ទស្សនៈព្រឹត្តិការណ៍ខ្មែរ
នៅរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ទាំងក្នុងរឿងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកធ្វើការពន្យល់ បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។ ជាការពន្យល់បកសា្រយហេតុផលនៃព្រឹត្តិការណ៍ តាមលក្ខណៈសត្យានុម័តនិងអព្យាក្រឹត។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
ទិវាសេរីភាពសារព័ត៌មាន៖ បញ្ហារើសអើងនិងគម្រាមកំហែងអ្នកកាសែត ទាមទារឲ្យមានការដោះស្រាយជាបន្ទាន់
ថ្ងៃទី០៣ខែឧសភាស្អែកនេះ គឺជាទិវាសេរីភាពសារព័ត៌មាន។ សារព័ត៌មាននៅកម្ពុជា ត្រូវគេកត់សម្គាល់ថា មានបរិមាណច្រើន រីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង។ ចំណែកអ្នកកាសែតក៏មានចំនួនកើនឡើងជាលំដាប់ដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ក្នុងពេលចុះបំពេញភារកិច្ច អ្នកកាសែតមួយចំនួននៅស្រុកខ្មែរ នៅតែរងការរើសអើង ការគម្រាមកំហែង និងការប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរ។ ជាបញ្ហាដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។02/05/202204:51 -
បោះឆ្នោតឃុំសង្កាត់៖ ការឃោសនាប្រជាភិថុតិលែងមានន័យ តើគេត្រូវយកអ្វីទាក់ចិត្តម្ចាស់ឆ្នោត?
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតជិតចូលមកដល់ ការឃោសនាទាក់ទាញចិត្តម្ចាស់ឆ្នោតរបស់គណបក្សនយោបាយ ក៏ចាប់ផ្ដើមចេញដំណើរដូចគ្នាដែរ។ ប៉ុន្តែខុសពីការបោះឆ្នោតមុនៗ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការឃោសនាប្រជាភិថុតិ លែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតទៀតហើយ។ មានតែគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ ទើបអាចយកឈ្នះចិត្តម្ចាស់ឆ្នោតបាន។25/04/202205:52 -
«ប្រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?
១៧មេសា១៩៧៥-១៧មេសា២០២០២២។ ថ្ងៃទី១៧មេសាម្សិលមិញនេះ គឺជាខួបលើកទី៤៧នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ អ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយបានចាត់ទុកថ្ងៃទី១៧មេសានេះថា ជាថ្ងៃដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រនិងចងចាំទុក។ ប៉ុន្តែជាការកត់សម្គាល់ យុវជនខ្មែរជំនាន់ថ្មី ហាក់មិនបានចាប់អារម្មណ៍ និង ផ្ដល់តម្លៃអ្វីខ្លាំង ចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះទេ។18/04/202205:00 -
ទម្លាប់បោះចោលសំរាមរបស់ពលរដ្ឋខ្មែរខ្លះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ជាតិ
បុណ្យចូលឆ្នាំខ្មែរកំពុងតែខិតជិតចូលមកដល់។ ព្រឹត្តិការណ៍កម្សាន្តជាច្រើនត្រូវអាជ្ញាធរខេត្តទូទាំងប្រទេសរៀបចំឡើង ត្រៀមទទួលប្រជាពលរដ្ឋ ដើម្បីអបអរនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងព្រឹត្តិការណ៍កម្សាន្តតាមទីសាធារណៈទាំងនោះ គេនៅតែសង្កេតឃើញមានការបោះចោលសំរាមពាសវាលពាសកាលពីសំណាក់ពលរដ្ឋមួយចំនួន។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។11/04/202205:02 -
ហេតុអ្វីត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?
បទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានសាធារណៈមតិទទួលស្គាល់ថា មានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងការអនុវត្តការងាររបស់មន្ដ្រីរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ។ ការចុះបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបដែលកំពុងតែអនុវត្តនាពេលនេះ ក៏បានកើតឡើងក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែរ។ ជាការពិត បទបញ្ជារបស់បុគ្គលដែលមនុស្សមួយចំនួនហៅថា បុរសខ្លាំងកម្ពុជា នោះ គ្មានអ្វីដែលថាមិនអាចធ្វើបានឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាគេត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?28/03/202205:07 -
កម្ពុជាត្រូវធ្វើអ្វីដើម្បីទាញប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀង RCEP?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា RCEP បានចូលជាធរមានរួចរាល់ហើយ នៅដើមឆ្នាំ២០២២នេះ។ RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំនិងសំខាន់បំផុតនៅលើពិភពលោក ដោយហេតុថា ផលិតផលសរុបរបស់ប្រទេសហត្ថលេខីទាំងអស់ មានទំហំដល់ទៅ៣០ភាគរយនៃផលិតផលក្នុងពិភពលោក។ កាលពីសប្ដាហ៍មុន រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ត បានគូសបញ្ជាក់ឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់កម្ពុជា អាចនឹងមានកំណើនជាង៧ភាគរយ ខណៈការវិនិយោគ អាចកើនឡើងប្រមាណ២៣ភាគរយ ខណៈកំណើនផលិតផលក្នុងស្រុកសរុប នឹងមានកំណើនក្នុងអត្រា ២ភាគរយ។ តើដើម្បីទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ដូចដែលបានលើកឡើងនេះ តើកម្ពុជាត្រូវធ្វើការងារអ្វីខ្លះ?21/03/202203:37 -
ជំនឿអរូបិយនៅក្នុងសង្គមខ្មែរ ជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតានានា។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយគឺជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត ប្រសិនបើពលរដ្ឋមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយមុននឹងដាក់ចិត្តជឿទេនោះ។14/03/202205:56 -
កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពអ្នកនិពន្ធ ដើម្បីថែរក្សាអ្នកអាន
ថ្ងៃសុក្រទី១១មីនាខាងមុខនេះ គឺជាទិវាជាតិអំណាន។ ចាប់តាំងពីមានការបង្កើតទិវាជាតិអំណាននៅឆ្នាំ២០១៦មក គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ បានងាកមកអានសៀវភៅកាន់តែច្រើនឡើង។ កំណើននិងសេចក្ដីត្រូវការរបស់អ្នកអានដូច្នេះ កើតឡើងស្របពេលដែលចំនួននិងសមត្ថភាពរបស់អ្នកនិពន្ធខ្មែរហាក់នៅមានកម្រិតនៅឡើយ។ ដើម្បីថែរក្សាកំណើននៃអ្នកអានសៀវភៅនៅកម្ពុជា អ្នកជំនាញស្នើឲ្យអ្នកនិពន្ធខ្មែរជំនាន់ថ្មី រួសរាន់អភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត។07/03/202206:50 -
អូមីក្រុងស្លូត តែជាផ្នែកមួយបន្ថែមបន្ទុកក្រីក្រដល់ប្រជាពលរដ្ឋ
វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង បានមកដល់ប្រទេសកម្ពុជា និងឆ្លងចូលសហគមន៍ កាលពីដើមខែមករា ឆ្នាំ២០២២នេះ។ តាមលក្ខណៈជីវសាស្ត្រ មេរោគកូវីដអូមីក្រុងនេះ មានការចម្លងលឿនពីមនុស្សម្នាក់ទៅមនុស្សច្រើននាក់ តែមិនមានសភាពកាចដូចជាវីរុសកូវីដពពួកវ៉ារីយ៉ង់ដែលតា ឬអាល់ហ្វាទេ។ ទោះយ៉ាងណាវត្តមានរបស់វីរុសកូវីដបំប្លែងថ្មីអូមីក្រុងនេះ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចនិងភាពក្រីក្រផងដែរ។28/02/202205:21 -
ប្រជាជាតិខ្មែរត្រូវយកចិត្តទុកដាក់ថែរក្សានិងផ្ដល់តម្លៃប្រាសាទបុរាណខ្មែរទាំងអស់
ព័ត៌មានអំពីការចម្លងប្រាសាទអង្គរវត្ត នៅប្រទេសវៀតណាម បានបង្កជាសង្គ្រាមប៉ាកាជាថ្មីម្ដងទៀត នៅលើបណ្ដាញសង្គម។ ជាការពិតហើយថា ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ខ្មែរ នៅតែជាគោលដៅនៃការទាញចំណេញផ្នែកសេដ្ឋកិច្ចពីបណ្ដាប្រទេសជិតខាងមួយចំនួន។ ប៉ុន្តែទន្ទឹមគ្នានេះ ប្រជាជនកម្ពុជាមិនត្រូវភ្លេចទេថា ក្រៅពីប្រាសាទអង្គរវត្ត ខ្មែរយើងនៅមានប្រាសាទបុរាណរាប់រយកន្លែងទៀត ដែលកំពុងតែរងគ្រោះ ដោយសារពេលវេលា ទង្វើមនុស្ស និងបាតុភូតធម្មជាតិនានា។ ប្រឈមនឹងស្ថានការណ៍នេះ ប្រាសាទខ្លះត្រូវរៀបចំឲ្យមានការជួសជុលឡើងវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងការងាររបស់ស្ថាប័នពាក់ព័ន្ធ ប្រាសាទបុរាណខ្មែរទាំងអស់ក៏ត្រូវការការយកចិត្តទុកដាក់ ចូលរួមថែរក្សា និងផ្ដល់តម្លៃ ពីសំណាក់ប្រជាជាតិខ្មែរទាំងមូលឲ្យបានជាប់លាប់ផងដែរ។07/02/202203:48 -
បោះឆ្នោត៖ ការឃោសនាប្រជាភិថុតិលែងសូវមានឥទ្ធិពលលើពលរដ្ឋខ្មែរទៀតហើយ
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងឈានចូលមកដល់នៅខែមិថុនាខាងមុខនេះ។ គណបក្សនយោបាយទាំងតូចទាំងធំដែលចូលរួមក្នុងការបោះឆ្នោតនេះ ចាប់ផ្ដើមកម្រើកឡើងវិញ ដោយធ្វើសកម្មភាពពង្រឹងកម្លាំងផ្ទៃក្នុងរបស់ខ្លួន និងស្វែងរកការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោត។ ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោត គណបក្សនយោបាយមួយចំនួន បន្តប្រើប្រាស់ការឃោសនានយោបាយប្រជាភិថុតិ។ ប៉ុន្តែរបៀបឃោសនាដូច្នេះ ទំនងជាលែងសូវមានឥទ្ធិពលទៅលើពលរដ្ឋខ្មែរម្ចាស់ឆ្នោតទៀតហើយ ខណៈដែលការយល់ដឹងរបស់ពួកគាត់កាន់តែរីកចម្រើនឡើង។31/01/202205:52 -
អនាធិបតេយ្យនៃអ្នកកាសែតពលរដ្ឋ ជាចំណោទសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា
រូបភាពអ្នកកាសែតពលរដ្ឋ តម្រង់ទូរស័ព្ទផ្សាយផ្ទាល់ពីករណីនារីម្នាក់ ប៉ុនប៉ងបញ្ចប់ជីវិត លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការជជែកវែកញែកជាច្រើន អំពីវិជ្ជាជីវៈសារព័ត៌មានរបស់ពួកគេ។ ជាការពិតហើយថា វត្តមាននៃអ្នកកាសែតពលរដ្ឋ ចុះទៅផ្សាយផ្ទាល់អំពីហេតុការណ៍នានាដែលកើតឡើងនៅទូទាំងប្រទេស បានផ្ដល់ជាដំណឹងដល់ទស្សនិកជនបានភ្លាមៗ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកកាសែតពលរដ្ឋមិនត្រូវភ្លេចទេថា តួនាទីជាអ្នកកាសែតនេះ ត្រូវភ្ជាប់មកជាមួយនូវការទទួលខុសត្រូវដ៏ធំសម្បើមចំពោះមុខសង្គម។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យសារព័ត៌មាន ចាំបាច់ត្រូវពង្រឹងវិជ្ជាជីវៈរបស់អ្នកកាសែតពលរដ្ឋឱ្យបាន មុនពេលអ្នកកាសែតពលរដ្ឋដែលចេះតែកើនឡើងជារៀងរាល់ថ្ងៃ ក្លាយជាក្រុមមនុស្សអនាធិបតេយ្យគ្រប់គ្រងលែងកើត។24/01/202204:45 -
ចប់បាក់ឌុប យុវជនគួរសម្រុកធ្វើការងារស្ម័គ្រចិត្ត
ការប្រឡងបាក់ឌុប គឺជាសមរភូមិចុងប៊ិចចុងក្រោយ របស់សិស្សានុសិស្សនៅវិទ្យាល័យ មុននឹងឈានជើងបន្តការសិក្សាថែមទៀត នៅថ្នាក់ឧត្តមសិក្សា។ ក្នុងឱកាសដែលការប្រឡងបាក់ឌុបបិទបញ្ចប់ និងប្រកាសលទ្ធផលរួចរាល់ អ្នកជំនាញបានណែនាំថា យុវជនដែលទើបប្រឡងចប់ គួរសម្រុកធ្វើការងារស្ម័គ្រចិត្ត ព្រោះវាអាចផ្ដល់ផលប្រយោជន៍យ៉ាងមហាសាលដល់យុវជន។17/01/202205:31 -
វិបត្តិនយោបាយភូមាជាវិញ្ញាសារដ៏លំបាកសម្រាប់កម្ពុជា និងអាចជាការដូរដ៏មានតម្លៃប្រសិនបើកម្ពុជាដោះបាន
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៧ និងទី៨ ខែមករា ឆ្នាំ២០២២ នៅប្រទេសភូមា គ្រាន់ជាវិញ្ញាសារដំបូងប៉ុណ្ណោះ ខណៈដែលលោកមានតួនាទីជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ។ ចំពោះការចាប់ផ្តើមបំពេញការងាររបស់ប្រធានអាស៊ានថ្មីពេលនេះ បានលាយឡំទៅដោយការរិះគន់ ការរារាំង និងការគាំទ្រផងដែរ។ ទោះយ៉ាងនេះក្តី ទាំងអស់គ្នាកំពុងទល់ភ្នែកចាំមើលថាតើនៅទីបំផុតកម្ពុជានឹងអាចជួយបំបែកសំណុំរឿងនយោបាយភូមានេះ បានឬយ៉ាងណា។10/01/202206:17 -
តើនឹងអាចកើតមានវិបត្តិសង្គមធ្ងន់ធ្ងរទេ ប្រសិនបើគ្រឿងញៀនជាច្រើនតោនជ្រៀតចូលសហគមន៍?
គ្រឿងញៀនត្រូវបានឧក្រិដ្ឋជនចរាចរណ៍ កាន់តែច្រើនទៅៗ នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជាប់ដៃប្រយុទ្ធនឹងជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំកន្លងទៅនេះ។ កំណើននៃការចរាចរណ៍គ្រឿងញៀន នៅកម្ពុជាពេលនេះ ត្រូវគេសម្គាល់ថាធ្វើឡើងក្រោមរូបភាពធំៗ ទាំងការដាក់ទីតាំងផលិតដោយផ្ទាល់ និងការដឹកជញ្ជូនឆ្លងកាត់ ដែលមានបរិមាណពីរាប់រយគីឡូក្រាមទៅដល់រាប់ពាន់គីឡូក្រាមសម្រាប់ករណីមួយចំនួន។03/01/202205:09
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
នៅរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ទាំងក្នុងរឿងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកធ្វើការពន្យល់ បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។ ជាការពន្យល់បកសា្រយហេតុផលនៃព្រឹត្តិការណ៍ តាមលក្ខណៈសត្យានុម័តនិងអព្យាក្រឹត។