អានតួអត្ថបទ
រុស្ស៊ី

រលក​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​សភា​ញ៉ាំង​អាជ្ញាធរ​ឲ្យ​រឹតបន្តឹង​ការ​ប្រើ​អ៊ិនធ័រណែត

មូលហេតុ​មកពី​ពិតជា​តាមរយៈ​បណ្តាញសង្គម បែបយ៉ាង Facebook,Twitter ដែល​នា​ប៉ុន្មានថ្ងៃ​ចុងក្រោយ មាន​កេណ្ឌ​បាន​ទាំងពាន់ៗ​នាក់ ប្រជា​ពលរដ្ឋ​រុស្ស៊ី​ណា ដែល​ទោមនស្ស​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​កន្លងទៅ ឲ្យទៅ​ជួបជុំ​គ្នា នៅតាម​ទីលាន​នៃ​សង្កាត់​កណ្តាល​រដ្ឋធានី​ម៉ូស្គូ ធ្វើ​មិទ្ទិញ​និង​បាតុកម្ម​ប្រឆាំង​ទល់​នឹង​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត ដោយ គ.ជ.ប. ឲ្យ​បក្ស​កាន់អំណាច​ឈ្នះ​ដដែល។

ប៉ូលិស​រុស្ស៊ី​ចាប់ខ្លួន​​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​សភា ថ្ងៃទី៧ ធ្នូ ២០១១
ប៉ូលិស​រុស្ស៊ី​ចាប់ខ្លួន​​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​សភា ថ្ងៃទី៧ ធ្នូ ២០១១ REUTERS/Alexander Demianchuk
ផ្សាយពាណិជ្ជកម្ម

ទោះបីក្នុង៣ថ្ងៃកន្លងទៅ ប៉ូលិស​បាន​វាត​ប្រតិបត្តិការ​ចាប់​ពួក​បាតុករ​ប្រឆាំង​បែបនេះ អស់ជិត​១.០០០នាក់ ចាប់តាម “បទ​រឹងទទឹង​ទល់នឹង​បង្គាប់​របស់​អាជ្ញាធរ” ក្តី ក៏ឥឡូវ តាមរយៈ បណ្តាញសង្គម Поместить ссылку в Facebook" href="http://www.facebook.com/sharer.php?u=http://www.bbc.co.uk/russian/russia/2011/12/111207_russia_protests_media_coverage.shtml?print=1&t=BBCRussian.com+-+%D0%9F%D1%80%D0%BE%D1%82%D0%B5%D1%81%D1%82%D1%8B%20%D0%BE%D0%BF%D0%BF%D0%BE%D0%B7%D0%B8%D1%86%D0%B8%D0%B8%20%D0%B2%20%D0%A0%D0%BE%D1%81%D1%81%D0%B8%D0%B8:%20%D0%B8%D0%BD%D1%82%D0%B5%D1%80%D0%BD%D0%B5%D1%82%20%D0%BA%D0%B8%D0%BF%D0%B8%D1%82,%20%D0%A2%D0%92%20%D0%BC%D0%BE%D0%BB%D1%87%D0%B8%D1%82">Facebook និង Поместить ссылку в Twitter" href="http://twitter.com/home?status=http://www.bbc.co.uk/russian/russia/2011/12/111207_russia_protests_media_coverage.shtml?print=1">Twitter កំពុងតែ​ប្រព្រឹត្តទៅ ការ​ប្រកូកប្រកាស​ឲ្យ​ពួកអ្នកតវ៉ា​ទល់នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ ក្នុង​ថ្ងៃ​សៅរ៍​ទី១០ធ្នូ​ខាងមុខ ទៅរួម​ប្រជុំ​ជាថ្មី​ក្នុង​អង្គមិទិ្ទញ នៅលើ​ទីលាន​ចំ​កណ្តាល​ក្រុង​ម៉ូស្គូ ហៅថា “ទីលាន​បដិវត្តន៍” ដែល​ស្ថិតនៅ​ក្បែរ​វិមាន​ក្រេមឡាំង​តែម្តង។

តាមព្យាករណ៍ កាសែត​លេខថ្ងៃនេះ ក្នុង​មិទ្ទិញ​ថ្ងៃសៅរ៍​ខាងមុខ អាច​មាន​មនុស្ស​ចូលរួម ដល់ ២០.០០០នាក់​ឯណោះ។ អាជ្ញាធរ​កំពុង​ចាត់​វិធានការ​បង្ការ​ជាមុន​ទៅហើយ បែបយ៉ាង បញ្ជូន​ចូលក្នុង​រដ្ឋធានី គឺ​ទ័ព​មហាផ្ទៃ​ទាំងឡានៗ ដែល​តាម​ការ​ថ្លែង​ដោះសារ នៃ​អ្នក​នាំពាក្យ​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ​លោក Vassily Panchenkov គឺ​តែ​ក្នុង​គោលដៅ​ធានា​សុវត្ថិភាព និង​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​រក្សា​សណ្តាប់ធ្នាប់​សង្គម។

ចំណែក​លោក​ឧត្តមសេនីយ៍ Alexei Moshkov ប្រធាន “ស្ថាប័ន​មហាផ្ទៃ​រុស្ស៊ី​ខាង​ប្រយុទ្ធ​ទល់​ឧក្រិដ្ឋកម្ម​តាម​បណ្តាញ​អ៊ិនធ័រណែត” បានថ្លែង​ថ្ងៃនេះ​ថា បណ្តាញសង្គម​ជា​គ្រោះថ្នាក់​គំរាម​ដល់​គ្រឹះ​មូលដ្ឋាន​ផ្ទាល់​របស់​សង្គម។ ពីព្រោះ​តាម​យោបល់​គាត់ គឺ​មិនអាច​រកមុខ​ឃើញ​ឡើយ ម្ចាស់​នៃ​ការ​ប្រកូកប្រកាស ផ្សព្វផ្សាយ​តាម​បណ្តាញ​នេះ។ ម៉្លោះហើយ​បានជា​គាត់​អំពាវនាវ​ឲ្យ​ពួកគេ​ទាំងនោះ​ទៅ​ចុះឈ្មោះ​ពិត​របស់​គេ និង​អាសយដ្ឋាន​មែនពិត​របស់​គេ​ទៅ ហើយ​សរសេរ​ឆ្លើយឆ្លង​គ្នា​ស្រេចតែចិត្ត​ទៅ បើសិនជា​គេ​ជា​មនុស្ស​សុចរិត​ទៀងត្រង់ ជា​អ្នក​គោព​ច្បាប់ រួច​គ្រាន់តែ​ទិតៀន​ស្ថាប័ន​គាត់ គឺ​គ្មាន​នរណា​ស្វែងរក​ចាប់​គេ​ឡើយ។

ទាក់ទងនឹងរឿងនេះ គួរ​កត់សម្គាល់​ថា មានតែ​តាម​បណ្តាញ​សង្គម​ប៉ុណ្ណោះ ដែល​អ្នកស្រុក នៅ​រុស្ស៊ី អាច​មើលឃើញ​មិទ្ទិញ​ និង​បាតុកម្ម​ភ្លូកទឹក​ភ្លូកដី នា​ប៉ុន្មានថ្ងៃ​ចុងក្រោយ​ប្រឆាំង​បក្ស​កាន់អំណាច ដែល​ដឹកនាំ​ដោយ លោក​ប្រធានាធិបតី​មេដវេដេវ និង​លោក​នាយករដ្ឋមន្ត្រី​ពូទីន។

ទូរទស្សន៍​ជាតិ​រុស្ស៊ី​វិញ​បញ្ចាំង​តែ​មិទ្ទិញ​មានគ្នា​ដល់​១ម៉ឺននាក់ ចាត់ចែង​ឡើង​ដោយ​ចលនា​យុវជន ដែល​គាំទ្រ​បន្ទាត់​នយោបាយ​វិមាន​ក្រេមឡាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ