ទស្សនៈព្រឹត្តិការណ៍ពិភពលោក
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
ខួប១ឆ្នាំ៖ ការស្លាប់ នាង អាមីនី បានប្តូរផ្នត់គំនិតសង្គមអ៊ីរ៉ង់
១ឆ្នាំក្រោយការស្លាប់នាង អាមីនី និង បាតុកម្មពេញ១ឆ្នាំដែរ ទោះបីគ្មានផ្លាស់ប្តូររបបដឹកនាំនយោបាយក្តី និងមិនទាន់មានកំណែទម្រង់ធំដុំអ្វីឡើយក្នុងជួររដ្ឋាភិបាលក្តី ប៉ុន្តែ ទិដ្ឋភាពក្នុងសង្គម មានរបត់ផ្លាស់ប្តូរយ៉ាងខ្លាំង។ ពាក្យស្លោកតែបីពាក្យយ៉ាងខ្លីដ៏ល្បីល្បាញ គឺ «ស្រី ជីវិត និងសេរីភាព» ត្រូវផ្សព្វផ្សាយច្រើនទៅៗ ហើយនារីអ៊ីរ៉ង់ក៏ច្រើនឡើងៗ បដិសេធទម្លាប់ចាស់ ហ៊ានងើបឈរប្រឆាំង និងហ៊ានបោះចោលកំណាត់ទទូលក្បាល។17/09/202305:01 -
ហេតុអ្វីការរឹតត្បិតការនាំចេញអង្ករនៅឥណ្ឌា ធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង ទូទាំងពិភពលោក?
ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសធំមួយដែលបានដាក់កម្រិតលើការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ រឿងនេះបានរុញច្រានឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។ មើលឱ្យស៊ីជម្រៅ កត្តាផ្សេងៗ រួមបញ្ចូល លក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង ការរឹតត្បិតការនាំចេញស្បៀងអាហារពីប្រទេសផ្សេងៗ និងវិបត្តិភូមិសាស្ត្រនយោបាយ សុទ្ធតែបានធ្វើឲ្យសន្តិសុខស្បៀងអាហាររបស់ពិភពលោកមានហានិភ័យកាន់តែខ្លាំង។04/09/202305:02 -
ទីផ្សារអចលនទ្រព្យនៅវៀតណាមបន្ដប្រឈមវិបត្តិលំហូរសាច់ប្រាក់ និងបំណុល?
ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្ដិលំហូរសាច់ប្រាក់។ វិបត្តិនេះកំពុងបង្កបញ្ហាយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ អតិថិជន និងធនាគារ ហើយនិងសេដ្ឋកិច្ចជាតិទាំងមូល។28/08/202304:08 -
រុស្ស៊ី បង្ហោះ ស្ថានីយអវកាសជាថ្មី ទៅកាន់ឋានព្រះចន្ទ លើកនេះ ដើម្បីស្វែងរកទឹកនៅទីនោះ ក្នុង
ចន្លោះពីថ្ងៃទី ២១ ដល់ ២៤ សីហាខាងមុខ ស្ថានីយអវកាស Luna-25 ដែលរុស្ស៊ី បាន បង្ហោះចេញទៅ កាលពីថ្ងៃ ១១ សីហា ត្រូវទៅចុះចតជាលើកទី ១ នៅឯ ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ។ ក្នុងពេលជាមួយគ្នា ទាំងស្ថានីយអវកាសឥណ្ឌា Chandrayan—3 ដែលកំពុងហោះសំដៅទៅកាន់លោកខែ ក្នុងថ្ងៃទី ២៣-២៤ សីហា ក៏ត្រូវទៅចុះចត នៅឯប៉ូលនោះដែរ។ កម្មវិធីសិក្សាស្រាវជ្រាវអំពីព្រះចន្ទ ដែលជា ផ្កាយរណបធម្មជាតិ របស់ផែនដីយើង ក៏ស្ថិតនៅក្នុងផែនការ ស.រ.អា., ចិន ។ គោលដៅចម្បង នៃ ការ ចុះចតរបស់ស្ថានីយរុស្ស៊ី នៅឯប៉ូលខាងត្បូងឋានព្រះចន្ទ គឺ ប្រាថ្នារកឃើញនៅទីនោះ ធាតុទឹក ដែល ជា ទុនបម្រុង សម្រាប់ ក្នុងអនាគត ក្រុមអវកាសយានិក អាចហោះចេញពី ឋាននេះ ទៅកាន់ ភពផ្សេងទៀត នៃចក្រវាឡ ។17/08/202306:39 -
ហេតុអ្វីយុវជនគ្មានការងារធ្វើកើនឡើងខ្លាំងក្នុងប្រទេសចិន?
យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ បានកើនឡើងដល់ជាង ២១% កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាតួលេខខ្ពស់ និងជាសញ្ញាមិនល្អទេសម្រាប់សេដ្ឋកិច្ចចិន។ ហេតុអ្វីយុវជនគ្មានការងារធ្វើបានកើនឡើង? ហើយអ្វីជាដំណោះស្រាយនយោបាយរបស់រដ្ឋាភិបាលចិន?07/08/202304:59 -
តើការបង្រ្កាបលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅចិនត្រូវបញ្ចប់ហើយឬនៅ?
ចាប់តាំងពីចុងឆ្នាំ២០២០ រដ្ឋាភិបាលចិនបានដាក់ចេញបទប្បញ្ញត្តិយ៉ាងច្រើនដើម្បីរឹតត្បិតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងប្រទេស។ ជាលទ្ធផល តម្លៃក្រុមហ៊ុនទាំងនោះបានធ្លាក់ចុះ គិតជាទឹកប្រាក់ច្រើនជាង ១ទ្រីលានដុល្លារអាមេរិក។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលចិនហាក់ត្រលប់មកបន្ធូរបន្ថយ និងគាំទ្រក្រុមហ៊ុនទាំងនោះឡើងវិញ រហូតដល់មានសំនួរចោទសួរថា តើការបង្រ្កាបលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅចិនត្រូវបញ្ចប់ហើយឬនៅ?31/07/2023 -
តើហេតុផលអ្វីខ្លះ នៅពីក្រោយការដកតំណែង របស់ រដ្ឋមន្ត្រីការបរទេសចិន?
ថ្ងៃអង្គារ សារព័ត៌មានផ្លូវការរបស់រដ្ឋអំណាចចិន បានប្រកាសអំពីការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន។ ប្រមុខការទូតរូបនេះ អវត្តមានអំពីឆាកអន្តរជាតិ និងឆាកនយោបាយការទូតចិន ប្រមាណជា ១ខែ។ រាល់ជំនួបការទូតធំៗ និងកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់ៗ ត្រូវលោក វ៉ាង យី សមាជិកជាន់ខ្ពស់គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន ជាអ្នកទទួលរាប់រ៉ងជំនួសទាំងអស់។ រឿងនេះបានធ្វើឲ្យលេចចេញសំណួរ និងចម្ងល់សង្ស័យជាច្រើន រួមទាំងពាក្យចចាមអារាមដែរ។ តើហេតុផលអ្វីខ្លះនៅពីក្រោយការដកតំណែងនិងបាត់មុខពីទីសាធារណៈ របស់ រដ្ឋមន្ត្រីការបរទេសចិន?25/07/202307:29 -
ហេតុអ្វីអ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់ដ៏ចម្រូងចម្រាសដូចជាសាហារ៉ាខាងលិច?
ជាង២ឆ្នាំក្រោយប្រកាសភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយរាជាណាចក្រម៉ារ៉ុក ក្រោមការជួយចូកជួយចែវរបស់សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០២០ អ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍មុនបានប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច នោះបើទោះបីជា ទឹកដីមួយផ្នែករបស់សាហារ៉ាខាងលិចកំពុងជាសមរភូមិប្រយុទ្ធដណ្តើមគ្នារវាងកងទ័ពម៉ារ៉ុក និងរណសិរ្សប៉ូលីសារីយ៉ូ ដែលជាក្រុមទាមទារឯករាជ្យគាំទ្រដោយអាល់ហ្សេរី ប្រទេសជិតខាងរបស់ម៉ារ៉ុក។ សំណួរចោទឡើងថា អ៊ីស្រាអែលភ្ជាប់ទំនាក់ទំនងធម្មតាជាមួយម៉ារ៉ុកកាលពីជាង២ឆ្នាំមកហើយ ប៉ុន្តែ ហេតុអ្វីបានជាទើបប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់ម៉ារ៉ុកទៅលើទឹកដីសាហារ៉ាខាងលិចនៅពេលនេះ?24/07/202305:36 -
ឥណ្ឌា ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី តែក្នុងរយៈពេលខ្លី មិនអាចទៅរួច
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានស្តែងអំពីមហិច្ចតាខ្លាំងៗឡើង ចង់ធ្វើជាមហាអំណាចដឹកនាំពិភពលោកនឹងគេដែរ។ ក្នុងវត្ថុបំណងនេះ ឥណ្ឌា បានវិនិយោគផលិតអាវុធ និងបញ្ជាទិញអាវុធច្រើនឡើងៗ រហូតក្លាយជាប្រទេសដែលនាំចូលគ្រឿងសព្វាវុធច្រើនជាងគេលើកពិភពលោក។ ប្រទេស ៣ ដែល ឥណ្ឌា ទិញអាវុធច្រើនជាងគេ គឺ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ជាឱកាសឲ្យ ឥណ្ឌា គិតគូរជម្រើសថ្មីៗបន្ថែម ហើយ ឥណ្ឌា ក៏ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី។ ក៏ប៉ុន្តែ នេះ ជាដំណើរផ្លូវនៅវែងឆ្ងាយណាស់។19/07/202306:13 -
ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ?
ថ្មីៗនេះ អង្គការស្បៀង និងកសិកម្មហៅកាត់ FAO និងអង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ OCDE បានចេញផ្សាយរបាយការណ៍ស្តីពីទស្សនវិស័យកសិកម្មនៅក្នុងលោកចន្លោះឆ្នាំ ២០២៣ និងឆ្នាំ ២០៣២។ របាយការណ៍បានផ្តល់ចំណាប់អារម្មណ៍ខ្លាំងលើប្រទេសចិនដោយបញ្ជាក់ថា ចិននឹងត្រូវប្រឈមនឹងបញ្ហាចម្បងមួយនៅប៉ុន្មានឆ្នាំខាងមុខ។ បញ្ហាចម្បងនោះ គឺការខ្វះសាច់ ពិសេសសាច់ជ្រូកដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់របស់ខ្លួន។18/07/202304:48 -
The Economist៖ ហេតុអ្វីសាលាវៀតណាមល្អខ្លាំង?
ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។ វៀតណាមយល់អំពីតម្លៃនៃការអប់រំ និងវៀតណាមបណ្ដុះគ្រូបានល្អ ហើយវិស័យអប់រំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាម។ បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ ធ្លាប់បានលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។”17/07/202305:01 -
ហេតុអ្វីឆ្នាំនេះបារាំងលាកម្រាលព្រំទទួលឥណ្ឌាជាភ្ញៀវកិត្តិយស ក្នុងថ្ងៃបុណ្យជាតិ?
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីបុណ្យជាតិ ថ្ងៃទី ១៤កក្កដា។ នេះជានិម្មតរូបបញ្ជាក់ឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងៗរវាងបារាំងនិងឥណ្ឌា ដែលកំពុងសាកល្បងចាប់ចំណែករបស់ខ្លួន នៅក្នុងពិភពលោកដ៏កាន់តែតានតឹង មានតែភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិននិងអាមេរិក។12/07/202304:30 -
អង្គការសហប្រជាជាតិអំពាវនាវឲ្យស្រោចស្រង់កម្មវត្ថុអភិវឌ្ឍន៍មនុស្សជាតិដែលកំពុងជួបហានិភ័យ
នៅថ្ងៃចន្ទ ទី១០ កក្កដា អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយស្តីពីការអនុវត្តន៍លើកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល ១៥ឆ្នាំពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០។ ដូច្នេះគិតត្រឹមឆ្នាំ ២០២៣ ការអនុវត្តន៍លើកម្មវត្ថុមួយនេះបានឈានដល់ពាក់កណ្តាលទី និងត្រូវដើរជិតដល់គោលដៅនៅឆ្នាំ ២០៣០។ តែបើតាមប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍ ការអនុវត្តន៍លើផ្នែកខ្លះនៃកម្មវត្ថុមួយនេះបែរជានៅទ្រឹងមួយកន្លែង ឬកំពុងដើរថយក្រោយទៅវិញ។ នៅក្នុងន័យនេះ លោកអង់តូនីញ៉ូ ហ្គូទែរស៍បានអំពាវនាវឲ្យប្រទេសទាំងអស់ប្រឹងប្រែងបន្ថែម និងឲ្យបានលឿនជាងសព្វថ្ងៃ។11/07/202305:50 -
តើអង្គការណាតូកំពុងយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំងដូចការចោទរបស់ចិនដែរ ឬទេ?
ក្នុងរយៈពេល ២ថ្ងៃពីថ្ងៃអង្គារ ទី១១ ដល់ថ្ងៃពុធ ទី១២ កក្កដា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ជាភាសាអង់គ្លេសណាតូបើកកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី។ ចិនមិនមែនជាសមាជិក ហើយក៏មិនត្រូវបានណាតូអញ្ជើញឲ្យចូលរួមដែរ។ តែណាតូបានអញ្ជើញប្រទេសអូស្រា្តលី ជប៉ុន នូវែលសេឡង់ និងប្រទេសកូរ៉េខាងត្បូង។ កាយវិការនេះត្រូវបានចិនចោទណាតូពីបទយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំង។ ហេតុអ្វីបានជាចិនលើកឡើងយ៉ាងដូចនេះ និងថា តើចិនគួរបារម្ភពីការពង្រីកសមាជិកណាតូទៅកាន់អាស៊ីដែរ ឬទេ?10/07/202305:46 -
ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម?
ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានមើលឃើញពីការដើរថយក្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្រើន នៅសតវត្សរ៍ទី២១នេះ។ អត្រាកំណើតធ្លាក់ចុះ អត្រាមរណៈកើនឡើង កម្រិតច្នៃប្រឌិតដើរថយក្រោយ រួមផ្សំនឹងការកើនឡើងអំពើពុករលួយសុទ្ធតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់វឌ្ឍនភាពប្រទេស។ ប្រឈមនឹងផលលំបាកនៃសង្គ្រាម ស្របពេលដែលប្រជាជនរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស តើគេអាចនិយាយថារុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនដែរឬយ៉ាងណា?10/07/202305:58
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។