អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់-អ៊ីរ៉ង់ ចុះកិច្ចព្រម​ព្រៀង​ការ​ពារគ្នា​នៅ​ព្រំដែន

ថ្ងៃ​អាទិត្យ​ ទី​១៩មីនា​ ​អ៊ីរ៉ាក់ និង​ អ៊ីរ៉ង់ បាន​សម្រេច​ចុះកិច្ចព្រម​ព្រៀង​ការ​ពារគ្នា​ទៅវិញទៅមក​នៅ​តាម​បន្ទាត់​​ព្រំដែន​។ ព្រំដែន​រវាង​អ៊ីរ៉ាក់​-អ៊ីរ៉ង់ ដែល​ជាមូលដ្ឋាន​មាន​ជ្រក​កោន របស់​​ពួកជនជាតិ​​គួក​ សត្រូវ​របស់​អ៊ីរ៉ង់​។​ កិច្ច​ព្រម​ព្រៀង​ថ្មី ជាប្រវត្តិសាស្ត្រ​នេះ​ បាន​​ចុះ​ហត្ថលេខា​ នៅ​រដ្ឋធានី​បាកដាដ (Bagdad)។ នេះបើតាម​ការ​ប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់។ ​

ថ្ងៃ​អាទិត្យ​ ទី​១៩មីនា​ ​អ៊ីរ៉ាក់ និង​ អ៊ីរ៉ង់ បាន​សម្រេច​ចុះកិច្ចព្រម​ព្រៀង​ការ​ពារគ្នា​ទៅវិញទៅមក​នៅ​តាម​បន្ទាត់​​ព្រំដែន​។
ថ្ងៃ​អាទិត្យ​ ទី​១៩មីនា​ ​អ៊ីរ៉ាក់ និង​ អ៊ីរ៉ង់ បាន​សម្រេច​ចុះកិច្ចព្រម​ព្រៀង​ការ​ពារគ្នា​ទៅវិញទៅមក​នៅ​តាម​បន្ទាត់​​ព្រំដែន​។ via REUTERS - IRAQI PRIME MINISTER MEDIA OFFIC
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រម​ព្រៀង​ថ្មី​​នេះ គឺ​មាន​ចែង​ពី​កិច្ចសហការ​រួម​គ្នា​ដើម្បី​ការពារ​សុវត្ថិភាព​តាម​ព្រំដែន​ ហើយ​និង​ជួយ​សម្រប​សម្រួល​គ្នា​ទៅលើ​ទិដ្ឋភាព​សន្តិសុខ​។ នេះបើតាម​ព័ត៌មាន​ផ្លូវការ​ពីភាគី​អ៊ីរ៉ាក់ ដែល​ឲ្យដឹង​ដែរថា អ្ន​កតំណាង​ក្នុង​ពិធី​ចុះ​ហត្ថលេខា គឺ មន្ត្រី​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​​​សន្តិសុខ​អ៊ីរ៉ង់ លោក Ali Shamkhani  និង​សមភាគី​​ Qassem al-Arji ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់​។

​អ៊ីរ៉ាក់ និង​ អ៊ីរ៉ង់ គឺជា​អតីត​បងប្អូន​គូសត្រូវ ពិសេស​នៅពេល​ដែល អ៊ីរ៉ាក់​ នៅឋិត​ក្រោម​ឥទ្ធិពល​ខ្សែ​ញាក់​របស់សហរដ្ឋ​​អាមេរិក ដ្បិត​​ចំពោះ​អ៊ីរ៉ង់​ សហរដ្ឋអាមេរិក ជា​គូសត្រូវ​សួពូជ ចាប់​តាំង​ពីបដិវត្តន៍​អ៊ីស្លាម​១៩៧៩​​។ អាស្រ័យ​ហេតុ​ដូច្នេះ​ ការ​យល់​ព្រមចុះ​កិច្ច​សន្យា​ការពារ​គ្នា​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​រឹង​រឹត​តែច្បាស់​ពីការ​ខិត​ទៅរក​គ្នា​កាន់តែ​កៀក​ រវាង​រដ្ឋាបាល​ទីក្រុង​បាកដាដ និង​រដ្ឋបាល​ក្រុង​តេហេរ៉ង់។ ការ​រឹង​ចំណង​សុវត្ថិភាព​រួមគ្នា​​នេះ ក៏​មិន​ចម្លែក​ដែរ ព្រោះ​វា​ធ្លាក់​មក​ ជួន​ចាំពេល​ដែល​ ​ រដ្ឋបាល​ក្រុង​បាកដាដ​ ត្រូវ​ប្រារព្ធ​ខួប​ ២០ ឆ្នាំ នៃ​សង្គ្រាម​ឈ្លាន​ពាន​របស់សហរដ្ឋ​​អាមេរិក នៅ​អ៊ីរ៉ាក់​។

​​ផលប្រយោជន៍ចំពោះ​អ៊ីរ៉ាក់ គឺអ៊ីរ៉ាក់​រំពឹង​បាន​ចំណេ​ញ​ខាង​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម។ ដ្បិតថា​ក្នុង​ដំណើរ​ចុះ​ហត្ថលេខា​សហការ​តាម​ព្រំដែន​លើកនេះ គឺ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ បាន​នាំយក​អ្ន​កតំណាង​ក្រុមហ៊ុនឯកជន​ អគ្គទេសាភិបាល​ធនាគារ​ជាតិ និង​ អនុរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​​អម​ដំណើរទៅ​ជាមួយ​​ផង។​ អ៊ីរ៉ាក់ សព្វថ្ងៃ​ ពឹង​ផ្អែក​ច្រើន​ប្រភពថាមពល ឧស្ម័ន និងអគ្គិសនី​​ពី​ប្រទេស​ជិត​ខាង។​

ចំណែក​​ផលចំណេញ​សម្រាប់​អ៊ីរ៉ង់​វិញ គឺ​អ៊ីរ៉ង់​​មាន​ឱកាស​និង​មធ្យោបាយ​កាន់តែច្រើន ដើម្បីតាម​កម្ទេច​ក្រុម​ប្រឆាំងអំណាច​​អ៊ីរ៉ង់ គឺពួក​ជន​ជាតិ​គួដ​ ដែល​រស់​នៅ​ជ្រកកោន​តាម​ព្រំដែន​ប៉ែក​ខាង​អ៊ីរ៉ាក់។ ជនជាតិ​នេះ​ធ្លាប់​បម្រើ​កិច្ចការ​ច្រើន​ឲ្យ​សហរដ្ឋអាមេរិក នៅក្នុង​សង្គ្រាម​អ៊ីរ៉ាក់​។ ម្យ៉ាង​ទៀត បាតុកម្ម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​អូស​បន្លាយ​ជាច្រើន​ខែ​មកនេះ គឺ​ដើម​ហេតុ​ព្រោះតែ​មរណភាព​នាង ម៉ាស្ហា អាមីនី វ័យ​២២ឆ្នាំ ជា​អ៊ីរ៉ង់​ដើម​កំណើត​គួដ​ នេះដែរ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ