អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់​ប្រាប់​​ថា ​ច្រលំ​បាញ់មីស៊ីល​ប្រឆាំង​នាវា​​សំដៅទៅ​ចិន​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​​១កក្កដា​​នេះ ​​​កោះ​តៃវ៉ាន់​​បាន​​ប្រាប់ថា​​ថា ​បាន​ច្រលំ​បាញ់​មីស៊ីល​​ប្រឆាំង​នាវា​ តំរង់​ទិស​ចូល​ទឹកដី​ចិន។ មីស៊ីល​បាន​ប៉ះ​ទៅ​លើ​កប៉ាល់​នេសាទ​តៃវ៉ាន់​មួយគ្រឿង ​ធ្វើអោយ​មនុស្ស​លើ​កប៉ាល់​ម្នាក់​​​​ស្លាប់ និង​៣នាក់ទៀត​​របួស។ ​ទាហាន​ជើងទឺក​តៃវ៉ាន់ប្រាប់ថា ​​​​​មិនទាន់​​ដឹង​ថា ហេតុអ្វី​បានជា​មីស៊ីល​​នេះ ​​អាច​បាញ់ចេញ​​​​​យ៉ាងនេះ​ទៅ​​កើត។ ហេតុការណ៍​នេះ​កើតឡើង​ចំពេល​ទំនាក់ទំនង​រវាង​​​​ចិន​និង​តៃវ៉ាន់ជួបភាព​តានតឹង។ ​ថ្មីៗនេះ ​ចិន​បាន​ប្រកាស​ព្យួរ​ទំនាក់ទំនង​​ជាមួយនឹង​កោះ​​​តៃវ៉ាន់។

មីស៊ីល​Hsiung-feng III របស់​តៃវ៉ាន់ ដាក់​បង្ហាញ​ក្នុង​បុណ្យជាតិ ឆ្នាំ២០០៧
មីស៊ីល​Hsiung-feng III របស់​តៃវ៉ាន់ ដាក់​បង្ហាញ​ក្នុង​បុណ្យជាតិ ឆ្នាំ២០០៧ DR
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​ដែលកប៉ាល់​ចំបាំង​​តៃវ៉ាន់​អាច​ច្រលំបាញ់​សំដៅ​ទៅចិន​ នៅព្រឹកមិញ​នេះ ជា​មីស៊ីល Hsiung-feng III អាច​បាញ់បាន​ចំងាយ​៣០០គីឡូម៉ែត្រ ប្រើសម្រាប់​បាញ់​កប៉ាល់​ផ្ទុក​យន្តហោះ​។ ​មីស៊ីល​នេះបាញ់ចេញ​ពីមូលដ្ឋានទ័ព​ជើងទឹក​ នៅ​ក្រុង Tsoying ភាគខាងត្បូង​តៃវ៉ាន់។​

មីស៊ីល​បាន​ហោះ​​​ប្រហែល​៧៥គីឡូម៉ែត្រ​ ប៉ះកប៉ាល់​នេសាទ​មួយគ្រឿង មុន​នឹង​នៅ​ឆ្នេរកោះ​Penghu ដែល​តៃវ៉ាន់គ្រប់គ្រង។ ហេតុការណ៍​បាន​ធ្វើអោយ​មនុស្សនៅលើកប៉ាល់​ម្នាក់ស្លាប់។​ ​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​សំដែង​ការ​សុំទោស និង​ចូលរួម​រំលែក​ទុក្ខគ្រួសារ​ជនរងគ្រោះ។ ​តៃវ៉ាន់ប្រាប់ថា ​មិនទាន់ដឹង​ថា ហេតុអ្វី​បានជា​មីស៊ី​លនេះអាច​ត្រូវគេ​បាញ់ឡើង តៃវ៉ាន់​ចង់សំដៅ​ថា វា​ជា​ការ​ច្រលំបាញ់​តែ​ប៉ុណ្ណោះ។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រឿងនេះ។

ហេតុការណ៍នេះ​អាច​នឹង​បន្ថែម​ភាព​តានតឹង​រវាង​តៃវ៉ាន់​និងចិន​បាន​មួយកម្រិតទៀត។ តាំង​ពី​​​លោកស្រី លោកស្រី ត្សៃ អ៊ីងវេន ជាប់ឆ្នោត​ជា​ប្រធានាធិបតីថ្មី​​តៃវ៉ាន់​ នៅ​ខែមករាមក ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​ចិនបាន​​​ឈានទៅរក​ភាព​តានតឹង​ជាងមុន។ មូលហេតុ​គឺ​ដោយសារ​​​​លោកស្រី ត្សៃ អ៊ីងវេន មិនទទួលស្គាល់​​​គោលការណ៍​ចិន​តែមួយ ដែល​ចិន​និង​តៃវ៉ាន់​បាន​ត្រូវរ៉ូវគ្នា​ កាលពី​ឆ្នាំ១៩៩២។ ពេល​​លោកស្រី​អ៊ីងវេន ចូល​កាន់តំណែង កាលពី​ខែឧសភា ​​ចិន​បាន​​ព្រមាន​​តៃវ៉ាន់​មិនអោយ​ទាមទារ​ឯករាជ្យ ដោយ​គំរាម​ថា សន្តិភាពនិង​ស្ថិរភាព​មិនអាច​មានទេ បើ​មានការទាមទារ​ឯករាជ្យណាមួយ​​។

គេ​មិនដឹងថា ការ​ប្រកាស​ថា បាន​ច្រលំបាញ់​មីស៊ីល​សំដៅ​ទៅចិន​នេះ អាច​ជា​ការ​ធ្វើឡើង​ដោយចេតនា​របស់​​តៃវ៉ាន់​ ដើម្បី​​តបត​នឹង​ពាក្យ​គំរាម​របស់​ចិន​វិញរឺយ៉ាងណា។ យោងតាម​​​តៃវ៉ាន់ ចិន​មាន​មីស៊ីល​ប្រមាណ​១៥០០ដើម តំរង់ទិស​​ទៅ​រក​កោះតៃវ៉ាន់។ គេនៅចាំថា កាលពី​ឆ្នាំ១៩៩៥ និង​១៩៩៦​ ចំពេល​តៃវ៉ាន់​ត្រូវបោះឆ្នោត​ប្រធានាធិបតី​ ទាហានចិន​​បាន​បាញ់​មីស៊ីល​បាល់លិស្ទិក ​ច្រើនដើម​​ ព្រមាន​អ្នកបោះឆ្នោតនៅ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ