អានតួអត្ថបទ
បទសម្ភាស

លោក ​ថោង ខុន​៖​ ស៊ន សៀវ​ម៉ី ​បាន​ជួយ​កែរ​ប្រែ​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក ​ថោង ​ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ លោក ​ថោង ខុន ​បាន​ចាត់​ទុក​ការ​ដណ្តើម​បាន​មេដាយ​មាស​ដោយ​កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី ​ថា​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ​ដែល​កម្ពុជា​មិន​ដែល​ទទួល​បាន​ម្តង​ណា​សោះ ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ក្របខណ្ឌ​ទ្វីប​អាស៊ី​បែប​នេះ។ មាន​ដែរ ​ត្រឹម​មេដាយ​ប្រាក់ ​រឺ​មេដាយ​សំរិទ្ធ​ កាល​ពី​ទស្សវត្ស​ឆ្នាំ​៧០ ​ប៉ុន្តែ​គ្មាន​ទេ​មេដាយ​មាស។

លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា។​
លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា។​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ