារ៉ាប៊ី សាអូឌីត​អះអាង​ថា ការយល់ព្រមព្រៀង​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុនប្រេង​ចិន Rongsheng ឆ្លុះបញ្ចាំង​ពី​ការធ្វើជំនួញ​យូរអង្វែង​របស់ក្រុមហ៊ុនប្រេង​អារ៉ាប៊ី សាអូឌីត ជាមួយ​ប្រទេសចិន។

ក្រុមហ៊ុន​Aramco របស់​អារ៉ាប៊ីសាអូឌីត​ទើបប្រកាស​ទទួល​បាន​​ប្រាក់ចំណេញ​ពីការលក់ប្រេង ប្រមាណ ១៦១ពាន់លាន​ដុល្លារ ពោលគឺ កើនឡើង ៤៦% នៅ​ឆ្នាំ២០២២។

ការប្រកាស​ទិញ​ភាគហ៊ុន​១០%​របស់​ក្រុមហ៊ុន​ប្រេង​ចិន ដែលមានតម្លៃ​ជាង ៣ពាន់លាន​ដុល្លារ  ជាលទ្ធផល​នៃ​ការយល់ព្រមព្រៀងគ្នា តាំង​ពី​ឆ្នាំ ២០១៨ រវាង​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ីសាអូឌីត Aramco​ និង​អាជ្ញាធរចិន​នៅ​ខេត្ត Zhejiang (ភាគខាងកើត​ប្រទេស​ចិន)។

មួយវិញទៀត ដោយចុះ​កិច្ចព្រមព្រៀង​ទិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ចិន ក្រុមហ៊ុន​ប្រេង Aramco របស់​អារ៉ាប៊ីសាអូឌីត ត្រូវ​ធានាផ្គត់ផ្គង់ លក់ប្រេង​ប្រមាណ ៤៨០ ០០០​បារីល ក្នុង​មួយថ្ងៃ ទៅ​ឲ្យក្រុមហ៊ុន​ចិន សម្រាប់​រយៈពេល ២០ឆ្នាំ។

ការប្រកាស​ទិញភាគហ៊ុន​របស់ក្រុមហ៊ុនចិន ធ្វើឡើង​នៅ​មួយថ្ងៃ​ក្រោយ ដែលក្រុមហ៊ុនប្រេង ​អារ៉ាប៊ីសាអូឌីត ដដែល​ចុះកិច្ចសន្យាចូលរួមជាមួយក្រុមហ៊ុន​រដ្ឋចិន​ចំនួន ពីរ ដើម្បី សាងសង់​រោងចក្រ​ចម្រាញ់ប្រេង និង​រោងចក្រ​ចម្រាញ់​សារធាតុគីមី​ចេញពី​ប្រេង នៅ​ខេត្ត Liaoning ដែលនឹង​អាច​ចាប់ដំណើរការ នៅ​ឆ្នាំ ២០២៦។

នេះជា​លើកទី១ ដែលអារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ដ៏ធំ គិតចាប់តាំង ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅរីយ៉ាដ កាលពីខែ​ធ្នូ ចុងឆ្នាំ មុន ដែលនៅក្នុងនោះ ​ប្រមុខរដ្ឋចិន​បានអំពាវនាវ​ឲ្យ​មានការដោះដូរលក់ប្រេង ដោយប្រើលុយយ័ន។

ម្យ៉ាង វាធ្វើឡើង​នៅ​ប៉ុន្មាន​សប្តាហ៍ក្រោយ ដែល​ចិន​ចូលរួមជួយ សម្របសម្រួល​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ និយាយចុះសម្រុង ភ្ជាប់ចំណងការទូត​នឹងគ្នាឡើងវិញ។

ការវិនិយោគ​របស់​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ី សាអូឌីត ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធិ​រវាង​រីយ៉ាដ និងប៉េកាំង បាន​ធ្វើ​ឲ្យ​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ របស់​អារ៉ាប៊ីសាអូឌីត ព្រួយបារម្ភ​ពីបញ្ហា​អសន្តិសុខ។

ប៉ុន្តែ អារ៉ាប៊ី សាអូឌីត ក៏ដូចជា​អេមេរ៉ាតអារ៉ាប់រួម បានបង្ហាញជំហរហើយថា ពួកគេ​មិន​ជ្រើសរើស​ភាគីជម្លោះ​ណា​ទាំងអស់។ ផ្ទុយទៅវិញប្រទេស​មហាសេដ្ឋីប្រេង​ទាំងពីរ​នឹង​បង្កើន​ដៃគូធ្វើ​ជំនួញ ដើម្បី​ផលប្រយោជន៍សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិរបស់ខ្លួន។

ដោយ​បង្កើន​ការផ្គត់ផ្គង់ប្រេង​ទៅ​ឲ្យក្រុមហ៊ុន​ចិន អារ៉ាប៊ីសាអូឌីត​នឹងត្រូវ​​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត នៅក្នុងក្រុមប្រទេសនាំចេញប្រេង។ ដើម្បី​គេចចេញពី​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​របស់លោកខាងលិច ដោយសារ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី បានបង្វែរ​ការលក់ប្រេង​របស់ខ្លួន ភាគច្រើន នៅក្នុង​តម្លៃថោក ទៅកាន់​ទីផ្សារលក់ប្រេងនៅ​ប្រទេស​ចិន។ ជាក់ស្តែង នៅ​ពីរខែ ដើមឆ្នាំនេះ រុស្ស៊ី បានដណ្តើម​កន្លែង​របស់​​អារ៉ាប៊ី សាអូឌីត ក្នុងនាមអ្នកផ្គត់ផ្គង់លក់ប្រេងច្រើនជាងគេ​ទៅ​ឲ្យប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ