អានតួអត្ថបទ
ថៃ

ប៉ូលិសថៃ​បញ្ចប់​ការ​​​​​​គាស់​រំលើង​បណ្តាញ​​ក្រុម​​ធ្វើ​លិខិត​​ឆ្លងដែន​ក្លែងក្លាយ​មួយក្រុម​​​

នៅ​​​ថៃ ​ប៉ូលិស​​​បាន​បិទបញ្ចប់​ប្រតិបត្តិការ​គាស់រំលើង​បណ្តាញ​ក្រុម​ធ្វើ​លិខិតឆ្លងដែន​ក្លែងក្លាយ​​មួយក្រុម​ ដោយ​​​ចាប់ខ្លួន​​​ជនជាតិ​ប៉ាគីស្ថាន​ច្រើននាក់ កាលពី​ប៉ុន្មានថ្ងៃ​មុននេះ។ បណ្តាញ​ក្រុមនេះ​​ធ្វើ​លិខិត​ឆ្លងដែន​ខុសច្បាប់ លក់​អោយ​ក្រុម​មនុស្ស​​​មកពី​ស៊ីរី​ អាស៊ី​ខាងត្បូង ​និង​ដើមបូព៌ា។ ប៉ូលិស​សង្ស័យថា​ អតិថិជនទាំងនេះអាច​​​ជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម។

លិខិត​ឆ្លងដែន​បារាំង
លិខិត​ឆ្លងដែន​បារាំង DR
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃមុននេះ ប៉ូលិស​ថៃ​បាន​ចាប់ខ្លួនជនជាតិ​ប៉ាគីស្ថាន​ច្រើននាក់ ជា​​សមាជិកចុងក្រោយ​នៃ​​បណ្តាញ​​​ក្រុមផលិត​លិខិត​ឆ្លងដែន​ក្លែងក្លាយ។ ប៉ូលិស​បានរកឃើញ​លិខិតឆ្លងដែន​រាប់រយ​​​ច្បាប់ នៅ​ផ្ទះ​របស់​ក្រុមជនល្មើស។ ​មេក្លោង​ក្រុមនេះ ​ជាជនជាតិ​អ៊ីរ៉ង់ ​​ឈ្មោះហាមីត ​រេហ្សា ចាហ្វារី ​ត្រូវបាន​អាជ្ញាធរថៃ​ចាប់ខ្លួន​ កាលពី​ខែកុម្ភៈ ហើយ​ត្រូវតុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​១១ឆ្នាំកន្លះ។

បណ្តាញ​ក្រុមមួយ​នេះ ​ផលិត​លិខិតឆ្លងដែន​ខុសច្បាប់​ លក់​ក្នុង​តម្លៃប្រមាណ​​២០០០អឺរ៉ូ។ អតិថិជន​ពួកគេ​ជា​មនុស្ស​មកពី​ស៊ីរី ដើមបូព៌ា ​រឹ​ក៏​អាស៊ីខាងត្បូង។ អតិថិជន​ទាំងនេះ​ ខ្លះ​​ជា​​សកម្មជន​ក្រុម​ឧទ្ទាម​ ខ្លះទៀត​​ជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​​​ស៊ីរី​ ​​មាន​បំណងឆ្លង​​ចូលទៅ​អឺរ៉ុប។ ប៉ូលិស​​ថៃ​សង្ស័យ​ថា អតិថិជនទាំងនេះ​អាច​ជាប់ពាក់ព័ន្ធ​​នឹង​ក្រុមភេរវកម្ម។

​ដោយឡែក ​សមាជិកប៉ាគីស្ថាន​ម្នាក់​ក្នុង​​ក្រុមបណ្តាញក្រុម​ ​​ដែល​ថៃ​ចាប់ខ្លួនបាន​ កាលពី​ខែ​មិថុនា ​​ត្រូវបាន​​បារាំងសុំអោយ​​បញ្ជូន​មកអោយបារាំង។ បារាំង​សង្ស័យ​ថា ជន​នេះ​ជាប់​ពាក់ព័ន្ធ​​ជាមួយ​ក្រុមភេរវជន​​ដែល​​កំពុង​ធ្វើសកម្មភាព​​ក្នុង​ទឹកដី​បារាំង។ គួរបញ្ជាក់​ដែរ​ថា​ ​លិខិតឆ្លងដែន​ក្លែងក្លាយ​​ ដែល​​​បណ្តាញ​ក្រុម​ជនល្មើស​​ផលិត​បាន ភាគច្រើន​ ​ជា​លិខិត​ឆ្លងដែន​​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ