អានតួអត្ថបទ
ចិន-តៃវ៉ាន់

តំាងពីឆ្នំា ១៩៤៩ មក រដ្ឋាភិបាល​ចិន​ប៉េកំាង និង​ចិនតៃប៉ិក​ត្រៀម​ជួប​គ្នា​​ជាផ្លូវការលើកទី១

ចាប់​ពី​ថ្ងៃ​អង្គារ ទី១១ រហូត​ដល់​ថ្ងៃ​សុក្រ ទី១៤ កុម្ភៈ​សប្តាហ៍​នេះ មាន​ថ្នាក់ដឹកនំាជាន់ខ្ពស់​ចិន​តៃវ៉ាន់​មួយ​រូប គឺ​លោក​វ៉ង អុយឈី ប្រធាន​ក្រុមប្រឹក្សា​កិច្ចការ​នយោបាយ​ចិន​នៅ​តៃវ៉ាន់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដីគោក​ដើម្បី​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនំាជាន់ខ្ពស់​ចិន​ប៉េកំាង​មួយ​រូប គឺ​លោក​ចង ឈឺឈ្វីក ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់។ គម្រោង​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​ចិន​ទំាង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កិច្ចសន្ទនា​ផ្លូវការ និង​ប្រវត្តិសាស្ត្រ​លើកទីមួយ​តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​ក្នុង​ឆ្នំា ១៩៤៩។

តំាងពីឆ្នំា ១៩៤៩ មក រដ្ឋាភិបាល​ចិន​ប៉េកំាង និង​ចិនតៃប៉ិក​ត្រៀម​ជួប​គ្នា​​ជាផ្លូវការលើកទី១
តំាងពីឆ្នំា ១៩៤៩ មក រដ្ឋាភិបាល​ចិន​ប៉េកំាង និង​ចិនតៃប៉ិក​ត្រៀម​ជួប​គ្នា​​ជាផ្លូវការលើកទី១ DR
ផ្សាយពាណិជ្ជកម្ម

គម្រោង​ជំនួប​សន្ទនា​ដោយផ្ទាល់ និង​ជា​ផ្លូវការ​លើកទីមួយ​រវាង​តំណាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង និង​ទីក្រុង​តៃប៉ិក គឺ​ជា​លទ្ធផល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ។ កម្មវត្ថុ​នៃ​កិច្ចសន្ទនា គឺ​ដើម្បី​ព្យាបាល​ស្នាមរបួស​ក្នុង​សម័យ​សង្រ្គាម​ដែល​បាន​ពុះចែក​ចិន​ជា​ពីរ​បំណែក​ក្នុង​ឆ្នំា ១៩៤៩ នៅ​ម្ខាង គឺ​សាធារណរដ្ឋ​ចិន ដែល​សព្វ​ថ្ងៃ​គេ​នំា​គ្នា​ហៅ​ថា​តៃវ៉ាន់ និង​នៅ​ម្ខាង​ទៀត គឺ​សាធារណរដ្ឋប្រជាមានិត​ចិន ដែល​សព្វ​ថ្ងៃ​គេ​នំា​គ្នា​ហៅ​ថា ចិនដីគោក ឬ ចិន​ប៉េកំាង។

ទោះ​បី​ជា​តៃវ៉ាន់​មាន​រចនាសម្ព័ន្ធដឹកនំា​ប្រទេស​ដាច់​ដោយឡែក​របស់​ខ្លួន​មិន​ចំណុះ​ឲ្យ​ចិន​ដីគោក​តំាង​ពី ៦៥ឆ្នំា​មក​ហើយ​ក៏​ដោយ ក៏​ចិន​ប៉េកំាង​នៅ​តែ​បន្ត​ចាត់​ទុក​ដែនដី​តៃវ៉ាន់​ថា ជា​ខេត្ត​ឧទ្ទាម​មួយ​របស់​ខ្លួន និង​ដែល​ខ្លួន​មិន​ញញើត​នឹង​ប្រើ​កម្លំាងទ័ព​វាយលុក​ទេ ប្រសិន​បើ​ចំា​បាច់ និង​ប្រសិន​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​នោះ។ ជាទូទៅ ទំនាក់ទំនង​រវាង​តៃប៉ិក និង​ប៉េកំាង​មិន​សូវ​ជា​រលូន​ប៉ុន្មាន​ទេ គឺ​ទើប​តែ​នៅ​ក្រោយ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោក ម៉ា យីងជីវ​ក្នុង​ឆ្នំា ២០០៨ និង​ជាប់​មួយ​អណត្តិ​ទៀត​ក្នុង​ឆ្នំា ២០១២ ទេ ដែល​ទំនាក់ទំនង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​ហាក់​ដូច​ជា​បាន​ធូរស្រាល​ច្រើន។ នេះ​ក៏​ដោយសារ​ថា លោក​ម៉ា យីងជីវ ជា​ឥស្សរជន​នយោបាយ​ម្នាក់​ដែល​មាន​ទំនោរ​ទៅ​ចិន​ច្រើន​ជាង​ប្រធានាធិបតី​តៃវ៉ាន់​មុនៗ​ដែល​ជា​អ្នកជាតិនិយមជ្រុល។

តាម​ពិត​ទៅ តៃប៉ិក និង​ប៉េកំាង​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​បើក​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ដែរ តែ​មិន​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នោះ​ទេ ពោល​បាន​ធ្វើ​ឡើង​តាម​រយៈ​ស្ថាប័ន ឬ​មួយ​ក៏​អង្គការ​ផ្សេងៗ។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១០ ភាគី​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បើក​ឲ្យ​មាន​ជើងយន្តហោះ​ហោះហើរ​ដោយ​ផ្ទាល់​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​តៃប៉ិក។ អ្វី​ដែល​គេ​សង្ឃឹម​ទុក​ជា​មុន​នៅ​ក្នុង​គម្រោង​ជំនួបលើកទីមួយ​ជា​ផ្លូវការ និង​ដោយ​ផ្ទាល់​រវាង​តំណាង​រដ្ឋាភិបាល​ទំាង​ពីរ​នា​ពេល​នេះ គឺ​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ជំនួប​ផ្លូវការ​រវាង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ប្រធានាធិបតី​តៃវ៉ាន់ ម៉ា យីងជីវ។ តែ​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ផ្លូវវែងឆ្ងាយ និង​ស្មុគស្មាញ​ច្រើន​ដើម្បី​អាច​ឲ្យ​ចិន​ទំាង​ពីរ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា ឬ​មួយ​ក៏​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ