អានតួអត្ថបទ
អង្គការសហប្រជាជាតិ

ប៉ាលេស្ទីន​ទទួលស្គាល់​បរាជ័យ​ក្នុងការ​សុំចូល​ជាសមាជិក​នៃអ.ស.ប.​

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើការ​កត់​សម្គាល់​នៅ​ថ្ងៃសុក្រ​ទី១១​វិច្ឆិកា​ឆ្នាំ២០១១ថា​ ​ គេគ្មាន​លទ្ធភាព​នឹង​ទទួល​បេក្ខភាព​របស់​ប៉ាលេស្ទីន​សុំចូល​ជា​សមាជិក​នៃ​អ.ស.ប.​ឡើយ​ ​ ដោយហេតុ​មាន​ការខ្វែង​គំនិត​គ្នា​រវាង​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ នៃ​អ.​ស.ប. ។​ ក៏​ប៉ុន្តែ​ ប៉ាលេស្ទីន​នៅតែ​ប្តេជ្ញាចិត្ត​បន្ត​សុំចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ដដែល។

ការខ្វែង​​គំនិត​​គ្នា​​រវាង​​​សមាជិក​​​នៃ​ក្រុមប្រឹក្សា​​​សន្តិសុខ​​​នៃ​អ.​ស.ប.​​ស្ដីពី​​​បេក្ខភាព​​​នៃ​​ប៉ាលេស្ទីន​​​សុំចូល​ជា​​​សមាជិក​​​នៃ​អ.ស.ប.​​
ការខ្វែង​​គំនិត​​គ្នា​​រវាង​​​សមាជិក​​​នៃ​ក្រុមប្រឹក្សា​​​សន្តិសុខ​​​នៃ​អ.​ស.ប.​​ស្ដីពី​​​បេក្ខភាព​​​នៃ​​ប៉ាលេស្ទីន​​​សុំចូល​ជា​​​សមាជិក​​​នៃ​អ.ស.ប.​​ © Mario Tama/Getty Images
ផ្សាយពាណិជ្ជកម្ម

ប៉ាលេស្ទីន​បាន​ដឹង​ជាមុន​រួចហើយថា​ ​ បេក្ខភាព​របស់ខ្លួន​សុំចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​បដិសសេធ​ ​ ដោយហេតុតែ​មាន​ការប្រឆាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក។​ សម្រាប់​អ្នកតំណាង​ប៉ាលេស្ទីន​លោក​ Riyad Mansour ​ដំណើរ​ឆ្លងកាត់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​គឺជា​ដំណាក់ការ​ទីមួយ​តែ​ប៉ុណ្ណោះ។

 
អ្នកតំណាង​ប៉ាលេស្ទីន​បាន​ថ្លែង​ប្រាប់​​ទៀតថា​ ​ “ការទទួល​ចូល​ជា​សមាជិក​នៃ​អង្គការ​ UNESCO ​បាន​ន័យថា​ ប៉ាលេស្ទីន​បានត្រូវ​គេ​ទទួលស្គាល់​ជា​ប្រទេស​សមាជិក​នៃ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​រួចទៅហើយ។​ ហើយ​ប៉ាលេស្ទីន​មាន​លក្ខណៈ​គ្រប់គ្រាន់​នឹង​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ”​។

អ្នកតំណាង​ប៉ាលេស្ទីន​លោក​ Riyad Mansour​ បាន​ថ្លែង​ទៀតថា​ ​ “​ប៉ាលេស្ទីន​នឹង​វិលត្រឡប់​មករក​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ទៀត​ ​ រហូត​ទាល់តែ​អ.ស.ប.​ទទួល​ប៉ាលេស្ទីន​ចូល​ជា​ប្រទេស​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ”​។

“​ប៉ាលេស្ទីន​ពុំមែន​ជា​ប្រទេស​ទីមួយ​ឡើយ​ដែល​ពុំបាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ​ នៅគ្រា​ដាក់​បេក្ខភាព​សុំចូល​ជាលើក​ដំបូង​ ​ ប្រទេស​អ៊ីស្រាអែល​ក៏​ធ្លាប់បាន​ស្គាល់​ភាព​ជូចត់​បែបនេះ​រួចហើយ​ផងដែរ។​ នេះ​ជាការ​គូស​បញ្ជាក់​របស់​ អ្នកតំណាង​ប៉ាលេស្ទីន​លោក​ Riyad Mansour​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ