អានតួអត្ថបទ
បទសម្ភាស

លោក​ចិន្ត ច័ន្ទ​រតនា៖ ភាពយន្ត​ឯកសារ នឹង​ផ្សព្វផ្សាយ​ពី​ប្រាសាទ​សំបូរ​ព្រៃគុក​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ មូលនិធិ​កេរ​ដំណែល​ខ្មែរ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ថត​ខ្សែ​ឯកសារ​មួយ ស្ដី​ពី​ប្រាសាទ​សំបូរ​ព្រៃ​គុក​។ លោក​ចិន្ត ច័ន្ទរតនា ប្រធាន​មូលនិធិ​កេរ​ដំណែល​ខ្មែរ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ ឲ្យ​ដឹង​ថា គម្រោង​ថត​ភាពយន្ត​ឯកសារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កេរ​ដំណែល​ខ្មែរ​បាន​ស្វែង​យល់​ពី​លក្ខណៈ​ពិសេស​របស់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ជាអតីត​រាជធានី​អាណាចក្រ​ខ្មែរ​នា​សតវត្ស​ទី​៧ និង​ចង់​ផ្សព្វផ្សាយ​រឿង​នៃ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ បើ​តាម​ប្រធាន​មូលនិធិ​រូប​នេះ ភាពយន្ត​ឯកសារ គឺ​ជា​មធ្យោបាយ​​ដ៏​មាន​ប្រសិទ្ធិភាព នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​នានា​ ដល់​សាធារណៈជន។ 

លោក​ចិន្ត ច័ន្ទរតនា ប្រធាន​មូលនិធិ​កេរ​ដំណែល​ខ្មែរ
លោក​ចិន្ត ច័ន្ទរតនា ប្រធាន​មូលនិធិ​កេរ​ដំណែល​ខ្មែរ Chen Chanratana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ