អានតួអត្ថបទ
រុស្ស៊ី-ចិន

ទស្សនកិច្ច​​នាយករដ្ឋមន្ត្រី​​ចិន​នៅរុស្ស៊ី​​បាន​ចប់​ទៅ​​ល្ងាចមិញ​​ដោយ​ការ​ចុះ​​ឯកសារ​​ទ្វេភាគី​​ជាង​​២០ច្បាប់​

ថ្ងៃ​៦​និង​៧វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី​ចិន​លី ខឺឈាង បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង Saint-Petersbourg អតីត​រាជធានី​ចក្រភព​រុស្ស៊ី ជាទី​ដែល​គាត់​បាន​ធ្វើ​កិច្ចចរចា​ជាមួយ​លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ ក្នុង​ក្របខ័ណ្ឌ​សម័យប្រជុំ​លើកទី​២១​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ចិន-រុស្ស៊ី ដោយ​លើកយក​ទៅ​ពិភាក្សា​ចង្កោម​បញ្ហា​បែបយ៉ាង វិស័យ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច ​វិស័យ​សហប្រតិបត្តិការ​យោធា-បច្ចេកទេស វិស័យ​វិនិយោគ វិស័យ​ថាមពល​ប្រេង-ឧស្ម័ន និង​ថាមពល​បរមាណូ។ ជា​តុល្យាការ គូ​ភាគី​បាន​ចុះឯកសារ សរុប​ទៅ​ចំនួន​ដល់​២៣ច្បាប់។ 

នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ នៅ​ក្រុងSt. Petersburg ថ្ងៃ​៧វិច្ឆិកា ២០១៦
នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ នៅ​ក្រុងSt. Petersburg ថ្ងៃ​៧វិច្ឆិកា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

លើកមុន ជំនួប​រវាង​លោក​ឌ្មីទ្រី មេដវេដេវ និង​លោក​លី ខឺឈាង បាន​ប្រព្រឹត្តទៅ​ទើប​កាលពី​ថ្ងៃ​៨កញ្ញា​ឆ្នាំនេះ នៅ​ប្រទេស​ឡាវ​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា។ 

នា​កិច្ច​ចរចា​ម្សិលមិញ លោកឌ្មីទ្រី មេដវេដេវ កត់​សម្គាល់​ថា ៖
-“រុស្ស៊ី​និង​ចិន​ភ្ជាប់គ្នាដោយ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​នៃ​ភាព​ជាដៃគូ និង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ។ យើង​ពិតជា​មិត្ត​នឹងគ្នា​មែន យើង​ប្រកាន់​គោលជំហរ​ដូចគ្នា​ចំពោះ​ដំណោះស្រាយ​​បញ្ហា​ជាច្រើន​ក្នុងលោក យើង​តែង​ចូលរួម​ក្នុង​ជំនួប​ពហុភាគី​នានា ប្រាកដណាស់ បូកទាំង​នៅលើ​វេទិកា​សែន​សំខាន់ បែបយ៉ាង​អង្គការ​សហ​ប្រជាជាតិ ក្រុម២០​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ហំហួន​ជាងគេ​ហៅថាG20 អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃOCS ក្រុម​ប្រទេស​BRICS។ល។

លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង ពី​ចំណែកខ្លួន​ថ្លែងថា ៖
-យើង​ទ្រទ្រង់​នឹងគ្នា​ទំនាក់ទំនង​ជិតស្និទ្ធ លើឆាក​អន្តរជាតិ។ ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៏​ដូចគ្នា​នៃ​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប យើង​ការពារ​ដោយ​រួមគ្នា ឲ្យមាន​ការគោរព​តាម​ធម្មនុញ្ញ​អ.ស.ប ហើយ​រក្សាទុក​ស្ថិរភាព​និង​សន្តិភាព​ក្នុង​លោក។

ចំណែក​ឯកសារ​ដែលមាន​ចុះបាន​នោះ សរុបទៅ​មានដល់​២៣​ច្បាប់ ដែលពី​ក្នុងនោះ​ចុះ ហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ទាំងពីរ​តែម្តង គឺ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​រដ្ឋាភិបាល​ទាំងពីរ ចំនួន​៣ច្បាប់ ប៉ះលើ​តុល្យាការ​ផ្ទាល់​នៃ​សម័យ​ប្រជុំ​កន្លងទៅ ប៉ះលើ​ការផ្ទៀងផ្ទាត់​រួមគ្នា ជា​លើកទី១ នៅត្រង់​ព្រំប្រទល់​ចិន-រុស្ស៊ី ប៉ះលើ​ការ​ប្រើប្រាស់​ថាមពល​បរមាណូ​ក្នុង​គោលដៅ​ស៊ីវិល។

ឯកសារ​២០ច្បាប់​ទៀត គឺរួមក្តោប​ពិធីសារ​៦ច្បាប់ អនុស្សរណៈ​៦ច្បាប់​ដែរ កិច្ចព្រមព្រៀង​មាន​៦ច្បាប់​ដែរ និង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​មាន​២ច្បាប់ ចុះដោយ​មន្ត្រី​ក្រសួង​សមស្រប​ដោយ​ប្រធាន​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​នៃ​សហ​ប្រតិបត្តិការ​ដែលមាន​លើកយក​ទៅ​ចរចា។

ថ្លែងក្នុង​សន្និសីទ​កាសែត នាយករដ្ឋមន្ត្រី​ទាំងពីរ​រំពឹង​ថា ទៅទល់​ឆ្នាំ២០២០ បង្កើន​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុស្ស៊ី​ឲ្យបាន​ដល់ ២០០.០០០លាន​ដុល្លារ ដូច​ដែលមាន​គ្រោងទុក ហើយ​ប្រើ​លុយ​យ័នចិន និង​ប្រាក់​រូប្លរុស្ស៊ី​កាន់តែ​ច្រើនឡើង​សម្រាប់​ទូទាត់​គ្នា

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ