អានតួអត្ថបទ
រុស្ស៊ី

ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​មុខ ​អាច​ពន្យារ​ទៅ​ដល់​ជុំ​ទី​២​

រឿង​​នេះ​ ថែម​​ទាំង​​មិន​​បដិសេធ​​ឡើយ​ ដោយ​​បេក្ខជន​​ដែល​​មាន​​ប្រៀប​​ជាង​​បេក្ខជន​​៤​​នាក់​​ទៀត​ ពោល​​គឺ​​លោក​​នាយក​​រដ្ឋមន្ត្រី​​ពូទីន​​ផ្ទាល់​​តាម​​រយៈ​​បទ​​អន្តរាគមន៍​​នៅ​​ពី​​មុខ​ពួក​​សកម្មជន​​នៃ​​“សហភាព​​យុវអ្នកច្បាប់”​ សហភាព​​ដែល​​ត្រៀម​​បញ្ជូន​​ពួក​​អ្នក​​សង្កេតការណ៍​ខ្លួន​ ទៅ​តាម​ដាន​ការ​បោះឆ្នោត​នោះ។ ​សេចក្តី​ថ្លែងការណ៍​នេះ ​ស​​ឲ្យ​​ឃើញ​​ថា​គាត់​​នៅ​មិន​​ទាន់​​ប្រាកដ​ក្នុង​ចិត្ត​ទៅ​លើ​ជ័យជំនះ​តាំង​ពី​ជុំ​ទី​១ ​ដូច​ការ​ប្រមាណ​​នៃ​សាធារណជន​​ឡើយ។​

នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​Vladimir ​Putin​ថ្លែង​សន្ទរកថា​នៅ​ឱកាស​អង្គ​ Forum​ រុស្ស៊ី​មួយ​នៅ​ទី​ក្រុង​ម៉ូស្គូ​ថ្ងៃ​ទី​២​កុម្ភៈ​២០១២​
នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​Vladimir ​Putin​ថ្លែង​សន្ទរកថា​នៅ​ឱកាស​អង្គ​ Forum​ រុស្ស៊ី​មួយ​នៅ​ទី​ក្រុង​ម៉ូស្គូ​ថ្ងៃ​ទី​២​កុម្ភៈ​២០១២​ REUTERS/Anton Golubev
ផ្សាយពាណិជ្ជកម្ម

 

មាន​កត្តា​ពីរ ដែល​ជម្រុញ​លោក​ពូទីន​ឲ្យ​ធ្វើ សេចក្តីថ្លែងការណ៍ដែលនាំឲ្យកក្រើក ទៅ​ហើយ ដល់​មជ្ឈដ្ឋាន​នយោបាយ ៖

ទី​១-តាម​ប្រសាសន៍​គាត់​ផ្ទាល់ គាត់​បារម្មណ៍​ខ្លាច​ក្រែង​ប្រជាពលរដ្ឋ​ណា​ជា​បក្ស​ពួក​ខាង​គាត់​ដែល​តែង​ឲ្យតម្លៃជាវិជ្ជមាន ដល់ការងារគាត់ជាង១០ឆ្នាំចុងក្រោយ ក្នុងឋានៈជា ប្រធានាធិបតី​ផង​ជាប្រមុខរដ្ឋាភិបាលផង ស្រាប់តែធ្វេសប្រហែសមិនទៅបោះឆ្នោត​ដោយ​ម្នាក់ៗចេះតែ គិត​ក្នុង​ចិត្តថា “បើគ្នាមិនទៅបោះឆ្នោត ក៏គាត់គង់តែ ជាប់ឆ្នោត​ដដែល”។​

ទី២- គាត់ច្បាស់ជាគន់គិត ដល់លទ្ធផលនៃការស្ទង់មតិ ដែលចេញផ្សាយជារឿយៗ និង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​សំឡេងគាំទ្រដែល​គាត់នឹងដណ្តើមបានក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤មីនា ខាងមុខ គឺក្នុងចន្លោះពី៤៨% ទៅ៥២%។ ចំណែកនយោបាយវិទូខ្លះ ថែមទាំង​ទស្សន៍ទាយ​ថា ពូទីន នឹងទទួលបានសំឡេងនោះ គឺតែក្នុងចន្លោះពី៣៨%ទៅជាង ៤០%​ប៉ុណ្ណោះ។

ជាការកត់សម្គាល់ ដើម្បីឈ្នះឆ្នោត តាំងពីជុំទី១ បេក្ខជនត្រូវគាំទ្រយ៉ាងហោចណាស់​ដោយ ៥០%+១សំឡេង។

ទោះយ៉ាងណាក្តី ក៏លោកពូទីន គូសបញ្ជាក់ថា គាត់ត្រៀមខ្លួន ចូលប្រឡូកទាំងក្នុងជុំទី២ ដោយលំអិតថា បើគាត់មិនសង្ឃឹមលើជ័យជំនះ នោះគាត់មិនសុខចិត្ត​ឈរឈ្មោះជា​បេក្ខជន​ឡើយ។

លោកពូទីនក៏សង្កត់ធ្ងន់ថា ក្នុងករណីបើខ្វះជំនឿទុកចិត្តពីប្រជាជន នោះគាត់មិន​យល់​ព្រម​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ជា​ដាច់ខាត ព្រោះលែងមានន័យនឹងធ្វើទៀតឡើយ។ ដូច្នេះ​គឺ​អ្នក​ផ្សេង​ដែល​ត្រូវ​សាកល្បង​បំពេញ​មុខងារ​នេះឲ្យ​បាន​ប្រសើរ​ជាង​គាត់ដ្បិត​ប្រជា​ពលរដ្ឋ​សម្រេចថា ប្រគល់​វាសនា​ប្រទេសជាតិទៅក្នុងដៃអ្នកផ្សេង ដូច្នេះ ត្រូវតែជួយអ្នកនោះឯង ឲ្យដោះស្រាយភារកិច្ច ដែលចោទនៅពីមុខប្រទេស។
 

គួរនិយាយថា រសៀលម្សិលមិញ ប៉ូលីសម៉ូស្គូ បានអន្តរាគមន៍ទៅដោះចេញ​ផ្ទាំងបដា​មួយ​ពណ៌​​លឿង​ប្រឆាំង​នឹងលោកពូទីនតែម្តង ក្រោយពីវាត្រូវពួកយុទ្ធកៈជននៃ​ចលនា​ប្រឆាំង​ឈ្មោះ”សាមគ្គីភាព”ចងសន្ធឹងអស់១ម៉ោងកន្លះនៅឯជាន់ខាងលើនៃអគារមួយ​ទល់​មុខ​កំពែង​ម្ខាង​​នៃវិមានក្រេមឡាំង។ ផ្ទាំងបដានោះមានសញ្ញាជើងក្អែកគូសខ្វែង​កាត់​លើ​មុខ​ពូទីនតែមុ្តង ហើយសរសេរទៅដោយអក្សរធំៗថា “ ពូទីន ដកខ្លួនចេញទៅ !”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ