បង្កកគណនីធនាគារ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបុគ្គលឆបោកជាដំណោះស្រាយមានប្រសិទ្ធភាព?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៤
ក្នុងរយៈពេលចុងក្រោយនេះ តុលាការបានអនុវត្តវិធានការបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងបុគ្គលជាឧកញ៉ា រួមទាំងបក្សពួកដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់របស់ប្រជាពលរដ្ឋជាច្រើននាក់ក្នុងរឿងវិនិយោគអចលនទ្រព្យដូចជា ដីធ្លី និងផ្ទះសម្បែងជាដើម។ ជាក់ស្តែងការសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនជា សារ៉ន ដោយតុលាការខេត្តកំពតក្នុងថ្ងៃទី២៥ មេសា និងការបង្កកគណនីធនាគារ និងទ្រព្បសម្បតិ្តមួយចំនួនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដោយសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២៤។ វិធានការរបៀបនេះត្រូវបានអ្នកធ្វើកិច្ចការងារសង្គមខ្លះយល់ឃើញថា ហាក់ដូចជាយ៉ឺតពេលទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ