អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ រុស្ស៊ី ចាត់វិធានការបង្ការយ៉ាងណា ទល់នឹង កូរ៉ណាវីរុស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 រុស្ស៊ី​ ទើប​រកឃើញ​​ចំនួន​២ករណី​ នៅថ្ងៃទី​៣១មករា។​ ក្នុងកិច្ចប្រជុំពិសេស ថ្ងៃ២៩មករា ឧទ្ទិសដល់បញ្ហា បង្ការជាមុន ទល់នឹង ការឆ្លងរាលដាល នៃមេរោគ​ផ្លូវដង្ហើមប្រភេទថ្មី បណ្តាលមកពី កូរ៉ូណាវីរុស, ប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានផ្ទុកផ្តាក់ រដ្ឋាភិបាលឲ្យ ធ្វើរាល់អ្វីៗជាចាំបាច់ ដើម្បីបន្ថយ ការបាត់បង់ ចំនួនពលរដ្ឋ លុះចុះដល់កម្រិតទាបបំផុត ដោយមកពី ជំងឺផ្លូវដង្ហើមប្រភេទថ្មី។

ប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានផ្ទុកផ្តាក់ រដ្ឋាភិបាលឲ្យ ធ្វើរាល់អ្វីៗជាចាំបាច់ ដើម្បីបន្ថយ ការបាត់បង់ ចំនួនពលរដ្ឋ លុះចុះដល់កម្រិតទាបបំផុត ដោយមកពី ជំងឺផ្លូវដង្ហើមប្រភេទថ្មី។
ប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានផ្ទុកផ្តាក់ រដ្ឋាភិបាលឲ្យ ធ្វើរាល់អ្វីៗជាចាំបាច់ ដើម្បីបន្ថយ ការបាត់បង់ ចំនួនពលរដ្ឋ លុះចុះដល់កម្រិតទាបបំផុត ដោយមកពី ជំងឺផ្លូវដង្ហើមប្រភេទថ្មី។ Alexei Druzhinin / SPUTNIK / AFP
ផ្សាយពាណិជ្ជកម្ម

វិធានការដំបូង ប្រកាសដោយ សេនាធិការប្រតិបត្តិការនៅអមរដ្ឋាភិបាលខាងប្រឈមនឹងកូរ៉ូណាវីរុស  គឺ ចាប់ពីកណ្តាលអធ្រាត្រថ្ងៃ៣០ ឆ្លងចូលថ្ងៃ៣១ មករា បញ្ឈប់ទំនាក់ទំនងតាមផ្លូវរថភ្លើង រវាង ខេត្តរុស្ស៊ី និង ខេត្តចិន លើកលែងតែ ជើងរថភ្លើង ម៉ូស្គូ-ប៉េកាំង និង ប៉េកាំង-ម៉ូស្គូ ឲ្យនៅដំណើរការ ពីរដងក្នុងមួយ សប្តាហ៍។ ផ្លូវរថយន្ត និង ផ្លូវថ្មើរជើង រវាង ខេត្ត ៥ រុស្ស៊ី នៅចុងបូព៌ាជាប់នឹងចិន ត្រូវបានបិទ ទៅហើយ។

ចាប់ពីថ្ងៃ ២៧ មករា មក រុស្ស៊ី ឈប់បញ្ជូន ក្រុមអ្នកទេសចរខ្លួន ទៅសម្រាកនៅប្រទេសចិនទៀតឡើយ ចំណែក អ្នកទេសចររុស្ស៊ី សម្រាកនៅចិន ក្នុងចំនួន ជាង ៥.៦០០ នាក់ ត្រូវបានដឹកជាបណ្តើរៗ ត្រឡប់ មកស្រុកវិញ ឲ្យបានរួចរាល់ ទៅទល់ថ្ងៃ ៤ កុម្ភៈ។ 

សូម​ស្តាប់​ការ​អធិប្បាយ​លម្អិត​របស់​ ​កែវ ឆាយា ពីម៉ូស្គូ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ