អានតួអត្ថបទ
បទសម្ភាស

លោកមុំ គង់៖ ស្ស៊ីសា ​ជា​ផលិតផល​ថ្នាំ​ជក់ មាន​សារធាតុ​​នីកូទីន ធ្វើ​ឲ្យ​ញៀន និង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អង្គារ ទី២៥​កុម្ភៈ​​​​នេះ គឺលោកវេជ្ជបណ្ឌិត​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​​វិទ្យុ​បារាំង​អន្ដរជាតិ លោក​វេជ្ជបណ្ឌិត​មុំ គង់ បាន​ឲ្យ​ដឹង​ថា ស្ស៊ីសា ដែល​យុវវ័យ​កម្ពុជា និយម​ជក់​នៅ​តាម​ក្លឹប​កម្សាន្ត​មួយ​ចំនួន នៅ​កម្ពុជា មាន​ធាតុ​ផ្សំ​ពី​ផលិតផល​ថ្នាំ​ជក់ ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា ស្ស៊ីសា ដែល​ជា​ផលិតផល​ថ្នាំ​ជក់ មាន​សារធាតុ​​នីកូទីន។ ហើយ​នីកូទីន​នេះ​​ជា​សារធាតុ​ញៀន ស្ថិត​ក្នុង​គ្រួសារ​ជាមួយ​នឹង​គ្រឿង​ញៀន​ដូចជា ហេរ៉ូអ៊ីន ផង​ដែរ។​​ ឆន្ទៈ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​មាន​បំណង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​បិទ​អាជីវកម្ម​ស្ស៊ីសា​ទាំង​អស់​នៅ​ភ្នំពេញ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​មុំ គង់ លើក​ទឹក​ចិត្ត និង​ចាត់​ទុក​ថា ជា​រឿង​ល្អ។

លោក​វេជ្ជ​បណ្ឌិត​មុំ ​គង់​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា​
លោក​វេជ្ជ​បណ្ឌិត​មុំ ​គង់​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា​ @RFI/Rachna
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ