អានតួអត្ថបទ
ឥណ្ឌា

រដ្ឋាភិបាល​ជាតិ​និយម​ឥណ្ឌា នឹង​បង្កើន​ល្បឿន​ទិញ​អាវុធ​យុទ្ធភណ្ឌ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថ្មី​របស់​ឥណ្ឌា លោក អារុណ ជាលៃយ៍ (Arun Jaitley) បាន​ប្រកាស​សន្យា​នៅ​ថ្ងៃ​អង្គារ​ទី ២៤​មិថុនា នេះ ពន្លឿន​ដំណើរ​ការ​​ទិញ​សម្ភារៈ​បរិក្ខា​យោធា​ ក្នុងខណៈ​ដែល​កិច្ច​សន្យា​ទិញ​អាវុធ​ជា​ច្រើន​របស់​ឥណ្ឌា​ត្រូវ​ជាប់​គាំង ឬ​ព្យួរ​ទុក​ដោយ​ហេតុ​តែ​រឿង​អាស្រូវ​ពុក​រលួយ។

ទាហាន​ឥណ្ឌា​នៅក្នុង​ពិធី​បុណ្យ​ជាតិ​មួយ ខែ​កុម្ភៈ​២០១២
ទាហាន​ឥណ្ឌា​នៅក្នុង​ពិធី​បុណ្យ​ជាតិ​មួយ ខែ​កុម្ភៈ​២០១២ REUTERS/Fayaz Kabli
ផ្សាយពាណិជ្ជកម្ម

 

ជាមួយ​នឹង​ការ​ទទួល​ស្គាល់ អំពីភាព​យឺត​យ៉ាវ​​ក្នុង​វិស័យ​ទិញ​ដូរ​អាវុធ​យុទ្ធភណ្ឌ រដ្ឋាភិបាល​ឥណ្ឌា បាន​សន្យា​ថា​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ ប្រឹង​អស់​សមត្ថភាព និង​ជ្រើស​គ្រប់​ច្រក​ទាំង​អស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ដឹកនាំ​​ដំណើរ​ការ​ទិញ​សម្ភារៈ​យោធា ឱ្យ​មាន​ល្បឿន​សមស្រប​ទៅនឹង​កាលៈទេសៈ។ កញ្ចប់​ថវិកា ដ៏​ក្រាស​ធំ​មួយ​នឹង​ត្រូវរក្សា​ទុក​សម្រាប់​បំរើ​​វិស័យ​ការពារជាតិ ដែល​លោក​ អារុណ ជាលៃយ៍ ​ ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ ក្រសួង​ហិរញ្ញវត្ថុ​ផង នឹង​ស្នើ​សុំ​ទៅ​កាន់​រដ្ឋាភិបាល។ លោក​សង្ឃឹម​ថាសំណើ​នេះ​នឹង​គ្មាន​ឧបសគ្គ​រាំង​ស្ទះ​ទេ នៅ​ពេល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​អ្នក​ជាតិ​និយម​ហិណ្ឌូ បង្ហើប​បង្ហាញ​គម្រោង​ថវិកាប្រចាំ​នៅ​ខែ​កក្កដា​ខាង​មុខ។

សម្រាប់​លោក​រដ្ឋមន្រ្តី​ មាន​សំណុំ​រឿង​ទិញ​អាវុធ​ច្រើន​ណាស់ នៅ​ទើ​ពាក់​កណ្តាល​ផ្លូវ និង​ត្រូវ​តែ​សម្រេចឱ្យ​បាន​នា​ពេល​ខាងមុខ​ដ៏​ឆាប់ៗ​នេះ។ ឥណ្ឌា​ជា​ប្រទេស​នាំ​ចូល​អាវុធ​ និង​សម្ភារៈ​បរិក្ខារ​យោធា​លេខ​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​កិច្ចសន្យាធំៗ​ កំពុង​រង់ចាំ​ តាំង​ពី​ជា​ច្រើន​ឆ្នាំ សេចក្តី​សម្រេច​ចុង​ក្រោយ​ ជា​ហេតុធ្វើ​​កងយុទ្ធពល​ឥណ្ឌា​ជួប​កង្វះ​ខាត​យ៉ាង​ធ្ងន់ធ្ងរ​។ ជាក់ស្តែង​កាល​ពី​ខែ​មករា ឥណ្ឌា​បាន​បង្ខំ​ចិត្ត​លុប​ចោល​កិច្ច​សន្យា​ទិញ​ឧទ្ធម្ភាគចក្រ​១២​គ្រឿង​​ពី​អ៊ីតាលី ដោយ​ហេតុ​តែ​មាន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​សូក​ប៉ាន់។

កង្វះ​សម្ភារៈ​បរិក្ខារ អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ បាន​ធ្វើ​យោធា​ឥណ្ឌា​ផ្ទុះ​ធ្លាយ​ជា​កំហឹង​មិន​សប្បាយ​​ចិត្ត​ខ្លាំង ជា​ពិសេស​ក្នុង​ខណៈ​ដែល​នៅ​តាម​ព្រំដែន​ ភាព​តាន​តឹង​បាន​កើត​ជារឿយៗ​ជាមួយ​ប៉ាគីស្ថាន ក៏​ដូច​ជា​មួយ​ចិន ដែល​មាន​មហិច្ឆតា​យោធា​រីក​ធំធាត់​ជា​លំដាប់។ ទាហាន​ជើង​ទឹក​វិញ បាន​ជួប​ការ​លំបាក​ជា​ពិសេស​ ព្រោះ​មាន​នាវា​ចម្បាំង​​តែ​ពាក់​កណ្តាលប៉ុណ្ណោះ ក្នុង​ចំណោម​នាវា​មុជទឹក​ ១៤​គ្រឿង អាច​ដំណើរ​ការ​ និង​មាន​សមត្ថភាព​ចេញ​ធ្វើ​សកម្មភាព​បាន​គ្រប់​ពេលវេលា តាម​តម្រូវការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ