អានតួអត្ថបទ

លោក​ពូទីន​ទៅ​ចិន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច

លោក​វ្លាដេមៀ ពូទីន និង​លោកស៊ី ជិនពីង លែង​បែក​គ្នា​ហើយ ! ទើប​តែ​ជួប​គ្នា​នៅ​ក្នុង​ជំនួប​អាស៊ី​ខាង​កើត កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​សោះ នៅ​ថ្ងៃ​សៅរ៍​ទី ២៥​មិថុនា​នេះ បុរស​រដ្ឋ​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​ជា​ថ្មី​នៅ​ក្រុង​ប៉េកាំង។ នេះ​គឺ​ជា​លើក​ទី​បួន​ហើយ ដែល​ប្រធានាធិបតី​រុស្ស៊ី អញ្ជើញ​ទៅ​​បំពេញ​​ទស្សនកិច្ច​ នៅ​ប្រទេសចិន គិត​ចាប់​តាំង​ពី​លោក​ ស៊ី ជីនពីង បាន​ឡើង​កាន់​អំណាច​មក។ ជា​ទស្សនកិច្ច​ដែល​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច។

ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​សមភាគី​រុស្ស៊ី ពូទីន នៅ​ Tachkent ប្រទេស​ Ouzbékistan ថ្ងៃទី​២៣​មិថុនា ២០១៦
ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​សមភាគី​រុស្ស៊ី ពូទីន នៅ​ Tachkent ប្រទេស​ Ouzbékistan ថ្ងៃទី​២៣​មិថុនា ២០១៦ Sputnik/Kremlin
ផ្សាយពាណិជ្ជកម្ម

"ចិន​និង​រុស្ស៊ី​មាន​​ទំនុកចិត្ត​​លើ​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​ខ្លាំង មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ! ភាព​ទុក​ចិត្ត​ដែល​​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ថាមពល​និង​ហេដ្ឋារចនា​សម្ព័ន្ធ” ! នេះ​ជា​ប្រសាសន៍​របស់​លោក ពូទីន ទៅ​កាន់​អ្នក​សារព័ត៌មាន​ផ្លូវការ​ចិន​​ថ្មី។  រុស្ស៊ី​មាន​ទំនុក​ចិត្ត​ព្រោះ​ចិន​បាន​លា​កម្រាលព្រំ​ទទួល​ស្វាគមន៍​ ដែល​អនុញ្ញាត​ឱ្យ​រុស្ស៊ី​អាច​បង្វែរ​ទិសប្រទេស​ឱ្យ​រួច​ពី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។ ហើយ​អ្វី​ដែល​ជា​និម្មិតរូប​បំផុតសម្រាប់​លោក​ពូទីន​នោះ គឺ​រុស្ស៊ី​មិន​ឯកាទេ ! ​រុស្ស៊ី អាច​រំពឹង​លើ​ចិន ក្នុង​ការ​បញ្ចេញ​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ និង​មាន​ចិន ជា​អ្នក​មិន​​គាំទ្រ​ទណ្ឌកម្មរបស់​បស្ចឹម​លោក ​ជា​ដៃ​គូ។

 
ប្រមុខ​រដ្ឋ​ទាំង​ពីរ​ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​យ៉ាង​ហោច​៣០​។ ក្នុង​ចំណោម​នោះ មាន​គម្រោង​សំខាន់​មួយ​ដែល​ចិន​ឱ្យ​រុស្ស៊ី​ខ្ចី​ប្រាក់​៦ពាន់​លាន​​សម្រាប់​គម្រោង​​សាង​សង់​ផ្លូវ​ដែក​ចម្ងាយ​៧០០​គីឡូម៉ែត្រ​ ដើម្បី​ត​ភ្ជាប់​​ទីក្រុង​ម៉ូស្គូ​ទៅ​Kazan ក្រុង​សេដ្ឋកិច្ច​ភាគកណ្តាល​ប្រទេស​​​រុស្ស៊ី ក្នុង​រយៈ​ពេល​​ក្រោម​បួន​ម៉ោង តាមរ​ថភ្លើង​ល្បឿន​លឿន។

លោក​ពូទីន បាន​អញ្ជើញ​ទៅ​ដល់​ប៉េកាំងតែ​ម្តង ដើម្បី​ស្វែង​រក​ទីផ្សារនិង​អ្នក​វិនិយោគ​ ព្រោះ​លុយ​រូប្ល​រុស្ស៊ី និង​តម្លៃ​ប្រេងកាត​ បាន​និង​កំពុង​ធ្វើ​ឱ្យ​រុស្ស៊ី​ចុះ​ខ្សោយ​ខ្លាំង នា​ពេល​នេះ។ ទំហំ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុស្ស៊ី ក៏​កំពុង​ធ្លាក់​ចុះ​​យ៉ាង​គំហុក​ដែរ ពោល​គឺ​អស់​២៨% បើ​ទៅ​នឹង​ឆ្នាំ​២០១៤។

បច្ចុប្បន្ន​នេះ រុស្ស៊ី​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម ដ៏​សំខាន់​របស់​​ចិន ក្នុង​លំដាប់​ទី ១៦ ទល់​នឹង​លំដាប់​ទី ៩ កាលពី​ឆ្នាំ​២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ