អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើពលរដ្ឋចង់បានដំណោះស្រាយបែបណា បន្ទាប់ពីចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ឃាត់​ខ្លួន ​ឧកញ៉ា ​ឡេង ​ចាន់ណា ​និង​បក្ខ​ពួក ​នៅថ្ងៃ​ទី​១២​មីនា ​ពី​«បទឆបោក និង​ចេញ​ឆែក​ស្អុយ»​។​ តាម​ពល​រដ្ឋ​ ស្ត្រី​ជា​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ ​បាន​ឆ​បោក​ប្រាក់​វិនិយោគ​របស់​ពួកគេ​ជាង​៥​ពាន់​គ្រួសារ ​បើគិត​ជា​ប្រាក់​សរុប​ខ្ទង់​៣០០​លាន​ដុល្លារ​។​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​ឧកញ៉ា​រក​ស៊ី​ក្នុង​ល្បែង​ដូច​គ្នានេះ​ត្រូវ​បាន​ចាប់​ខ្លួន​។​ ឧក​ញ៉ា ជា សារ៉ន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ​២០២៣​ និង​ឧកញ៉ា ហ៊ី​ គឹមហុង​ ត្រូវ​បាន​ចាប់​ខ្លួន នៅ​សីហា​ឆ្នាំ​២០២៣​ ដូចគ្នា ប៉ុន្តែ​ឧកញ៉ា​រូប​នេះត្រូវ​បាន​ដោះលែង​វិញ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល​។​ ក្រោយ​ចាប់​ខ្លួន​ឧក​ញ៉ាទាំង​នេះ ​ពលរដ្ឋ​អះអាង​ថា ​ពួកគេ​នៅមិន​ទាន់​បាន​លុយ​របស់​ពួកគេ​មក​វិញនៅ​ឡើយ​។​

ឧកញ៉ា ឡេង ចាន់ណា  នៅពេលសមត្ថកិច្ចឃាត់ខ្លួន12/3/2024
ឧកញ៉ា ឡេង ចាន់ណា នៅពេលសមត្ថកិច្ចឃាត់ខ្លួន12/3/2024 © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ