ទស្សនៈព្រឹត្តិការណ៍ខ្មែរ
នៅរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ទាំងក្នុងរឿងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកធ្វើការពន្យល់ បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។ ជាការពន្យល់បកសា្រយហេតុផលនៃព្រឹត្តិការណ៍ តាមលក្ខណៈសត្យានុម័តនិងអព្យាក្រឹត។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតា ព្រមទាំងជំនឿលើលទ្ធិឥតមូលដ្ឋានផ្សេងៗទៀត។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយដែលគ្មានឫសគល់ និងគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ គឺជាហានិភ័យមួយ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ប្រសិនបើការជឿនោះ មិនបានឆ្លងកាត់ការគិតពិចារណាឲ្យបានវែងឆ្ងាយទេនោះ។29/08/202206:49 -
«វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ
ប្រតិកម្មចម្រុះធ្លាក់មកព្រោងព្រាត ក្រោយពីកម្ពុជាសម្រេចបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជាការចាក់សាំងថែមពីលើភ្លើង អ្នកនយោបាយប្រឆាំងមួយចំនួន បានយករឿងនេះ ទៅភ្ជាប់ជាមួយសំណុំរឿងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនិងកោះត្រល់ទៅឲ្យវៀតណាម ហើយបង្កទៅជាការជជែកស្រួចស្រាល់លើបណ្ដាញសង្គម។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ សិក្សាពីទំនាក់ទំនងរវាងជនជាតិខ្មែរនិងវៀតណាម។ តើហេតុអ្វីបានជាជនជាតិខ្មែរខ្លះ មិនទុកចិត្តវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមនិងជនជាតិវៀតណាម ថាជាចោរលួចទឹកដីខ្មែរ?22/08/202204:35 -
ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ
គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?15/08/202205:39 -
សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ
ជារឿងដ៏ចម្លែក នៅពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងដែលតែងតែរិះគន់ បរិហារ និងថ្កោលទោសរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ស្រាប់តែផ្ញើសារជូនពរលោក ហ៊ុន សែន។ ជាសារជូនពរលោក ហ៊ុន សែន នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចម្រើនវ័យបាន៧០ឆ្នាំ កាលពីថ្ងៃទី០៥ខែសីហាសប្ដាហ៍មុន។ សាររបស់លោក សម រង្ស៊ី បើពិនិត្យមើលឲ្យច្បាស់ទៅ ពុំមានភាពស្មោះត្រង់ទេ តែវាបង្កប់ទៅដោយន័យនយោបាយ ដៀមដាមដល់អ្នកនយោបាយខ្មែរវ័យចំណាស់។ អ្នកនយោបាយខ្មែរវ័យចំណាស់ ដែលលោក សម រង្ស៊ី ប្រាប់ឲ្យឈប់ក្រាញអំណាច ហើយនាំគ្នាចូលនិវត្តន៍ចាប់ពីអាយុ៧០ឡើងទៅ។08/08/202205:05 -
ហេតុអ្វីបានជាកម្ពុជានៅតែបន្តរងទណ្ឌកម្មពីអាមេរិកដោយសារបញ្ហា «ប្រជាធិបតេយ្យ»?
កាលពីសប្ដាហ៍មុន គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។ ច្បាប់នេះ មានខ្លឹមសារដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន ព្រមទាំងអ្នកដែលអាមេរិកចាត់ទុកថា បានរួមចំណែករំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ដោយសារបញ្ហាសិទ្ធិមនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ចង់ឲ្យកម្ពុជាប្រកាន់ប្រជាធិបតេយ្យបែបណា ទើបពេញចិត្ត? តើកម្ពុជាគ្មានសិទ្ធិប្រកាន់លទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទសង្គមខ្លួនឯងទេឬ?01/08/202203:56 -
ហេតុអ្វីបានជាកម្ពុជានៅតែបន្តរងទណ្ឌកម្មពីអាមេរិកដោយសារបញ្ហា «ប្រជាធិបតេយ្យ»?
កាលពីសប្ដាហ៍មុន គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។ ច្បាប់នេះ មានខ្លឹមសារដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន ព្រមទាំងអ្នកដែលអាមេរិកចាត់ទុកថា បានរួមចំណែករំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ដោយសារបញ្ហាសិទ្ធិមនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ចង់ឲ្យកម្ពុជាប្រកាន់ប្រជាធិបតេយ្យបែបណា ទើបពេញចិត្ត? តើកម្ពុជាគ្មានសិទ្ធិប្រកាន់លទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទសង្គមខ្លួនឯងទេឬ?25/07/2022 -
ហេតុអ្វីបានជាសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនមិនទុកចិត្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ?
រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រូវកម្ពុជាធ្វើវិសោធនកម្មលើកទី១០ នៅខែកក្កដា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជាការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឡើយ។ តើហេតុអ្វីបានជាដូច្នេះ?18/07/202200:36 -
ឃាតកម្មលោកបណ្ឌិត កែម ឡី៖ សម្រែកដង្ហោយរកយុត្តិធម៌នៅតែឮសូររងំ
ថ្ងៃទី១០ខែកក្កដាម្សិលមិញនេះ គឺជាខួបគម្រប់៦ឆ្នាំគត់ នៃអំពើឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញ។ នៅក្នុងសំណុំរឿងនេះ តុលាការកម្ពុជាចាប់តាំងពីថ្នាក់ដំបូងដល់ថ្នាក់កំពូល មានសេចក្ដីសម្រេចដូចគ្នា គឺផ្ដន្ទាទោសខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សម្រាប់អ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ការផ្ដន្ទាទោសឃាតករឈ្មោះ ជួប សម្លាប់ គឺជាយុត្តិធម៌សម្រាប់តែខ្មាន់កាំភ្លើងប៉ុណ្ណោះ មិនមែនសម្រាប់លោក កែម ឡី ឡើយ ហើយពួកគេនៅតែបន្តដង្ហោយរកយុត្តធម៌សម្រាប់លោកបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ។11/07/202204:39 -
ហេតុអ្វីពលរដ្ឋខ្មែរគួរពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឲ្យពលរដ្ឋដែលមានលទ្ធភាព ងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ជំនួសយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ លោកបានថ្លែងដូច្នេះ ក្នុងពេលដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងការឡើងថ្លៃនៃប្រេង ដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ បើតាមលោក ហ៊ុន សែន ការប្រើប្រាស់យានយន្តអគ្គិសនីនឹងអាចជួយឲ្យពលរដ្ឋកាត់បន្ថយការចំណាយលើថ្លៃប្រេងសាំងបាន។ តើការប្រើប្រាស់យានយន្តអគ្គិសនី ពិតជាចំណេញជាងមែនឬ? ហើយថាតើកម្ពុជាមានលក្ខខណ្ឌអំណោយផលប៉ុនណ្ណាសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី?04/07/202205:05 -
ឈានដល់វ័យ៧១ឆ្នាំ៖ គណបក្សប្រជាជនកម្ពុជា ដើរដល់របត់ថ្មីនៃ «អ្នកបន្តវេន»
២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២។ ថ្ងៃទី២៨មិថុនាស្អែកនេះ គឺជាខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ នាឱកាសខួបគម្រប់៧១ឆ្នាំ គណបក្សកាន់អំណាចនៅកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ត្រូវដើរដល់របត់ថ្មីដ៏សំខាន់មួយ នោះគឺ របត់ថ្មីនៃ «អ្នកបន្តវេន»។ អ្នកបន្តវេន ដែលគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ សម្រេចគាំទ្រជាឯកច្ឆ័ន្ទ លើបេក្ខភាពលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ តើលោក ហ៊ុន ម៉ាណែត មានប្រវត្តិយ៉ាងណា? ស័ក្តិសមនឹងតំណែងជា «អ្នកបន្តវេន» នៃគណបក្សប្រជាជនកម្ពុជាដែរឬទេ? និងថាតើ ការសម្រេចឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកបន្តវេននេះ ជះឥទ្ធិពលយ៉ាងណាក្នុងរង្វង់គណបក្សប្រជាជនខ្លួនឯង?27/06/202206:40 -
លទ្ធផលឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាចជាម៉ែត្រវាស់ការបោះឆ្នោតសកល ២០២៣?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានបញ្ចប់ទៅហើយ នៅឡើយការប្រកាសលទ្ធផលផ្លូវការ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ទោះជាមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ ក៏លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានឈ្នះការបោះឆ្នោតនេះ ហើយគណបក្សប្រឆាំងសំខាន់ជាងគេគឺគណបក្សភ្លើងទៀន បានឈ្នះបន្ទាប់ ខណៈគណបក្ស១៥ផ្សេងទៀត បានសម្លេងតិចតួច បូកបញ្ចូលគ្នាមានគម្លាតដាច់ឆ្ងាយពីគណបក្សធំៗទាំងពីរខាងលើ។13/06/202206:14 -
តើយុវជនគួរធ្វើបែបណាដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ដែលទើបតែកន្លងទៅនេះ គេសង្កេតឃើញយុវជនជាច្រើន នាំគ្នាចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេយល់ដឹងពីសិទ្ធិនយោបាយរបស់ខ្លួន ហើយមានសេចក្ដីក្លាហានបង្ហាញពីជំហរនយោបាយរបស់ខ្លួនយ៉ាងបើកចំហ ទាំងនៅតាមទីសាធារណៈ និងនៅលើបណ្ដាញសង្គម។ ជាការពិត ការចូលរួមរបស់យុវជននេះ មិនត្រឹមតែផ្ដល់ឲ្យយុវជននូវបទពិសោធការងារជាក់ស្ដែងទេ តែវាថែមទាំងអាចរួមចំណែកអភិវឌ្ឍប្រទេសជាតិទៀតផង។ ប៉ុន្តែគួរឲ្យសោកស្ដាយដែរ ដែលនៅកម្ពុជា នៅតែមានអ្នកនយោបាយដែលនិយមយកយុវជនជាឈ្នាន់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួន។ ក្នុងបរិបទនេះ តើយុវជនប្រយ័ត្នខ្លួនយ៉ាងដូចម្ដេច ដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?06/06/202205:38 -
ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ក្នុងបរិបទដែលពលរដ្ឋកាន់តែយល់ដឹងពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួន
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី០៥មិថុនា ចុងសប្ដាហ៍នេះហើយ។ ការិយាល័យបោះឆ្នោត នឹងបើកទ្វារចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល ដើម្បីទទួលអ្នកបោះឆ្នោតប្រមាណជាង៩លាននាក់នៅទូទាំងប្រទេស។ គណបក្សនយោបាយចំនួន១៧នឹងប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស។ តើអ្វីទៅជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់? ហើយថាតើការបោះឆ្នោតនេះមានសារៈសំខាន់អ្វីខ្លះសម្រាប់ប្រទេសកម្ពុជា?30/05/202204:08 -
យុវជនគួរប្រុងប្រយ័ត្ន នៅពេលចូលរួមក្នុងវិស័យនយោបាយ
នៅសល់មិនដល់មួយខែទៀតទេ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានចូលមកដល់។ ក្នុងឱកាសនេះ អ្នកជំនាញបានរំឭកយុវជនឲ្យប្រុងប្រយ័ត្ន នៅពេលចូលរួមនៅក្នុងវិស័យនយោបាយ។ សម្រាប់អ្នកជំនាញ ការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយ គឺជាសកម្មភាពដ៏សំខាន់និងចាំបាច់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយុវជនត្រូវពិចារណាឲ្យច្បាស់លាស់ដែរ មុននឹងសម្រេចចិត្តចូលរួម ដើម្បីចៀសវាងធ្លាក់ខ្លួនទៅជាឈ្នាន់របស់អ្នកនយោបាយទុច្ចរិត។16/05/202205:38 -
តើហេតុអ្វីទើបខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល»?
ថ្មីៗនេះ នៅតាមបណ្ដាញសង្គម មានការជជែកវែកញែកយ៉ាងផុលផុសអំពីការប្រើប្រាស់រូបិយបណ្ណជាតិខ្មែរ ដែលយើងស្គាល់គ្រប់គ្នាថា ប្រាក់ «រៀល»។ គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?09/05/202205:39
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
នៅរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ទាំងក្នុងរឿងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកធ្វើការពន្យល់ បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។ ជាការពន្យល់បកសា្រយហេតុផលនៃព្រឹត្តិការណ៍ តាមលក្ខណៈសត្យានុម័តនិងអព្យាក្រឹត។