អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃទៅជាដៃគូយុទ្ធសាស្រ្តមានផលប្រយោជន៍អ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជានិងថៃ បានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលដៅបង្កើនផលប្រយោជន៍រួម។ ការបង្កើនទំនាក់ទំនងនេះ ធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថៃក្នុងថ្ងៃទី៧ កុម្ភៈ។ សម្រាប់អ្នកតាមដានសេដ្ឋកិច្ច ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ថៃ នឹងទាញបានផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ តែអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ថា  នេះជាឈ្នាន់របស់រដ្ឋាភិបាលកម្ពុជាដើម្បីបង្ក្រាបក្រុមប្រឆាំងរស់នៅក្នុងប្រទេសថៃ។

នាយករដ្ឋមន្រីកម្ពុជា លោក ហ៊ុន ម៉ាណែត (ឆ្វេង) និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថៈវីស៊ីន (ស្តាំ)
នាយករដ្ឋមន្រីកម្ពុជា លោក ហ៊ុន ម៉ាណែត (ឆ្វេង) និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថៈវីស៊ីន (ស្តាំ) AFP - LILLIAN SUWANRUMPHA
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ