អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

នា​យក​រដ្ឋ​មន្ត្រី​បើក​សិទ្ធិ​ធ្វើ​បាតុ​កម្ម​ឡើង​វិញ ប៉ុន្តែ អ្នក​ធ្វើ​បាតុ​កម្ម​អាច​ប្រ​ឈម​ដាក់​គ្នា​កាន់​តែ​ខ្លាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បើក​សិទ្ធិ​ធ្វើ​បាតុ​កម្ម​ឡើង​វិញ ត្រូវ​បាន​ប្រ​កាស​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​​ម្សិលមិញ ក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម នៅ​ឯ​ខេត្ត​ព្រះ​សីហនុ។ ការ​បើក​ឲ្យ​សិទ្ធិ​ធ្វើបាតុ​កម្ម​ឡើង​វិញ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រ​សួង​មហា​ផ្ទៃ​ប្រ​កាស​ឱ្យ​ប្រជាជន​​ផ្អាក​ការ​ប្រ​មូល​ផ្តុំ​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ខែ។ ប៉ុន្តែ បើ​ស្តាប់​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ម្តង​នេះ បើ​បក្ស​ប្រឆាំង​សុំ​ធ្វើ​បាតុ​កម្ម អ្នកគាំទ្រ​បក្ស​កាន់​អំ​ណាច​ក៏​សុំ​ធ្វើ​ដូច​គ្នា​ដែរ។ ក្រោយ​ការ​ប្រ​កាស​របស់​នា​យក​រដ្ឋ​មន្ត្រី​ភ្លាម​ ក្រៅពី​ការ​គាំទ្រ មន្ត្រី​រដ្ឋា​ភិបាល​ក៏​បាន​និយាយ​អំពី​ការ​គោរព​ច្បាប់ ការ​ទទួល​ខុស​ត្រូវ និង​តួនាទី​របស់​អាជ្ញាធរ​សាធារណៈ​ទាក់​ទង​នឹង​បាតុ​កម្ម​ដែរ។ ដោយ​ឡែក មន្ត្រី​សិទ្ធិ​មនុស្ស​បាន​សំណូម​ពរ​ឲ្យ​បាតុ​កម្ម​ត្រូវ​ធ្វើ​នៅ​កន្លែង​ផ្សេង​គ្នា ហើយ​តំណាង​រាស្ត្រ​បាន​អំ​ពាវ​នាវ​ប្រ​ជា​ជន​ខ្មែរ​កុំ​ចេញ​ប្រ​ឆាំង​គ្នា​។

ទិដ្ឋភាពមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ២៣ តុលា ឆ្នាំ​២០១៣
ទិដ្ឋភាពមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ២៣ តុលា ឆ្នាំ​២០១៣ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ